ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

លោក ជា សុផារ៉ា ចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ

លោក ជា សុផារ៉ា ចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ជា សុផារ៉ា ចុះពិនិត្យនិងចាត់វិធានបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ

ខេត្តកំពង់ឆ្នាំង+ខេត្តកំពង់ធំ ៖ សូមបញ្ជាក់ថា, ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្តេចតេជោ ភ្លាម លោក ជា សុផារ៉ា ចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ នៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដើម្បីស្រាវរកជនរំលោភយកដីព្រៃលិចទឹក បឹងទន្លេសាប ។

សូមរម្លឹកថា, ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ ដែលដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត។
សូមបញ្ជាក់ថា, ការចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់នេះ ជាបេសកកម្ម ដែលត្រូវប្រើកណ្តាប់ដៃដែក វែករកឃើញមុខ មន្ត្រី ថ្នាក់ដឹកនាំ ទាំងកម្លាំងប្រដាប់ ជនស៊ីវិល ទោះថ្នាក់កម្រិតណាក៏ដោយ គឺប្រឈមមុខច្បាប់ តាមបញ្ជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ។
ចាំមើលអតីតកាលអភិបាលខេត្តកំពង់ឆ្នាំង ទើបនឹងចេញទៅកាន់ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អាចពាក់ព័ន្ធរំលោភយកដីព្រៃលិចទឹកប្រមាណជា២០០០ហិតានោះមែន ឬអត់ !
សម្តេចបញ្ជាក់ថា «បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា) នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ ឮថាអតីតអភិបាលខេត្តដែលទើបចាកចេញមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះ ដូច្នេះខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកមកវិញឱ្យអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»។ សម្តេចតេជោ ហ៊ុន សែន ផ្ញើរសារ បញ្ជាឲ្យទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង ! ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ , សូមអរគុណលោកបណ្ឌិត​ សុខ​ ទូច​ ដែលបានចុះស្រាវជ្រាវ​ និងរាយការណ៍ជូនសម្តេចតេជោ​ ដេីម្បីសង្គ្រោះដីបឹងទន្លេសាប។

មិនដឹងការស្រាវជ្រាវ​ និងក្តីរាយការណ៍របស់លោករឿងបឹងទន្លេសាប​ នឹងរងការប្រឈម​ ឬអ្នកគុំកួនលោកយ៉ាងណាទេ?

មនុស្សខ្មែរយេីងមិនដឹងថាស្រេកឃ្លានការមានបានជាមួយការបំផ្លាញ់សម្បត្តិធម្មជាតិដល់ពេលណា? ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប​ គឺចាំបាច់ណាស់ជាជម្រកត្រីពងកូននារដូវវស្សា។

សូមលោកបន្តបេសកកម្មជួយសម្តេចតេជោ​ ហ៊ុន​ សែន​ ដេីម្បីបុព្វហេតុជាតិមាតុភូមិ​ និងសូមបានទទួលសុខសុវត្ថិភាព​ ជោគជ័យគ្រប់បេសកកម្ម៕

                  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.