ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទបានដឹកនាំកិច្ចប្រជុំការងារកំណែទម្រង់ កងយោធពលខេមរភូមិន្ទ៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅ៥ឆ្នាំ(២០២០-២០២៤)

រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទបានដឹកនាំកិច្ចប្រជុំការងារកំណែទម្រង់ កងយោធពលខេមរភូមិន្ទ៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅ៥ឆ្នាំ(២០២០-២០២៤)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទបានដឹកនាំកិច្ចប្រជុំការងារកំណែទម្រង់ កងយោធពលខេមរភូមិន្ទ៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅ៥ឆ្នាំ(២០២០-២០២៤)

រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ភួង សុីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំការងារពិភាក្សាជាមួយក្រុមការងារស្រាវជ្រាវកំណែទម្រង់រយៈពេល៥ឆ្នាំកន្លងទៅ(២០១៥-២០១៩) និងលើកទិសដៅសម្រាប់៥ឆ្នាំបន្ទាប់ នៃកងយោធពលខេមរភូមិន្ទ និងបានការអអ្ជើញអមដំណើរដោយ ឧត្តមសេនីយ៍ឯក ខឹម ជាសាខឿន មេបញ្ជាការង នាយសេនាធិការ កងទ័ពជើងគោក និងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យចំណុះយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានឡើងអានរបាយការណ៍៥ឆ្នាំ(២០១៥-២០១៩) ជូនគណៈអធិបតី តាមរយៈពេល៥ឆ្នាំ មកនេះ យោធភូមិភាគទី៥បានអនុវត្តភារកិច្ចការពារប្រជាធិបតេយ្យ បូរណភាពទឹកដី ពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែន ធ្វើការល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវ ចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

នាយឧត្តមសេនីយ៍ ភួង សុីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន បានមានប្រសាសន៍កោតសរសើរដល់យោធភូមិភាគទី៥ ដែលបានសម្រេចលិទ្ធផលការងារល្អប្រសើរកន្លងមក និងបានផ្ដាំផ្ញើដល់ទីបញ្ជាការ យោធភូមិភាគទី៥ ដែលខិតខំយកចិត្តទុកដាក់អនុវត្តការងារបានល្អកន្លងមក ត្រូវខិតខំប្រឹងបន្តទៀតដាក់ចេញផែនការការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានបន្តវេនឲ្យបានល្អប្រសើរ ដើម្បីចូលរួមកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទកាន់តែមានសមត្ថភាពខ្ពស់ បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ និងអនុវត្តន៍វិធានការ៣កុំ ៣ការពារអោយបានខ្ជប់ខ្ជួន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.