ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន ឱ្យពន្លឿនការសម្រេចចិត្តក្នុងការទទួលប្រទេសទីម័រ ជាសមាជិកថ្មីរបស់អាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន ឱ្យពន្លឿនការសម្រេចចិត្តក្នុងការទទួលប្រទេសទីម័រ ជាសមាជិកថ្មីរបស់អាស៊ាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្តាមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន ឱ្យពន្លឿនការសម្រេចចិត្តក្នុងការទទួលប្រទេសទីម័រ ជាសមាជិកថ្មីរបស់អាស៊ាន ខណៈសម្តេចបានកត់សម្គាល់ឃើញប្រទេសនេះបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញនូវលក្ខខណ្ឌនានាឱ្យស្របទៅតាមអង្គការតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ តាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះ បានធ្វើឡើងក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ»។

ក្រៅពីប្រធានសំខាន់លើការរាតត្បាតជំងឺកូវីដ១៩ និងការស្តារប្រទេសតំបន់អាស៊ានឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ហើយនោះ ប្រធានបទស្តីពីការស្នើសុំរបស់ប្រទេសទីម័រ ចូលជាសមាជិកអាស៊ាន ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។

ប្រទេសទីម័រ ត្រូវបានគេដឹងថាខិតខំស្វះស្វែងក្នុងការចូលជាសមាជិកអាស៊ានជាច្រើនឆ្នាំមកហើយ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដោយសារមានការមិនឯកភាពពីប្រទេសសមាជិកអាស៊ានមួយចំនួន។ ក្នុងនោះប្រទេសកម្ពុជា បានប្រឹងប្រែងក្នុងការសម្របសម្រួលជាច្រើន ដើម្បីជួយឱ្យប្រទេសទីម័រ បានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមិនមានវត្តមានរបស់ប្រទេសមីយ៉ាន់ម៉ា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានមើលឃើញប្រទេសទីម័រ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបំពេញតាមលក្ខខណ្ឌរបស់អាស៊ាន តែប្រទេសសមាជិកអាស៊ានខ្លះ បានព្រងើយកន្តើយចំពោះកិច្ចប្រឹងប្រែងរបស់ទីម័រ។

សម្តេចតេជោ ក៏បានបង្ហាញនូវក្តីបារម្ភផងដែរចំពោះការទុកទីម័រឱ្យនៅដាច់ដោយឡែកបែបនេះ អាចនឹងមានគ្រោះថ្នាក់ក្នុងករណីមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍។

ជាមួយក្តីកង្វល់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់មេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ពន្លឿននូវការសម្រេចចិត្តរបស់ខ្លួនក្នុងការទទួលយកប្រទេសទីម័រ ជាសមាជិកអាស៊ាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.