ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

អភិបាលខេត្តកំពត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករ នៅស្រុកជុំគិរី

អភិបាលខេត្តកំពត ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករ នៅស្រុកជុំគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនាព្រឹក ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានដឹកនាំមន្ត្រីនៃស្ថាប័នកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកូនក្មួយដែលបានមកពិនិត្យផ្ទៃពោះ និង បានសម្រាលកូននៅមណ្ឌលសសុខភាពត្រពាំងរាំង និងបន្តជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារជុំគីរី ស្ថិតក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរីខេត្តកំពត។

ក្នុងឱកាសជួបសំណេះសំណាលនោះលោក ម៉ៅ ធនិន បានណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរស្រុកមិនត្រូវយកថ្លៃភាស៊ី តម្លៃលើសសៀវភៅបន្ទុក ឬចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ និងប្រជាពលរដ្ឋ ដែលដាក់លក់តាមកញ្ច្រែងល្អី តូចៗ នោះទេ ហើយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ ។

ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរត្រូវធ្វើយ៉ាងណារក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក៏ដូចជា អាជីវករ លក់ដូរឱ្យបានល្អដើម្បីជៀសវាងការបាត់បង់នូវ ទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ផ្សេងៗបង្ករឱ្យមានភាពភ័យខ្លាច ដល់ ប្រជាពលរដ្ឋ និងអាជីវករ។ ពិសេសត្រូវរៀបចំប្រព័ន្ធខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃកាត់ពីខាងលើដំបូលផ្សារ ឱ្យមាន សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានល្អឆាប់បំផុតជៀសវាងនាំឱ្យកើតឡើងនូវអគីភ័យផ្សេងៗ នៅក្នុងផ្សារ ។

ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានផ្ដល់ថវិកាខ្លះជូនដល់ លោកយាយ លោកតា និងអាជីវករក្នុងផ្សារជុំគីរីនោះផងដែរ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.