ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោកស្រី ឱ វណ្ណឌីន ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក

លោកស្រី ឱ វណ្ណឌីន ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងថា ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្តេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការ យ៉ាងមុតមាំដើម្បីកសាងទំនុកចិត្តសាធារណៈទៅលើវ៉ាក់សាំងកូវីដ១៩។

កិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាកិច្ចប្រជុំបន្ទាន់ ពិសេសលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកមួយក្នុងចំណោម ប្រទេសជាសមាជិក ១៩៤បានចូលរួម។ កិច្ចប្រជុំមានគោលបំណងពិភាក្សាស្វែងរកផលប្រយោជន៍ ក្នុងការបង្កើតអនុសញ្ញានៃអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចព្រមព្រៀង ព្រមទាំងរៀបចំយុទ្ធោបករណ៍សម្រាប់ប្រើប្រាស់ជាអន្តរជាតិ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ចំពោះគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.