ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

រដ្ឋបាល​ព្រៃឈើ​មេ​ម​ម​ត់ បង្ក្រាប​បទល្មើស​ព្រៃឈើ មុន​ពេល​ឈ្មួញ​ដឹក​ទៅ​ប្រទេស​វៀតណាម :

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ត្បូងឃ្មុំ ៖ កំលាំង​រដ្ឋបាល​ព្រៃឈើ​មេ​ម​ម​ត់ និង​កំលាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​៧០៣ បាន​សហការ​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ឈ្មួញ​លាក់​ទុក​បំរុង ធ្វើ​សកម្មភាព ដឹក​ទៅ​ប្រទេស​វៀតណាម ក្នុងនោះ​មាន​ឈើប្រណិត​ប្រភេទ​សុ​ក្រំ ចំនួន​២០​ដុំ​ធំៗ និង​ឈើ​ជ្រលង់​ម្រេច​ប្រមាណ​២០០​ដុំ ។​

​លោក គឹម ឈុនលី នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលា​​ម៉ោង​១៤:០០​នាទី ថ្ងៃទី​២២ មករា ២០១៧ សមត្ថកិច្ច​ចំរុះ បាន​ធ្វើ​ការបង្ក្រាប បទល្មើស​ព្រៃឈើ នៅ​ចំណុច​ចំការ​ស្វាយ​ចាន់ទី​ក្នុងភូមិ​ថ្ម​តា​ដោ​ក ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​ច្រក​ទន្លេ​ចាម​) ។​

​ក្រោយ​ពី​រក​កន្លែង​លាក់​ឈើប្រណិត​ឃើញ សមត្ថកិច្ច បាន​ស្រាវជ្រាវ​រក​ម្ចាស់ តែ​ពុំ​មាន​នរណា​ម្នាក់ ចេញមុខ​មក​មក​អញ​អាង​ជា​ម្ចាស់​ឈើ​ខាងលើ​នេះ​ឡើយ ទំនង​ពួកគេ​ខ្លាច​មាន​ការពាក់ព័ន្ឋ ដោយ​ប្រការ​ណាមួយ ឬ​ត្រូវ​ទទួលទោស ។​

​ទោះបី​មិន​មាន​ការចេញមុខ ទទួលស្គាល់​ជា​ម្ចាស់​ឈើប្រណិត​ខាងលើ​នេះ​ក៍​ដោយ តែ​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែង​កើតហេតុ បាន​លួចខ្សឹប​ថា ម្ចាស់​ឈើ​នេះ​នៅ​ភូមិ​ក្តុល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ប្រភព​បាន​បន្តថា ទោះបី​មាន​អនុសាសន៍ របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យ​សមត្ថកិច្ច ខិតខំ​បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រៃឈើ យ៉ាងណា​ក៍ដោយ គេ​សង្កេតឃើញថា នៅពេល​យប់ មាន​រថយន្ត​សាំ​យ៉ុង ជាច្រើន​គ្រឿង​បាន​ដឹក​ឈើ​គ្មាន​ច្បាប់ ឆ្លងកាត់​ខេត្ត​ក្រចេះ ឆ្ពោះ​មក​ខេត្ត​ត្បូងឃ្មុំ ហើយ​ធ្វើការ​ចែកចាយ តាម​ដេត​ប៉ូនានា នៅ​ក្នុងស្រុ​មេមត់  ស្រុក​ពញាក្រែក និង​ក្រុង​សួង ។ ជួនកាល​ឈ្មួញ​បាន​ប្រើ​រូបភាព បំភាន់​សមត្ថកិច្ច និង​អ្នក​សារពត៌មាន ដោយ​លាក់​ឈើប្រណិត​ក្រោម​ឈើ​ជ្រលង់​ម្រេច ឬ​ក្រោម​អុស​តាម​រថយន្ត​ធំៗ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ។​

​ប្រជាពលរដ្ឋ​ដែល​បានដឹង​រឿង​នេះ​ច្បាស់ បាន​ប្រាប់ថា ទោះបី​ឈ្មួញ​ប្រើល្បិច​យ៉ាងណា ក៍​មិន​អាច​រំលង សមត្ថកិច្ច​ដូចជា​មេព្រៃ​ដែលមាន​ជំនាញ​បង្ក្រាប បទល្មើស​ព្រៃឈើ​ឡើយ​។​
​ដា​រ៉ា​

 

20170123c-(6) 20170123c-(2) 20170123c-(3) 20170123c-(4) 20170123c-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.