ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា នូវបាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ដែល​បានផ្តល់​មូលនិធិ​ឃុំ​សង្កាត់​តាមរយៈ​រដ្ឋបាលខេត្ត​ក្នុងការ​ស្ថាបនា​សាលាសង្កាត់ សម្រាប់​បំរើ​ការងាររដ្ឋបាល​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​រដ្ឋបាលខេត្ត និង​សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​បាន​ចូលរួមចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​និង​ប៉ុស្តិ៍នគរបាល​សង្កាត់​បាវិត

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា នូវបាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ដែល​បានផ្តល់​មូលនិធិ​ឃុំ​សង្កាត់​តាមរយៈ​រដ្ឋបាលខេត្ត​ក្នុងការ​ស្ថាបនា​សាលាសង្កាត់ សម្រាប់​បំរើ​ការងាររដ្ឋបាល​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​រដ្ឋបាលខេត្ត និង​សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​បាន​ចូលរួមចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​និង​ប៉ុស្តិ៍នគរបាល​សង្កាត់​បាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង​៖ ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង​ជា​ក្រុង​ជាប់​បន្ទាប់​ខ្សែ​ព្រំ​ដន​កម្ពុជា​វៀតណាម​គប្បី​មន្ត្រី​កងកម្លាំង​ទាំង​៣​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ដើម្បី​រក្សា​សុវត្ថិភាព​សន្តិសុខ​ព្រំដែន​ឲ្យ​មាន​សន្តិភាព​។​

នេះ​ជា​ប្រសាសន៍​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេបញ្ជាការរង​កងយោធពល​ខេមរៈភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត សាលាសង្កាត់​បាវិត​នឹង​ប៉ុស្តិនគរបាល​សង្កាត់​បាវិត នៅ​ព្រឹក​ថ្ងៃទី ៨ ខែធ្នូ​ឆ្នាំ​២០២១​នេះ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ជំរុញ​ដល់​កង​កំ​លាង​ទាំងបី បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​កងកម្លាំង​ការពារ​ព្រំដែន​វៀតណាម​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​ដែល​កើតមាន​នៅតាម​ខ្សែបន្ទាត់​ដើម្បី​កសាង​ព្រំដែន​ឲ្យ​មាន​សន្តិភាព​ស្ថេរភាព និង​ទាំង​ផ្នែក​នយោបាយ​ផងដែរ​។

ទន្ទឹមនឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ក្នុង​និង​ក្រៅ​ក្រុង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា​ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងបី​ត្រូវគោរព​បទបញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​នឹង​ក្រុង​ពិសេស​សហប្រតិបត្តិការ​ឲ្យ​មាន​ខ្សែសង្វាក់​ពោលគឺ​ធ្វើការ​អោយបាន​ឯកភាព​ក្នុង​កងកម្លាំង និង​គោរព​បទបញ្ជាផ្ទៃក្នុងរ​បស់​អង្គភាព ថ្នាក់ក្រោម​គោរព​ថ្នាក់លើ ថ្នាក់លើ​ទទួលខុសត្រូវ​ក្នុង​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការ ។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា នូវបាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ដែល​បានផ្តល់​មូលនិធិ​ឃុំ​សង្កាត់​តាមរយៈ​រដ្ឋបាលខេត្ត​ក្នុងការ​ស្ថាបនា​សាលាសង្កាត់ សម្រាប់​បំរើ​ការងាររដ្ឋបាល​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​រដ្ឋបាលខេត្ត និង​សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត​ដែល​បាន​ចូលរួមចំណែក​កសាង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត​និង​ប៉ុស្តិ៍នគរបាល​សង្កាត់​បាវិត ដែលជា​ចំណែក មួយ​ជួយ​សម្រួល​និង​ផ្តល់​កន្លែងធ្វើការ​របស់​កងកំលាំង​ទាំង​២​អោយបាន​សមរម្យ ទៅតាម​ការវិវឌ្ឍ​រប​ស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ដ៏​ឈ្លាសវៃ ។​

ឯកឧត្តម​សង្កត់ធ្ងន់ថា គ្មាន​ការលំបាក​ណា​ដែល​យើង​មិនអាច​ធ្វើ​មិនបាន​នោះទេ ព្រោះ​ពួកយើង​បាន​ឆ្លងកាត់ នូវ​បទពិសោធន៍​និង​ការដឹកនាំ​បានល្អ​គ្រប់​ថ្នាក់ ជាពិសេស​យើង​មាន​មគ្គុទេសក៍​ដ៏​ឆ្នើម​គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ស្វែងរក​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​និង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ចំណុចសូន្យ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

សូមបញ្ជាក់ថា​នៅក្នុង​ពិធី​នេះដែរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ឧបត្ថម្ភ​ថវិកា​ដល់ យោធា​ការពារ​ព្រំដែន ប៉ុស្តិនគរបាល​រដ្ឋបាល​ក្រុង កម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​សាលាសង្កាត់​បាវិត សរុបថ​វិកា ២០​លាន​រៀល​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.