ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ របស់​គណៈកម្មាធិការ គណបក្ស​សង្កាត់​ស្រះចក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៧​នេះ បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ របស់​គណៈកម្មាធិការ​គណបក្ស សង្កាត់​ស្រះចក ដែល​បាន​រៀបចំ​ឡើង​នៅក្នុង​បរិវេណ​វត្ត​វិ​មានតេជៈ (​ហៅ​វត្ត​ស្រះចក​) សង្កាត់​ស្រះចក ខណ្ឌ័ដូនពេញ រាជធានី​ភ្នំពេញ​និង​មាន​ការចូលរួម ពី​សមាជិក​សមាជិការ​បក្ស មកពី​បណ្តា​ភូមិ​ទាំងអស់ ក្នុង​សង្កាត់​ស្រះ​ចក​ប្រមាន​ជិត​១០០០​នាក់​។​

​សន្និបាត​បក្ស​នេះ រៀបចំឡើង​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល នៃ​ការអនុវត្ត​គោលនយោបាយ របស់​គណបក្ស សម្រាប់​អភិវឌ្ឍន៍​រយៈពេល​៥​ឆ្នាំ (​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧) និង​លើក​ទិសដៅ​ភារកិច្ច​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ របស់​គណៈកម្មាធិការ​គណបក្ស​សង្កាត់ សម្រាប់​អភិវឌ្ឍន៍​ពី​ឆ្នាំ​២០១៧-២០២២ និង​ដំណើរការ​បោះឆ្នោត​ស្ទាបស្ទង់​មតិ ដើម្បី​ធ្វើ​ការជ្រើសរើស​បេក្ខជន ដែល​ត្រូវ​ឈរឈ្មោះ បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី​0៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខ​។​នៅក្នុង​កម្មវិធី​អង្គសន្និបាត​នេះ​បាន​លើកឡើង​ថា ដើម្បី​ធានាបាន​នូវ​ភាពរលូន និង​របៀបរៀបរយ នៃ​ដំណើរការ​សន្និបាត គណៈកម្មាធិការ​គណបក្ស ឃុំ​សូម​ឲ្យ​សមាជិក​-​សមាជិកា​ទាំងអស់ អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​កម្មវិធី និង​សេចក្តីប្រកាស​ផ្សេងៗ​របស់​អង្គ​សន្និបាត ហើយ​តាមដាន ស្តាប់​របាយការណ៍ និង​មុន​ពេល​អនុម័ត​បញ្ហា​ផ្សេងៗ សូម​យកចិត្តទុកដាក់​ឲ្យមាន សាមគ្គីភាព​ផ្ទៃក្នុង អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ ប្រកបដោយ ប្រសិទ្ធភាព គុណភាព និង​តម្លាភាព​៕
​ដោយ ហុក វិបុល​

]

IMG-20170115-WA0098 IMG-20170115-WA0096

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.