ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

​សម្តេចតេ​ជោ ហ៊ុន សែន បង្ហើប​ពី​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ត្រៀម​សម្រាប់​ពេលខាងមុខ​

​សម្តេចតេ​ជោ ហ៊ុន សែន បង្ហើប​ពី​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ត្រៀម​សម្រាប់​ពេលខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សម្តេចតេ​ជោ ហ៊ុន សែន បង្ហើប​ពី​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ត្រៀម​សម្រាប់​ពេលខាងមុខ​

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន នៅថ្ងៃនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​ថ្មី​ដើម្បី​ត្រៀម​នៅ​ថ្ងៃ​អនាគត​បានរៀបចំ​រួចរាល់​អស់ហើយ ហើយ​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ សមាជិក សមាជិកា​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​សន្និបាត ដើម្បី​សម្រេច​ទៅលើ​បេក្ខភាព​បន្តវេន​របស់​បក្ស និង​ក្បាលម៉ាស៊ីន​គណៈរដ្ឋមន្ត្រី​នោះ​។​

ប៉ុន្តែ​សម្តេច​បាន​បញ្ជាក់ថា គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ត្រៀម​នោះ​មិនមែន​សម្រាប់​ឆ្នាំ​២០២៣​នោះទេ តែ​ជាការ​ត្រៀម​បម្រុង​ទុក​សម្រាប់​បន្តវេន​ប៉ុណ្ណោះ ព្រោះ​ឆ្នាំ​២០២៣​សម្តេច​នៅតែ​បន្ត​ដឹកនាំ​ដដែល​។​សម្តេច​បញ្ជាក់​បន្ថែមថា​សមាសភាព​គណៈរដ្ឋមន្ត្រី​ដែល​រៀបចំ​ត្រៀប​ពេលអនាគត​នោះ​គឺ​សុទ្ធសឹង​ជា​បណ្ឌិត អនុបណ្ឌិត​។​

សូមជម្រាបថា ការ​ថ្លែង​បែប​នោះ​គឺ​ក្នុង ឱកាស​ដែល​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

សម្តេច​ក៏បាន​ឲ្យ​ដឹង​ទៀតថា ការរៀបចំ​ត្រៀម​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​នោះ​គឺ​កើតចេញពី​ការប្រជុំ​ពិភាក្សា​និង​ឯកភាពគ្នា​ជាមួយ​សម្តេច​ស ខេង , សម្តេច​សាយ ឈុំ​,​សម្តេច​ទៀ​បាញ់​,​ជំទាវ​ម៉ែន សំអន កាលពី​ថ្មីៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.