ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ និងអនុក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣)

រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ និងអនុក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នារសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ និងអនុក្រុមការងារ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

ត្រង់ប្រការ១ បានបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ស្ថិតនៅ
ខេត្តពោធិ៍សាត់ ដែលមានសមាសភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន, អភិបាលរងនៃគណៈអភិបាលខេត្ត ០៣រូប ជាអនុប្រធាន និងសមាជិក ព្រមទាំងសេនាធិការ១២រូបទៀត សរុប១៦រូប។

ក្រុមការងារមានភារកិច្ច ៖

-ដឹកនាំលើការងាររួម ចុះពិនិត្យ និងស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-សហការសម្របសម្រួលជាមួយអន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាពមានសមត្ថ កិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ អន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ
-បូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់ បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-រាយការណ៍វឌ្ឍនភាពការងារជាប្រចាំ ជូនអន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាព
មានសមត្ថកិច្ចពាក់ព័ន្ធ។

ត្រង់ប្រការ៣ បានបង្កើតអនុក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ស្ថិត
នៅស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដែលមានលោក ខូយ រីដា អភិបាលរងខេត្ត ជាប្រធានអនុក្រុមការងារ ទទួលបន្ទុកស្រុកកណ្តៀង, លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ជាប្រធានអនុក្រុមការងារ ទទួលបន្ទុកស្រុកបាកាន និងលោក ចេង ឡៃ អភិបាលរងខេត្ត ជាប្រធានអនុក្រុមការងារ ទទួលបន្ទុកស្រុកក្រគរ។ អនុក្រុមការងារនីមួយៗមានភារកិច្ច៖
-សហការសម្របសម្រួលជាមួយអន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាពមានសមត្ថ កិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធានក្រុមការងារខេត្ត អន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ
-បូកសរុបលទ្ធផលការងារចុះពិនិត្យ ស្រាវជ្រាវ និងចងក្រងទិន្នន័យជាក់លាក់ នៃការទន្ទ្រានដីព្រៃ លិចទឹកដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាបស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមគោលដៅស្រុកនីមួយៗ
-រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនប្រធានក្រុមការងារខេត្ត អន្តរក្រសួង អាជ្ញាធរបឹងទន្លេសាប និងស្ថាប័នអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.