ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

រដ្ឋបាលរាជធានីភ្នំពេញ ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឆ្នាំ២០២០, បេក្ខជនមានសរុបជិត១០០០នាក់ តែជ្រើសរើសយកត្រឹម៥៩នាក់

រដ្ឋបាលរាជធានីភ្នំពេញ ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឆ្នាំ២០២០, បេក្ខជនមានសរុបជិត១០០០នាក់ តែជ្រើសរើសយកត្រឹម៥៩នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដំណើរការប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយបេក្ខជនជិត១០០០នាក់ ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។

ការប្រឡងនេះ ធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ រួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

ការប្រឡងចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារ នៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថេរវលានៃការប្រឡងដូចខាងក្រោម៖

*ទី១៖ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល២ម៉ោង)
*ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស។

*ទី២៖ ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល២ម៉ោង)
*ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស

*ទី៣៖ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល២ម៉ោង)៖
*ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បេក្ខជនដែលប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០នេះ មានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមាន៖ ក្របខ័ណ្ឌក ៩រូប,ខ ៥រូប និងលេខាធិការដ្ឋានរដ្ឋបាលចំនួន៥រូប)។ ចំនួន៤០នាក់ទៀត ជ្រើសរើសសម្រាប់ក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ដែលមានដូចជា (ក្របខ័ណ្ឌ ក ១៤រូប,ខ១៧រូបនិងគ៩រូប)។

ចំពោះការប្រលងនេះ បេក្ខជនត្រូវបានអនុវត្តវិធានការសុខាភិបាលផងដែរ ដែលមានដូចជា៖ ពាក់ម៉ាស់គ្រប់ពេល (លើកលែង ពេលមន្ដ្រីអនុរក្សស្នើសុំឲ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុននៃការចូលក្នុងបរិវេណមណ្ឌលប្រឡង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.