ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក កែវ រ៉េមី៖ សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ

លោក កែវ រ៉េមី៖ សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាព ហើយតែងតែយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជូនមន្ត្រីរាជការនៅខេត្តបាត់ដំបង ដោយអញ្ជើញចូលរួមពីសំណាក់លោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក ធូ ភា អភិបាលរងខេត្ត បាត់ដំបង លោក លោកស្រីមកពីមន្ទីរជុំវិញខេត្ត សមត្ថកិច្ចនគរបាល កងកម្លាំង និងស្ថាប័នពាក់ព័ន្ធនានា។

លោក កែវ រ៉េមី បានថ្លែងថា ប្រទេសកម្ពុជា មានភាពខ្លាំងត្រង់ថាប្រទេសកម្ពុជា មិនមានទោសប្រហារជីវិតទេ នេះជាសញ្ញាមួយដែល បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធានានូវសិទ្ធិរស់រានមាន ជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុត។ បន្ថែមទៀត កម្ពុជាបានទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ហើយ ក្នុងនោះគណៈកម្មាធិការសិទ្ធិមនុស្សទទួលបន្ទុកសរសេររបាយការណ៍ជាតិឆ្លើយតបទៅនឹងកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៥ ហើយក៏ត្រូវការពាររបាយការណ៍ទាំងនោះនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា ស្ថានទូតបរទេសមួយចំនួន បានកោតសរសើរចំពោះវិធានការរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ដែលបានគិតគូរបានម៉ត់ចត់រហូតទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពិភពលោកជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុត។

លោក កែវ រ៉េមី ក៏បានសូមណូមពរសូមឱ្យកងកម្លាំងសមត្ថកិច្ច បន្តចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសូមមេត្តាកុំប្រើហិង្សាក្នុងការអនុវត្តតួនាទីភារកិច្ច។

លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមយកចិត្តទុកដាក់តាមដាន ស្តាប់ ចូលរួមយោបល់ និងអាចលើកជាសំណួរ ក្នុងប្រធានបទនីមួយៗ ដើម្បីទទួលបាននូវចំណេះដឹងល្អៗ ក្នុងវិស័យសិទ្ធិមនុស្ស ព្រមទាំងកុំឱ្យភ្លេចវិធានការ «៣កុំ និង៣ការពារ»៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.