ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់វិញ្ញាសាប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឱ្យបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ សម្រាប់ឆ្នាំ២០២០, បេក្ខជនបេក្ខនារី៩៧រូប ជ្រើសរើសយក៧រូប

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់វិញ្ញាសាប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឱ្យបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ សម្រាប់ឆ្នាំ២០២០, បេក្ខជនបេក្ខនារី៩៧រូប ជ្រើសរើសយក៧រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអនុវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារ ប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ ដោយមានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ, លោកនាយករដ្ឋបាលស្តីទី, លោកប្រធានមន្ទីរមុខងារសាធារណៈ និងលោកអភិបាលស្រុកតាលោសែនជ័យ។

បើតាម លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត បានឱ្យដឹងថា រៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីក្រមការ ឱ្យចូលបម្រើការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ សម្រាប់ឆ្នាំ២០២០នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ និងដោយសារតែប្រជាពលរដ្ឋគ្រប់រូប បានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។

លោក ចេង ឡៃ បន្តថាកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសផងដែរ ពីការបើកដំណើរការប្រទេសឡើងវិញ ក្រោយពីបានផ្អាកមួយរយៈធំ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ ការប្រឡងនេះ គឺអនុឡោមទៅតាម ស.ជ.ណ លេខ៤៦៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរៀបចំ ការប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ សម្រាប់ការប្រឡងនាព្រឹកនេះ គឺមានរយៈពេល០២ម៉ោង ចាប់ពីម៉ោង០៧ និង៣០នាទី ដល់ម៉ោង០៩ និង៣០នាទីព្រឹក លើវិញ្ញាសារជំនាញឯកទេសនិងភាសារអង់គ្លេស។ ចំពោះបេក្ខជន និងបេក្ខនារី ដាក់ពាក្យប្រលង មានចំនួន៩៧រូប ជ្រើសរើសយក០៧រូប ដោយចែកចេញជា១៣បន្ទប់ ក្នុងមួយបន្ទប់ មានបេក្ខជន និងបេក្ខនារី១៣រូប។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត, លោក ជាវ តាយ សូមឱ្យបេក្ខជន និងបេក្ខនារី ត្រូវអនុវត្តតាមការណែនាំ របស់គណៈមេប្រយោគ និងអនុរក្ស ដោយរក្សារបៀបរៀបរយ និងភាពស្ងៀមស្ងាត់ក្នុងពេលប្រឡង កុំលួចចម្លងគ្នា និងត្រូវគោរពតាមវិធាន របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ ៣ការពារ) របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន។

លោក បានបញ្ជាក់ថា ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ (បើចេះគឺជាប់ បើមិនចេះគឺធ្លាក់, យើងអត់មានបង្កើតអំពើពុករលួយណាមួយ, ស៊ីសំណូក, បក្ខពួកគ្រួសារនិយម ដើម្បីឱ្យជាប់ទោសទាន់នោះទេ គឺពឹងផ្អែកតាមសមត្ថភាពរបស់ខ្លួន)។ លោកសូមជូនពរឱ្យក្មួយៗបេក្ខជន និងបេក្ខនារីទាំងអស់ មានសំណាងល្អ ប្រឡងជាប់ ដើម្បីបានចូលបម្រើការងារជាមន្ត្រីរាជការពេញសិទ្ធិ នៅរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកតាលោសែនជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.