ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក ហ៊ុនម៉ានី ៖ ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

លោក ហ៊ុនម៉ានី ៖ ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក ហ៊ុនម៉ានី ៖ ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានថ្លែងថា, ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជននាពេលនោះ ជាពិសេស សម្តេចតេជោ ប្រធានស្ថាបនិករបស់យើង គឺជាកត្តាកំណត់ឈានឆ្ពោះទៅរកការបង្កើតសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងអាចអនុញ្ញាតឲ្យកម្ពុជាងើបឡើងពីចំណុចសូន្យ ដោយខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសរហូត ដូចអ្វីដែលយើងឃើញនាពេល ៤៣ ឆ្នាំក្រោយនេះ។

លោក ហ៊ុន ម៉ានី ធ្លាប់ថ្លែងថា: (ស.ស.យ.ក.) ចាប់បដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមជាបន្តបន្ទាប់ក្នុងដំណើរស្វែងរកសុខសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានរងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍។ ក្នុងរយៈពេល ៤៣ឆ្នាំ ស.ស.យ.ក. នៅតែថែរក្សា និងបន្ដស្មារតី ២ធ្នូ ដែលជាស្មារតីលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដាក់ផលប្រយោជន៍ជាតិជាធំ ដែលស្របតាមទិសស្លោក “យុវជនក្នុងបុព្វហេតុមាតុភូមិ”។

សូមជម្រាបជូនថា, ថ្ងៃនេះជាថ្ងៃ កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធនៅថ្ងៃអាទិត្យ ទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ព្រឹក នៅអាគារខេមរានី (ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ)  ដែលមានការចូលរួមពីថ្នាក់ដឹកនាំស.ស.យ.ក. នៅទីតាំងផ្ទាល់ និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. នៅទូទាំងប្រទេសតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា៕

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.