ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រគល់ព្រះរាជសង្ឃប្រកាសទីប្រឹក្សាផ្ទាល់ ចំនួន១២រូប និងព្រះរាជទានអំណោយ ដល់ពុទ្ធបរិស័ទ ចំនួន៣៥០នាក់

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រគល់ព្រះរាជសង្ឃប្រកាសទីប្រឹក្សាផ្ទាល់ ចំនួន១២រូប និងព្រះរាជទានអំណោយ ដល់ពុទ្ធបរិស័ទ ចំនួន៣៥០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាថ្ងៃប្រកបដោយនក្ខត្តឬក្ស សិរីសួស្ដីជ័យមង្គល និងជាថ្ងៃមហាកិត្តិយសដ៏ឧត្តុង្គឧត្តមយ៉ាងក្រៃលែង ដែលសម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហរទ័យ យាងប្រោសព្រះរាជទានព្រះរាជសង្ឃប្រកាស ដល់ឯកឧត្តម អស់លោក ជាឧត្តមទីប្រឹក្សាផ្ទាល់ចំនួន១២រូប និងជួបសំណេះសំណាល ជាមួយព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ ព្រមទាំងមានព្រះរាជទានព្រះរាជអំណោយ ដល់លោកយាយ លោកតា និងពុទ្ធបរិស័ទ ចំនួន៣៥០នាក់ នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានប្រារព្ធធ្វើ នៅវេទិកាសាលាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះថេរានុថេរៈគ្រប់ព្រះអអង្គ, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត, លោកអភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអភិបាលក្រុងស្រុកមួយចំនួនទៀត។

លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្រុងពោធិ៍សាត់ មាន០៧សង្កាត់ ៦៦ភូមិ ១៧,៣៦៦គ្រួសារ ស្មើនឹងប្រជាពលរដ្ឋ ៦៩.៨៦២នាក់។ ដោយឡែកវិស័យសាសនា បរិស័ទមានការគោរពប្រតិបត្តិ ទៅតាមជំនឿរបស់ពួកគាត់រៀងៗខ្លួន មាន០៤សាសនា គឺព្រះពុទ្ធសានា ឥស្លាមសាសនា គ្រីស្ទានសាសនា និងមហាយានសាសនា។ ព្រះពុទ្ធសាសនា មានវត្តសរុប២២វត្ត មានព្រះសង្ឃ៣៦៤អង្គ ភិក្ខុ៧៣អង្គ ក្នុងនោះគណៈធម្មយុត្តិកនិកាយ០១វត្ត មានព្រះសង្ឃ២៧អង្គ និងភិក្ខុ០៤អង្គ។

សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បញ្ញាត្តិតែងតាំង ឯកឧត្តម អស់លោក ចំនួន១២រូប ជាឧត្តមទីប្រឹក្សាផ្ទាល់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន០៣នាក់ ខេត្តបាត់ដំបង ចំនួន០៣នាក់ និងនៅខេត្តពោធិ៍សាត់ ចំនួន០៦នាក់។

បន្ទាប់ពីប្រកាសថ្វាយខ្លួន ជាឧត្តមទីប្រឹក្សារួចមក សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានសង្ឃដីកាថា ខេត្តពោធិ៍សាត់នេះជាខេត្តទី១ ដែលបានធ្វើពិធីប្រកាសមុនគេ ហើយកន្លងមកធ្លាប់ធ្វើនៅតាមវត្តអារាម និងនៅអង្គរវត្តផងដែរ។ ការមកទទួលព្រះរាជសង្ឃប្រកាសនេះ កើតឡើងដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នាទាំងអស់ ឥតមានកើតឡើងដោយការបង្ខិតបង្ខំនោះទេ គឺចង់មកជួយបម្រើការងារក្នុងព្រះពុទ្ធសានា ក្នុងតួនាទីជាទីប្រឹក្សាផ្ទាល់ សម្ដេចនាយកព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។ យើងដឹងហើយថា ព្រះពុទ្ធសាសនានៅកម្ពុជា គឺបានចាត់ទុកជាសាសនារបស់រដ្ឋ មានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ សាសនាព្រះពុទ្ធតំណាងដោយនិកាយពីរ គឺធម្មយុត្តិកនិកាយ និងមហានិកាយ។ សម្ដេចព្រះមហាសង្ឃរាជ សូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅតាមទីអារាមនានា រក្សាតម្លៃព្រះពុទ្ធសាសនាឲ្យមានសេចក្ដីថ្លៃថ្នូរ ចៀសវាងប្រតិបត្តិអ្វីខុសពីវិន័យសង្ឃ។

ក្នុងឱកាសនោះក៍មានរៀបចំអំណោយជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់លោកយាយលោកតាចំនួន៣៥០នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.