ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

លោក ជំទាវ បាន ស្រីមុំ អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល(Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន

លោក ជំទាវ បាន ស្រីមុំ អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល(Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ជំទាវ បាន ស្រីមុំ អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល(Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល (Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងមានការចូលរួមដោយក្រុមការងារខេត្ត អភិបាលក្រុង ស្រុក មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាកសិករ ប្រធានបណ្តុំ ប្រមាណ៦០នាក់។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានធ្វើរបាយការណ៍អោយដឹងថា អគារប្រមូលផ្តុំកសិផលនេះបានបង្កើតឡើងក្រោយពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឱ្យកសិករយល់ពីវត្ថុបំណង នៃការសាងសង់អាគារប្រមូលផ្តុំកសិផល-ប្រភពថវិការ នៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់ មួយវិញទៀតដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការបង្កើតអគារប្រមូលផ្តុំកសិផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំកសិកម្មដែលបានបង្កើតឡើងដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង3ឆ្នាំមកនេះ។លោកជំទាវបន្តថា អគារប្រមូលផ្តុំកសិផលនេះមានផលប្រយោជន៍ាសំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេញផលិតផលបន្លែរបស់កសករបណ្តុំ ទៅរកទីផ្សារ។ មួយវិញទៀត គ្រាដែលពួកគាត់មានរាំងស្ទះផ្នែកទីផ្សារ កសិករទាំងអស់ អាចបញ្ជូនផលិតផលកសិផលរបស់គាត់ មកកាន់ទីតាំងអគារប្រមូលផ្តុំកសិផលនេះបាននៅតាមមូលដ្ឋានរៀងៗខ្លួន។

លោកជំទាវ បានវាយតម្លៃខ្ពស់នូវសមិទ្ធិផលទាំងនេះ និងសូមគូសបញ្ជាក់ជូនអង្គពិធីថា មន្ទីរកសិកម្មខេត្ត និងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ បានកំណត់កោលដៅយ៉ាងច្បាស់ថា គឺជួយកសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្តចំនួន ១៤៩៤ គ្រួសារ ដើម្បីកសិករកែលម្អរផលិតភាពកសិកម្ម និងបង្កើនភាពធននៃមុខរបរកសិកម្ម ឲ្យបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានប្រាក់ចំនេញព្រមទាំងជួយកសិករខ្នាតតូជចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃយើង។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.