ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

សម្ដេចក្រឡាហោម ស ខេង៖ ពលរដ្ឋអាចប្ដឹងទៅការិយាល័យប្រជាពលរដ្ឋ នៅពេលមិនពេញចិត្តចំពោះការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ

សម្ដេចក្រឡាហោម ស ខេង៖ ពលរដ្ឋអាចប្ដឹងទៅការិយាល័យប្រជាពលរដ្ឋ នៅពេលមិនពេញចិត្តចំពោះការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ ការិយាល័យច្រកចេញចូលតែមួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដាក់ឲ្យដំណើរការនៅស្ទើរទូទាំងប្រទេស ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការិយាល័យនេះ ជាកន្លែងប្រមូលផ្ដុំនូវសេវារដ្ឋបាលជាច្រើន ដែលសុទ្ធតែជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កលក្ខណៈឲ្យមានភាពឆាប់រហ័ស និងមិនតម្រូវឲ្យប្រជាពលរដ្ឋរត់ទៅច្រើនកន្លែង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក៏បានបញ្ជាក់ជាថ្មីម្ដងទៀត អំពីដំណើរការរៀបចំ និងកែសម្រួលការិយាល័យច្រកចេញចូលតែមួយ ដូចជាការគ្រោងដាក់បញ្ជូលនូវសេវាផ្សេងៗបន្ថែមទៀត ដែលមិនទាន់មាននៅពេលបច្ចុប្បន្ននេះ ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលត្រូវមកទទួលសេវា។

ប៉ុន្ដែសម្ដេចក្រឡាហោម ស ខេង បានអះអាងថា ក្នុងករណីមានភាពអសកម្មណាមួយកើតឡើង នៅការិយាល័យច្រកចេញចូលតែមួយ ប្រជាពលរដ្ឋអាចដាក់ពាក្យប្ដឹងទៅកាន់ការិយាល័យប្រជាពលរដ្ឋ ឬការិយាល័យទទួលពាក្យបណ្ដឹង។ តែការដាក់ពាក្យប្ដឹងនេះ គឺសម្រាប់តែការិយាល័យច្រកចេញចូលតែមួយប៉ុណ្ណោះ ដោយឡែក រឿងផ្សេងៗ អាស្រ័យលើសមត្ថកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ។

សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការការិយាល័យច្រកចេញចូលតែមួយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះយើងកំពុងពិនិត្យលទ្ធភាពថា តើមានសេវាអ្វីទៀតតាមសិទ្ធិអំណាចស្រុក ដែលអាចយកមកដាក់នៅច្រកចេញចូលតែមួយបាន យើងនឹងខិតខំ។ ប្រសិនបើការិយាល័យច្រកចេញចូលតែមួយធ្វើមិនល្អ មានការិយាល័យមួយទៀត គេហៅថា ការិយាល័យទទួលពាក្យបណ្ដឹង ឬការិយាល័យប្រជាពលរដ្ឋ គឺគាត់មានសិទ្ធិដើម្បីប្ដឹងតវ៉ា»។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការិយាល័យច្រកចេញចូលតែមួយ មានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានដាក់ឲ្យដំណើរការគ្រប់ស្រុក១០០ភាគរយ ហើយខេត្តផ្សេងទៀត មិនទាន់បានទាំងស្រុងនោះទេ ប៉ុន្ដែនឹងបន្ដបើកដំណើរការជាបន្ដបន្ទាប់ ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមជម្រាបថា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អង្គភាពច្រកចេញចូលតែមួយ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ ដែលប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.