ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ពលរដ្ឋចំនួន៥៤៥ គ្រួសារ ក្នុងក្រុងកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន

ពលរដ្ឋចំនួន៥៤៥ គ្រួសារ ក្នុងក្រុងកំពង់ចាម ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរា ក្នុងក្រុងកំពង់ចាម សរុបចំនួន ៥៤៥នាក់ បានទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំណោយទាំងអស់នោះ បានដឹកនាំរៀបចំផ្ដល់ជូន ដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយអនុវត្តទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តទុកដាក់អំពីជីវភាព ក៏ដូចជាសុខមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ក្នុងរដូវរងានេះ។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្តកំពង់ចាម បានរួមគ្នាជាមួយសប្បុរសជននានា នាំមកនូវអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃយើង មកចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ដែលមានចំនួនសរុប ៥៤៥នាក់។

លោកបានបញ្ជាក់ថា ដោយសារស្ថានភាពអាកាសធាតុ បានចុះត្រជាក់ជាលំដាប់ ក្នុងខេត្តកំពង់ចាម អាចត្រជាក់ក្នុងកម្រិត ១៧អង្សានាពេលខាងមុខនេះ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមអោយខិតខំបន្តការពារខ្លួនថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីយកឈ្នះលើការបម្រែបម្រួលអាកាស ធាតុនឹងរួចចាកផុតពីជម្ងឺផ្សេងៗ។

ជាងនេះទៅទៀត វិធីការពារដ៏ប្រសើរនោះ គឺសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំ ការពារការឆ្លងជំងឺកូវីដ១៩ ផងដែរ។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៥៤៥នាក់នាពេលនោះ ក្នុងនោះ រួមមាន៖ ចាស់ជរាគ្មានទីពឹងចំនួន ៤១១នាក់ ទទួលបាន ១នាក់ អាវរងា១, អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ,។ ដោយឡែកប្រជាការពារក្នុងក្រុងកំពង់ចាមចំនួន ១២៩នាក់ ក្នុង១នាក់ ទទួលបាន៖ អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៊ីអីវ ១យួរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.