ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក ជាវ តាយ ត្រូវបានតែងតាំង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលផ្ទេរភារកិច្ចថ្មី ទៅបម្រើការងារនៅខេត្តកំពត

លោក ជាវ តាយ ត្រូវបានតែងតាំង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលផ្ទេរភារកិច្ចថ្មី ទៅបម្រើការងារនៅខេត្តកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ ត្រូវបានប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ សម្រេចតែងតាំង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលត្រូវផ្ទេរភារកិច្ចថ្មី ទៅបម្រើការងារនៅខេត្តកំពត។ នេះបើយោងតាមសេចក្តីសម្រេច លេខ១១៣៤ គគប.រថ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់។

សម្រាប់ពិធីប្រកាស លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងតួនាទីថ្មី ជាប្រធានក្រុមការងារចុះជយយក្រុងពោធិ៍សាត់ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្នាក់ការធំគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត បានអានសេចក្តីសម្រេច ស្តីពីការតែងតាំងប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ថ្មី និងរបាយការណ៍របស់លោក ចាប នាង អនុប្រធានគណបក្សក្រុងនោះរួចមក, លោក ជាវ តាយ ដែលត្រូវទទួលបានតួនាទីថ្មីបន្ថែម បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍សំខាន់ៗ ចំនួន១២ចំណុចរួមមាន៖
ទី១-ផ្អែកលើសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត គ្រប់ក្រុង/ស្រុក ត្រូវកសាងផែនការសកម្មភាពជាក់ស្ដែង សម្រាប់ក្រុងសង្កាត់របស់ខ្លួន។

ទី២-គណៈកម្មាធិការគណបក្ស ក្រុង/ស្រុក និងក្រុមការងារគណបក្ស ត្រូវជួយដល់គណៈកម្មាធិការគណបក្ស ឃុំ/សង្កាត់ទាំងអស់ រៀបចំបើកសន្និបាតឱ្យបានទាន់ពេលវេលា តាមការកំណត់នៃផែនការ។

ទី៣-គណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពិនិត្យសភាពការណ៍ ដើម្បីសុំការផ្ដល់កិច្ចសហការ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបានទាន់ពេលវេលា ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។

ទី៤-ត្រូវចាត់វិធានការនានា ស្របតាមច្បាប់កំណត់ ដើម្បីដោះស្រាយថវិកា និងមធ្យោបាយនានា សម្រាប់បម្រើឱ្យការបោះឆ្នោត។

ទី៥-ត្រូវសិក្សាស្រាវជ្រាវបទពិសោធន៍ ដើម្បីបំពេញបន្ថែម ទៅលើការងារគ្រប់គ្រងផ្នែក នៃផែនការបោះឆ្នោត។

ទី៦-គណបក្សក្រុង សង្កាត់ និងក្រុមការងារគ្រប់ថ្នាក់ ត្រូវតាមដានត្រួតពិនិត្យ និងអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយមាត់ចប់ និងមានការទទួលខុសត្រូវខ្ពស់។

ទី៧-គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវពង្រឹងរបៀបរបបធ្វើការងារឱ្យបានច្បាស់លាស់ និងត្រូវធ្វើការបូកសរុបរាយការណ៍ អំពីលទ្ធផលការងាររបស់ខ្លួនជាប្រចាំ តាមការកំណត់។

ទី៨-សុំឱ្យមានអ្នកប្រចាំការ នៅសាលាឃុំ/សង្កាត់ និងស្នាក់ការបក្សឃុំ/សង្កាត់ ដើម្បីរង់ចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ។

ទី៩-បេក្ខភាពឈរឈ្មោះក្រុមប្រឹក្សា ឃុំ/សង្កាត់ សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទី ទៅផ្សាភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ។

ទី១០-បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វើការដោះស្រាយ។

ទី១១-សូមជ្រើសរើសភ្នាក់ងារសង្កេតការណ៍ កើតចេញពីយុវជនយើង ដែលមានសុវត្ថិភាពត្រឹមត្រូវ ចេះច្បាប់ និងស្មារតីឆន្ទៈបក្សច្បាស់លាស់។

ទី១២-រាល់ការជួបជុំ ការប្រជុំ ការធ្វើសន្និបាត ការប្រមូលផ្ដុំកម្លាំង ការហែរក្បួនបក្ស ត្រូវអនុវត្តដោយច្នៃប្រឌិត ឱ្យបានសមស្រប តាមសភាពការណ៍ជាក់ស្ដែង ពិសេសគឺត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ២៩ ហើយក្នុងនោះ ត្រូវអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» ឱ្យបានជាប់លាប់បំផុត។

ទី១២-គណបក្ស ក្រុង/ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច ឱ្យបានកាន់តែស៊ីជម្រៅថែមទៀតនូវកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ តាំងពីឥឡូវនេះតទៅ ដើម្បីដណ្ដើមបានជ័យជំនះជាបន្តបន្ទាប់ ក្នុងការបោះឆ្នោត ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០២៣ខាងមុខ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.