ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ជនចាស់ជរា និងមានជីវភាពខ្វះខាត​ ចំនួន ៣៩៨នាក់ ក្នុងក្រុងតាខ្មៅ ទទួលបាន អាវរងារ ភួយ និងស្បៀងអាហារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ជនចាស់ជរា និងមានជីវភាពខ្វះខាត​ ចំនួន ៣៩៨នាក់ ក្នុងក្រុងតាខ្មៅ ទទួលបាន អាវរងារ ភួយ និងស្បៀងអាហារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនចាស់ជរា និងមានជីវភាពខ្វះខាត​ ចំនួន ៣៩៨នាក់ ក្នុងក្រុងតាខ្មៅ ទទួលបាន អាវរងារ ភួយ និងស្បៀងអាហារ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ​ឯកឧត្តម​ គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងសហការរី មន្ត្រីរាជការ និងសប្បុរសជននានា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចែក​អាវរងា​ ​ភួយ​ ​និង​ស្បៀងអាហារមួយចំនួន ​ដល់​ពលរដ្ឋ​ចាស់ចាស់ជរា ​និង​មានជីវភាពខ្វះខាត​ ចំនួចំ៣៩៨នាក់​ ​មកពីសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ ។​

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែក​អំណោយ​នេះ​ធ្វើឡើង​ ដើម្បីឆ្លើយតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គសេនាបតីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ​ត្រូវយកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​ក្នុង​ពេល​មាន​ធាតុអាកាស​ត្រជាក់​ចូល​មកដល់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ ​និង​សុវត្ថិភាព​ក្នុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​។​

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការចែកអំណោយជាអាវរងា ភួយ និងស្បៀងអាហារនេះ នឹងបន្តចែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាលជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាលទុកលំបាកប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនទុកឱ្យប្រជាពលរដ្ឋមានការលំបាកឡើយ។

នាឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសប្រកបដោយព្រហ្មវិហារធម៌ របស់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តកណ្ដាល។

ក្រៅពីនេះ ឯកឧត្តមក៏បានណែនាំឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។

​បើ​យោង​តាម​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​បានឲ្យ​ដឹង​ថា​ ​អាកាសធាតុ​ត្រជាក់​នឹង​បន្ត​រហូតដល់​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ហើយអាកាសធាតុ​ត្រជាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​តំបន់​នានា​ក្នុង​ប្រទេស​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ​១​៥​ ​អង្សា​រ​សេ​។​

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣៩៨នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.