ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដូសទី៣ ដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅថ្ងៃទី៣០ ខែតុលា

រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដូសទី៣ ដល់ពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅថ្ងៃទី៣០ ខែតុលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានសេចក្ដីជូនព័ត៌មានស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ (ស៉ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា តាមរយៈអនុគណៈកម្មការចំពោះកិច្ច ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងមូលដ្ឋានខេត្តកណ្តាល នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីរសៀល នៅតាមទីតាំងដែលបានកំណត់។

លក្ខខណ្ឌសម្រាប់ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសជំរុញ ឬសទី៣ អំឡុងពេលនេះបាន គឺជាប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ និងបានចាក់វ៉ាក់សាំងកូវីដ១៩ (គ្រប់ប្រភេទវ៉ាក់សាំងកូវីដ-១៩) ដូសទី១ និងដូសទី២ រួចរាល់ ឬគ្រប់ដូស ហើយត្រូវមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីដូសទី២ ឬគ្រប់ដូស។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣នេះ ឱ្យបានគ្រប់ៗគ្នា កុំបីខាន តាមកាលបរិច្ឆេទ ពេលវេលា ទីតាំង និងលក្ខខណ្ឌកំណត់ជូនខាងលើ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

*ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩
*ឯកសារសម្គាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន ឬឯកសារប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ត្រូវរក្សាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាស់ តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា ដោយប្រកាន់ខ្ជាប់ក្នុងការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.