ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ

លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការហើយ សម្រាប់ដឹកនាំ និរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

ការតែងតាំងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី៧ ខែធ្នូនេះ តាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ នៃម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលបានលើកពេលពីចុងឆ្នាំ២០២១ ទៅខែឧសភា ឆ្នាំ២០២២ ដោយវៀតណាម បានអះអាងជាថ្មីថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា «ហេតុអ្វីបានយើងធ្វើសហប្រធាន ពីព្រោះវៀតណាម មិនទាន់បញ្ចប់បេសកកម្មរបស់គេ ។ អ៊ីចឹងយើងក្លាយទៅជាសហប្រធាន តែចែកការងារគ្នា ស៊ីហ្គេមនៅវៀតណាម ដឹកនាំដោយប្រធានអូឡាំពិកវៀតណាម ហើយស៊ីហ្គេមនៅកម្ពុជា ដឹកនាំដោយប្រធានអូឡាំពិកកម្ពុជា មានន័យថា រាល់ការងារពាក់ព័ន្ធស៊ីហ្គេមនៅកម្ពុជា គឺឯកឧត្តមបណ្ឌិត ថោង ខុន ជាអ្នកដឹកនាំ ដូចជាការប្រជុំប្រទេសសមាជិកស៊ីហ្គេម ក៏ដូចជាការសម្រេចផ្សេងៗទៀត ដែលស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រងសកម្មភាព ក៏ដូចជាការងារប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ» ។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបានសង្កត់ធ្ងន់ថា «នេះគឺជាថ្ងៃដ៏សំខាន់ ដែលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ បានអបអរសាទរ ចំពោះកម្ពុជា ហើយមិនត្រឹមតែអបអរសាទរកម្ពុជា ក្លាយទៅជាសហប្រធាន ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ គឺថែមទាំងអបអរសាទរកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ទៀតផង» ។

ទន្ទឹមជាមួយគ្នា លោករដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ប្រាប់អង្គប្រជុំ អំពីភាពធូរស្រាល នៃស្ថានភាពកូវីដ-១៩ នៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញ ។ ដូច្នេះលោកបានស្វាគមន៍ថ្នាក់ដឹកនាំកីឡាក្នុងតំបន់ មកកម្ពុជា ដោយភាពកក់ក្ដៅ ពិសេសលោកបានអញ្ជើញសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ មកកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកដំបូង នៅខេត្តសៀមរាប ដែលជាកិច្ចប្រជុំផ្ទាល់ដំបូង ក្រោយវិបត្ដិកូវីដ-១៩ ទៀតផង ។ បណ្ដាប្រទេសទាំងអស់ បានសម្ដែងការសាទរ និងត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមកិច្ចប្រជុំនៅកម្ពុជានេះ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

ចំពោះស៊ីហ្គេម លើកទី៣១ នៅវៀតណាម ត្រូវបានម្ចាស់ផ្ទះកំណត់កាលបរិច្ឆេទរៀបចំការប្រកួតជាផ្លូវការហើយ ដោយនឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ អមជាមួយការអះអាង និងធានាជាថ្មីថា នឹងរៀបចំព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ ។ ប្រធានក្រុមក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលវៀតណាមជាម្ចាស់ផ្ទះប្ដូរវេន បានរាយការណ៍ច្បាស់លាស់ អំពីប្រភេទកីឡា និងទីលានប្រកួត ក៏ដូចជាការប្រព្រឹត្តទៅរបស់គណៈកម្មការរៀបចំការប្រកួតរបស់ខ្លួន ដែលកម្ពុជាបានទទួលនូវព័ត៌មានគ្រប់គ្រាន់ សម្រាប់ធ្វើការងារជាមួយសហព័ន្ធកីឡាជាតិកម្ពុជាផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.