ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

 «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ភាគ១ ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយជាផ្លូវការ

 «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ភាគ១ ត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សៀវភៅ «អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ភាគ១ ដែលសរសេររៀបរាប់ពីដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន ចាប់ពីអំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ត្រូវបានបោះពុម្ពផ្សាយជាសាធារណៈហើយ។ នេះបើតាមការអះអាងរបស់លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអ្នករៀបរៀងសៀវភៅនេះ។

លោក ពៅ សុខ បានបញ្ជាក់ថា សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបានបន្តថា សៀវភៅនេះគឺជាសៀវភៅដ៏រសើបសម្រាប់លោកជាអ្នករៀបរៀង ព្រោះថាប្រសិនបើអ្នកនយោបាយ ឬមិត្តអ្នកអានមិនបានយល់អំពីការគោលការណ៍នៃការបោះពុម្ព ហើយយកទៅបកស្រាយ បំភ្លៃ ឬវិនិច្ឆ័យខុសនោះ នឹងនាំទៅដល់ការយល់ខុសរបស់អ្នកស្តាប់ទាំងឡាយ ហើយនាំទៅដល់ហានិភ័យសម្រាប់លោកផ្ទាល់ ព្រោះក្នុងដំណើរនៃការចរចាស្វែងរកសន្តិភាពមានចំណុច និងពាក្យពេចន៍ខ្លះគ្រោតគ្រាត និងគួរជាទីមោទនៈសម្រាប់មេដឹកនាំកំពូលពីរអង្គ/នាក់ ដែលជាតួអង្គដ៏សំខាន់ក្នុងរឿងនេះ គឺសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកបានបញ្ជាក់ថា ក្រៅពីជារឿងដ៏រសើប សៀវភៅអ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ីនេះក៏ជាមេរៀន ជាយុទ្ធសាស្រ្ត ជាសារអប់រំដ៏ល្អសម្រាប់អ្នកនយោបាយ សម្រាប់មនុស្សជំនាន់ក្រោយ ឬមនុស្សគ្រប់ជំនាន់តទៅមុខទៀតយកជាគំរូតាមក្នុងការអនុវត្ត ដើម្បីបញ្ចៀសការបែកបាក់ជាតិ និងដើម្បីរំលត់បញ្ចប់សង្រ្គាម បង្រួបបង្រួម ផ្សះផ្សាជាតិ ដើម្បីសន្តិភាពនៅកម្ពុជាទាំងមូល។

លោកទីប្រឹក្សាបានអះអាងទៀតថា ទោះបីសៀវភៅនេះមើលទៅជាសៀវភៅដ៏រសើបសម្រាប់លោក ប៉ុន្តែគោលបំណងនៃការបោះពុម្ពផ្សព្វផ្សាយរបស់លោកមានតែមួយគត់ គឺការរក្សាតម្កល់ទុកជាប្រវត្តិសាស្រ្តនូវកេរដំណែលនូវមរតកដ៏អស្ចារ្យរបស់វីរបុរសស្នេហាជាតិខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ដើម្បីជាតិនិងប្រជាជនកម្ពុជាផងដែរ ព្រោះសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាអ្នកសង្រ្គោះជីវិតប្រជាជនទូទាំងប្រទេស ជាអ្នករំដោះសិទ្ធិសេរីភាពប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាអ្នកសង្រ្គោះរបបរាជានិយម ដែលរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត បានរំលាយចោលអស់ពេលជាង២០ឆ្នាំមកហើយ ឱ្យរស់ឡើងវិញរហូតដល់សព្វថ្ងៃ។ សម្តេច ហ៊ុន សែន និងគណបក្សប្រជាជន គឺជាអ្នកសង្រ្គោះប្រោសអ្វីៗគ្រប់យ៉ាង សូម្បីលទ្ធិប្រជាធិបតេយ្យឱ្យមានជីវិតស្រស់បំព្រងឡើងវិញ។ មានន័យថា ប្រសិនបើគ្មានសម្តេច ហ៊ុន សែន គ្មានគណបក្សប្រជាជនកម្ពុជា គឺគ្មានសន្តិភាព ហើយប្រសិនបើគ្មានសន្តិភាព កុំនិយាយឡើយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ការអភិវឌ្ឍ និងអ្វីៗគ្រប់យ៉ាង។

ទោះជាយ៉ាងណា លោក ពៅ សុខ មិនភ្លេចឡើយការថ្លែងអំណរគុណជាអនេកដល់លោក កែវ បាភ្នំ ដែលបានផ្តល់ឯកសារដ៏មានសារៈសំខាន់នេះដល់លោក និងបណ្តាមិត្តភក្តិ មិត្តអ្នកអានពីគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានគាំទ្រ និងលើកទឹកចិត្ត ជាពិសេសគឺថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ និងផ្តល់ឱកាសឱ្យលោកបានរៀបរៀង និងបោះពុម្ពសៀវភៅដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះឡើង។

លោកអះអាងថា សៀវភៅអ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ីនេះនឹងមានលក់នៅតាមបណ្ណាគារក្នុងរាជធានីភ្នំពេញ និងសម្រាប់ចែកជូនជាធម្មទានដោយឥតគិតថ្លៃដល់ព្រះសង្ឃ សិស្ស និស្សិត និងមហាជនដទៃទៀត ដែលស្រលាញ់ការអាន ការស្រាវជ្រាវ ហើយមិនមានលទ្ធភាពក្នុងការជាវសៀវភៅនេះយកទៅអានជាដើម៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.