ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

ប្រជាពលរដ្ឋ​សង្កាត់​អូរ​ចារ​តវ៉ា​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ទាមទា​ដី​សាលា​ដាក់​ជា​សម្បត្តិ​រដ្ឋ​ព្រោះ​សិស្ស​មតេយ្យ​រៀន​ហាល​ក្តៅ​១៧​ឆ្នាំ​មកហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ប្រហែល​១០០​នាក់ រស់នៅ​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង ធ្វើការ​តវ៉ា​ជា​លើក​ទី​២​ឲ្យ​សម្តេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ទាមទា​ដី​សាលា​ទំហំ​៤០​គុណ​៤០​ម៉ែត្រ ដាក់​ជា​សម្បត្តិ​រដ្ឋ​ព្រោះ​សិស្ស​មតេយ្យ​រៀន​ហាល​ក្តៅ​១៧​ឆ្នាំ​មកហើយ​ ​ដោយ​រឿង​ដី​សាលា​មតេយ្យ​បណ្តុះបណ្តាល​កុមារ​អូរ​ចារ​ត្រូវ​ឈ្មោះ​សៅ​ប៊ុន​ទិត្យន​គរបាល​គ្រឿងញៀន​ខេត្ត​ឃុបឃិត​អជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ប្លង់​កម្ម​សិទ្ធ​បញ្ជាក់​ពី​តុលាការ​កំពូល​(​ក្រោយ​ប្លង់​រឹង​របស់​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង​)​។​

​បញ្ជាក់​កាល​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ចារ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​បាន​តវ៉ា​ម្តង​ហើយ​ដោយ​លោក​កឹម​ឆ​ង​ចៅសង្កាត់​អូរ​ចារ​ថា​នៅ​ឆ្នាំ​១៩៨៤​គណៈកម្មាការ​ឃុំ​ខ្ចី​ដី​ពី​យាយ​អោក​ដែល​ជា​ម្តាយ​លោក​សៅ​ប៊ុន​ទិត្យ​(​មាន​ដី​ភាគច្រើន​ជាងគេ​ក្នុង​ភូមិ​)​ដើម្បី​កសាង​សាលារៀន​មតេយ្យ​ដើម្បី​ឲ្យ​កូនចៅ​ក្នុងភូមិ​បាន​រៀនសូត្រ​។​សាលា​មតេយ្យ​នេះ​បាន​ធ្វើជា​ការិយាល័យ​បោះឆ្នោត​បាន​២​ដង​គឺ​នៅ​ឆ្នាំ​១៩៩៣​និង​១៩៩៨ ​ក្រោយមក សាលារៀន​មានការ​ទ្រុឌទ្រោម​និង​លិច​ទឹក​ក៏​បាន​ផ្លាស់ប្តូរ​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​កាប់​គោ​អូរ​ចារ​ហើយ​ដី​សាលា​មតេយ្យ​ទុក​ទំនេរ​ចោល​រហូត​ដុះ​ស្មៅ​ស៊ុបទ្រុប ។ ដោយ​ឃើញ​ដី​សាលា​មតេយ្យ​ទំនេរ ឈ្មោះ សៅ ប៊ុន​ទិត្យ មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង​បាន​រត់ការ​តាំងពី​ភូមិ រហូត​ដល់​តុលាការ​គ្រប់​ជាន់ថ្នាក់ និង​តុលាការ​កំពូល សម្រេច​ប្រគល់​ដី​នេះ ដែល​ជា​គេ​ម្តាយ​គាត់ ដើម្បី​ធ្វើ​លំនៅដ្ឋាន នៅ​ខែ​មករា ឆ្នាំ​២០១៧ នៅ​ពេល​យក​សម្ភារៈ​មក​សាងសង់ ត្រូវ​ប្រជាពលរដ្ឋ​តវ៉ា​មិន​ឲ្យ​សាងសង់​តែម្តង ។​

​ប្រជាពលរដ្ឋ​បាន​លេចឮ​ថា ប្រធាន​មន្ទីរ​អប់រំ​លក់​ដី​សាលា​មតេយ្យ​ឲ្យឈ្មោះ សៅ ប៊ុន​ទិត្យ ក្នុងតម្លៃ​១០​ម៉ឺន​ដុល្លា ។​

​លោក ងី សែ​ត ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តបាត់ដំបង បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា មិន​មាន​ការលក់ដូរ​ដី​សាលា​មតេយ្យ​ទេ គឺ​តុលាការ​កំពូល​បាន​សម្រេច​ប្រគល់​សិទ្ធ​កាន់កាប់​ឲ្យទៅ​ឈ្មោះ សៅ ប៊ុន​ទិត្យ ដោយ​ភាគី​នេះ​មាន​ឯកសារ​គ្រប់គ្រាន់ ។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា លោក កឹម ឆ​ង ចៅសង្កាត់​អូរ​ចារ​ឈ្មោះ សៅ ប៊ុន​ទិត្យ និង​តុលាការ​បាន​ឃុបឃិត​គ្នា​យក​ដី​ប្រជាជន ប្រគល់ឲ្យរ​ដ្ឋ​ធ្វើ​សាលារៀន​យក​ទៅ​ធ្វើ​ជា​កម្ម​សិទ្ធ​បុគ្គល ។ កាល​ឆ្នាំ​១៩៨៤ ដី​ជា​ច្រើន​កន្លែង​ជា​របស់​រដ្ឋ​មិនមែន​ជា​កម្ម​សិទ្ធ​នរណា​ឡើយ ហើយ​នៅ​ឆ្នាំ​នោះ មិន​មាន​ឈ្មោះ ពៅ អោក និង​ឈ្មោះ សៅ ប៊ុន​ទិត្យ រស់​នៅលើ​ទឹកដី​៤០​គុណ​៤០​ម៉ែត្រ​ទេ និយាយ​រួម​មិន​បាន​រស់​ក្នុង​ភូមិ​ទេ ។​

​ប្រជាជន​ជាច្រើន​បាន​ទៅ​រស់នៅ​ដាំ​ដុះ​នៅ​កន្លែង​ដី​កើតហេតុ ក្រោយមក​មេឃុំ​បាន​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ឲ្យ​បរិច្ចា​កដី​ខាងលើ​សាងសង់​សាលារៀន​មតេយ្យ​ដោយ​មិន​មាន​លាយ​លាក់​អក្សរ​ទេ​ឆ្នាំ​១៩៨៤​ដល់​ឆ្នាំ​២០០០​សាលា​ទ្រុធ​ទ្រោម​ក៏​ផ្លាស់​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ហ៊ុនសែន​អូរ​ចារ​រហូតមក ។ សាលារៀន​មតេយ្យ​បណ្តុះបណ្តាល​កុមារ​អូរ​ចារ​មាន​ប្លង់​រឹង​លេខ​០២០៣០៩០១-០៥៩៦​សន្លឹក​ផែនទី​៥៦៣៥-១១១១១៥ លេខ​ក្បាលដី​៥៩៦​ទំហំ​១៤០៩ ម៉ែត្រ ការេ​រូបភាព​ប្រើប្រាស់​ដីៈ​សាលា​រៀនលក្ខណៈ នៃ​ការប្រើប្រាស់​ដី​ជា​សាធារណៈ​ធ្វើ​នៅ​បាត់ដំបង​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១១ មាន​ហត្ថលេខា​លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូបនិយកម្ម​សំនង់​និង​សុរិយោដី​និង​មាន​លេខ​N2089068​ពី​ខាង​ក្រោម​ផ្នែក​ខាង​មុខ​.​។

​ចំណែក​ភាគី​ឈ្មោះ សៅ ប៊ុន​ទិត្យ មាន​ប្លង់​រឹង​ដូច​ខាង​សាលា​មតេយ្យ​ប៉ុន្តែ​ខុស​ពី​ផ្នែក​ខាងក្រោយ​ប្លង់​មាន​វាយ​ត្រ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចុះ​ថ្ងៃទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៦​ដោយ​ក្រឡាបញ្ជី​យ៉ាន​ណា​រ៉ា ។ នៅ​ថ្ងៃ​១០ ខែ​មករា ឆ្នាំ​២០១៧ មាន​លិខិត​អញ្ចើញ​ជួបជុំគ្នា​នៅ​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៧ ចេញ​ដោយ​ព្រះរាជ​អជ្ញារ​ង​ប៉ង់​ចាន់សុ​យុទ្ធា​រាប្រ​គល់​សិទ្ធ​កាន់កាប់​ឲ្យ​ទៅ​ឈ្មោះ​សៅ​ប៊ុន​ទិត្យ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា សន្លឹក​ឆ្នោត​នៅ​សង្កាត់​អូរ​ចារ​២​អណត្តិ​ចុងក្រោយ​បាន​ធ្លាក់ជា​បណ្តើរៗ​ដោយ​អជ្ញាធរ​មូលដ្ឋាន ហើយ​រឿង​ដី​សាលា​មតេយ្យ​នេះ ជា​ប្រធានបទ​ក្តៅ​សំរាប់​សន្លឹកឆ្នោត​ផងដែរ​ដោយ​ជន​ខិលខូច​មួយចំនួន​ឃុបឃិត​គ្នា​យក​ដី​សាលា​ធ្វើ​ជា​កម្ម​ដើម្បី​លក់​យក​លុយ​ចែក​គ្នា​ចាយ ហើយ​សិស្ស​តូចៗ​ក្រោយ​ពី​ដូរ​សាលារៀន​បន្តបន្ទាប់ គឺ​រៀន​នៅក្រៅ​ថ្នាក់ក្រោម​កំដៅថ្ងៃ​កំដៅ​ភ្លៀង​រៀន​រយៈពេល​១៧​ឆ្នាំ​មកហើយ​ដូច្នេះ​សំណូមពរ​ឲ្យ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​គតិបណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​និង​យក​ដី​ពី​ជនខិលខូច​ខាងលើ​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​និង​កសាង​សាលា​មតេយ្យ​វិញ​ដើម្បី​ឲ្យ​កូនចៅ​ចូលរៀន​ក្នុង​ម្លប់​ត្រជាក់​និង​ក្រោម​ម្លប់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង ៕

 

o003 o0004 o001 o002 o0005 o010 o0007 o0009 o0008

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.