ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំរដោយឯកឧត្តម ហ៊ុន ម៉ានី បាន រៀបចំពិធីអបអរខួបលើកទី៤៣ នៃថ្ងៃកំណើត(ស.ស.យ.ក)

ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំរដោយឯកឧត្តម ហ៊ុន ម៉ានី បាន រៀបចំពិធីអបអរខួបលើកទី៤៣ នៃថ្ងៃកំណើត(ស.ស.យ.ក)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំរដោយឯកឧត្តម ហ៊ុន ម៉ានី បាន
រៀបចំពិធីអបអរខួបលើកទី៤៣ នៃថ្ងៃកំណើត(ស.ស.យ.ក)

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើត  ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៃស.ស.យ.ក. រាជធានីភ្នំពេញ។

ពិធីអបអរសាទរខួបលើកទី៤៣ នៃថ្ងៃកំណើតស.ស.យ.ក. នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖

*ទី១៖ ដើម្បីរំលឹកខួប នៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
*ទី២៖ អបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក
*ទី៣៖ បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកា សមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សូមជម្រាបជូនថា ក្រោយមហាសន្និបាតលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឲ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និងបង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។

ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើនការទទួលស្គាល់យ៉ាងទូលំទូលាយនូវកិត្តិនាមរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស និងមានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ សាធារណៈជន ជាពិសេសយុវជន តាមរយៈសកម្មភាពរបស់ខ្លួន។

ផ្តើមចេញពីកិច្ចការងារសម្រាប់យុវជន ស.ស.យ.ក. បានក្លាយជាវេទិកាមួយ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការ
ផ្តល់ក្តីស្រលាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។ ស.ស.យ.ក. បានសហការ និងស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនងជាមួយ ក្រុមប្រឹក្សាយុវជននៃបណ្តាប្រទេសនានា និងអង្គការអន្តរជាតិជាដៃគូ ដែលតាមរយៈកិច្ចសហការទាំងអស់នេះ បានអនុញ្ញាតឲ្យយុវជនកម្ពុជាកាន់តែមានឱកាសសិក្សារៀនសូត្រ ទទួលការបណ្តុះបណ្តាលការផ្លាស់ប្តូរទស្សនកិច្ច និងបន្ថែមពីលើនោះ គឺការចូលរួមចំណែកដើម្បីពង្រឹងកិត្យានុភាពកម្ពុជានៅកម្រិតតំបន់ និងអន្តរជាតិផងដែរ។

ទន្ទឹមនឹងនេះ ក្នុងបរិបទដែលពិភពលោក រួមទាំងប្រទេសកម្ពុជា បាន និងកំពុងរងការប៉ះពាល់ពីវិបត្តិកូវីដ១៩ ស.ស.យ.ក. បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស។ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានបំពេញសកម្មភាពយ៉ាងសស្រាកស្រាំតាមរយៈ៖ ទី១៖ ការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ, ទី២៖ ការគាំទ្រផ្នែកស្មារតី និងការឧបត្ថម្ភសម្ភារចាំបាច់ជាបន្តបន្ទាប់ និងទី៣៖ ជាពិសេសការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។ ស.ស.យ.ក. ក៏បានឈានមួយជំហានទៀតក្នុងការចូលរួមបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដឹកនាំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រៅពីនេះ ស.ស.យ.ក. ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌ សាសនា តាមរយៈការជំរុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមចំណែកក្នុងវិស័យអប់រំ សង្គម មនុស្សធម៌ កីឡា សិល្បៈ កំសាន្ត ដែលអនុញ្ញាតឲ្យយុវជនគ្រប់និន្នាការចូលរួមតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់ពួកគេ សំដៅធ្វើយ៉ាងណាឲ្យយុវជនអាចអភិវឌ្ឍខ្លួនទាំងប្រាជ្ញាស្មារតី និងកាយសម្បទា ជាមួយនឹងភាពជឿជាក់លើខ្លួនឯង និងជឿជាក់លើជោគវាសនាអនាគតប្រទេសជាតិ។

ជាមួយគ្នានោះ ស.ស.យ.ក. បានចូលរួមពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើនរួមមាន ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ការបំបែកឯតទគ្គកម្មក្រមាវែង និងទូកវែងជាងគេ និងព្រឹត្តិការណ៍នានាផ្សេងៗ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន ដោយប្រកាន់ភ្ជាប់នូវសច្ចៈធម៌ ប្រវត្តិសាស្ត្រ ដែលយុវជនជំនាន់ក្រោយអាចស្វែងយល់ច្បាស់ពីពលិកម្មគ្រប់បែបយ៉ាងរបស់អតីតយុវជនជំនាន់មុន ក្នុងការការស្ម័គ្រចិត្តលះបង់កម្លាំងកាយចិត្ត និងទាំងជីវិត ប្រកបដោយស្មារតីសាមគ្គីភាព និងឯកភាព ដើម្បីបុព្វហេតុរួមរបស់កម្ពុជា។ ស.ស.យ.ក. បាននៅជាប់ជាមួយប្រជាជាតិខ្មែរគ្រប់កាលៈទេសៈ និងតែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួមការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

គួររំលឹកផងដែរថា នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាផ្នែកមួយរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយអតីតយុវជន ដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន ដើម្បីតស៊ូ រំដោះជាតិមាតុភូមិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.