ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់ សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភកាន់តែប្រសើរឡើង ដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់ពិភពលោក។

ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលស្ដីពី «អាហារូបត្ថម្ភដើម្បីកំណើននៅទីក្រុងតូក្យូ» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ តាមខ្សែអាត់វីដេអូ។

តាមរយៈសេចកក្តីថ្លែងការណ៍ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា៖ «កម្ពុជា នឹងបន្តសហការជាមួយបណ្តាអង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសនានា ដើម្បីរៀបចំកិច្ចសន្ទនាគោលនយោបាយប្រកបដោយបរិយាប័ន្ន សម្រាប់អាហារូបត្ថម្ភ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់និងក្រៅតំបន់ សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភកាន់តែប្រសើរឡើងដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់យើង»។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្តថា កម្ពុជាប្តេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០ ដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច។ កម្ពុជាមានមោទភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបាន និងប្តេជ្ញា បន្តប្រែក្លាយប្រព័ន្ធស្បៀងរបស់យើង តាមរយៈការផ្តល់របបអាហារសុខភាពប្រកបដោយសមធម៌ ការផ្ដល់ភាព អង់អាចដល់ស្ត្រី យុវជន ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ការការពារ និងការស្តារប្រព័ន្ធអេកូឡូជី ក្នុងពេលជាមួយគ្នាអភិវឌ្ឍភាពធន់កាន់តែប្រសើរ និងការគ្រប់គ្រងប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្នជាងមុន។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់បន្ថែមថា «ការប្ដេជ្ញារបស់យើង គាំទ្រដោយយុទ្ធសាស្រ្ត និងគោលនយោបាយជាតិនានាដ៏រឹងមាំ គួបផ្សំជាមួយនឹង ផែនការលម្អិតដោយផ្តោតលើការអន្តរាគមន៍ក្នុងរយៈពេល ១,០០០ថ្ងៃដំបូងនៃជីវិត ការលើកកម្ពស់ការបំបៅ កូនដោយទឹកដោះម្តាយ ការលើកកម្ពស់ការផ្តល់អាហារបន្ថែម ការបង្ការ និងព្យាបាលកុមារស្គមស្គាំង និងកុមារ ក្រិសក្រិន និងការផ្តល់អាហារតាមសាលារៀន ដើម្បីឈានទៅដោះស្រាយបញ្ហាអាហារូបត្ថម្ភ ការប្តេជ្ញាចិត្ត យ៉ាងមុតមាំពីវិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានបំពេញបន្ថែមដោយសកម្មភាពនានានៅក្នុងវិស័យ កសិកម្ម ទឹកស្អាត និងអនាម័យ និងប្រព័ន្ធគាំពារសង្គម»។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឱ្យដឹងថា អភិក្រមពហុវិស័យ និងពហុភាគី គឺជាយន្តការស្នូលមួយជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅបញ្ចប់ បញ្ហាអាហារូបត្ថម្ភ កាត់បន្ថយផលប៉ះពាល់អន្តរជំនាន់ និងអនុញ្ញាតឱ្យមនុស្សជំនាន់ក្រោយមានសក្តានុពល ពេញលេញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.