ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

សមត្ថកិច្ច​នគរបាល ត្រូវតែ​ធ្វើ​តាម​ក្របខណ្ឌ​ច្បាប់​ការងារ បើ​មិន​អនុវត្ត​តាម​នឹង​ដេញចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បា ន​សង្កត់ធ្ងន់ថា បើ​មាន​កន្លែង​ស្អាត​ល្អ​ហើយ ត្រូវតែ​រួមគ្នា​ជួយ​អនាម័យ​កន្លែងធ្វើការ និង ប រិ​វេណ​ស្នងការដ្ឋាន ។ បុស្តិ៍នគរបាល​រដ្ឋបា​ល ត្រូវតែ​ជួយ​ធ្វើ​ចរាចរណ៍ ដល់​សិស្សានុសិស្ស​ជា​រៀង រាល់​ម៉ោង​ចូល និង​ចេញពី​រៀន​នៅ​តាម​បណ្តា​សាលារៀន​នីមួយៗ ហើយ​រៀងរាល់​បី​ខែម្តង ត្រូវ ធ្វើ​ការត្រួតពិនិត្យ​នូវ​សារធាតុ​គ្រឿងញៀន​លើ​កងកម្លាំង​ទាំងអស់ បើ​ពិនិត្យ​ទៅ​ឃើញ​មាន សារធាតុ​ញៀន ត្រូវតែ​កាត់​ក្រប​ខណ្ឌ​មន្ត្រីរាជការ​នោះ​ចោល ។ ម្យ៉ាងវិញទៀត មន្ត្រី​រូប​ណា​អ សកម្ម​ក្នុង​ការងារ និង​សេរីពេក ត្រូវតែ​ផ្អាក​ប្រាក់​បៀរ​វត្ស​ន៍​នៅ​ធនាគារ និង​ទទួល​ទោស​តា ម​វិន័យ​របស់​កងកម្លាំង ។​

​លោក ជា ចាន់​ឌិន មានប្រសាសន៍​ដូចនេះ កាលពី​ព្រឹក​ថ្ងៃ​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រួម​មួយ​នៅក្នុង​សាលប្រជុំ​ធំ ដែល​ទើបនឹង​កែលម្អ​រួច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ​ចូលរួម​ចំនួន​១៥១​នាក់ ក្នុងនោះ​ស្រី​១៤​នាក់ ។

​លោក​បាន​បន្តទៀតថា មន្ត្រី​រូប​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ត្រូវតែ​បញ្ជូន ទៅកាន់​តុលាការ ដោយ​មិន​ចាំបាច់​ដាក់វិន័យ​អ្វី​នោះឡើយ ហើយ​ខាង​ការិយាល័យ​បុគ្គលិក ត្រូវ តែ​អនុវត្តន៍ ពិនិត្យមើល និង​រក្សា​របៀបរៀបរយ និង​វិន័យ​របស់​កងកម្លាំង ។ លើសពី នេះ​គ្រប់​ស្នងការរង​ទាំងអស់ ត្រូវ​តែ​កាន់​ទូរស័ព្ទ​ប្រចាំ​បញ្ជា និង​ដេក​នៅ​កន្លែង​ធ្វើការ​ជា​រៀ ង រាល់ថ្ងៃ​វេណ​ប្រចាំការ ហើយ​កងកម្លាំង​ទាំងអស់ ត្រូវ​មាន​ឈ្មោះ​បោះឆ្នោត និង​ចូលរួម​បោះ ឆ្នោត​ផងដែរ ។ បើ​អនុវត្ត​មិន​បាន​ទេ ត្រូវតែ​ទទួល​វិន័យ ឬ​កាត់​ក្រប​ខណ្ឌ​ចោល​តែម្តង ។
​លោក​បញ្ជាក់ថា មន្ត្រី​អនុវត្ត​ច្បាប់ មិន​ត្រូវ​អនុវត្ត​ហួសហេតុ និង លើស​ពី​និតិ​វិធី​នោះឡើយ ពោល​គឺ​កងកម្លាំង​ទាំងអស់ ត្រូវ​តែ​ចេះ​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​ខ្លួនឯង និង​រួម​គ្នា បង្ការ និង​ទប់ស្កាត់​បញ្ហា​ករណី​អគ្គីភ័យ ដែល​គ្រប់​បណ្តា​បុ​ស្តិ៍ មិន​ត្រូវ​ផឹកស៊ី​នៅ​កន្លែងធ្វើការ ជា​រៀងរាល់​ម៉ោង​ធ្វើការ​នោះឡើយ ដោយ​ត្រូវ​ពង្រឹង​ការ​យាម​ល្បាត​តាម​បណ្តា​កន្លែង​លក់ មាស ប្តូរប្រាក់ និង​កន្លែង​សំខាន់ៗ ។ ជា​ពិសេស​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវតែ​មាន​កិច្ច​សហ ការ​ល្អ​ជាមួយ​គ្នា​ទៅវិញទៅមក មិនត្រូ​ប្រចាំគ្នា​នោះឡើយ ។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ពេល​ឮ​ស្នងការ​មាន​ការប្តេជ្ញាចិត្ត និង​វិធានការ​បែបនេះ ធ្វើ ឱ្យ​ពួក​គាត់​ម្នាក់ៗ អរ​សប្បាយ​យ៉ាងខ្លាំង​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ហើយ​ក៏​រង់ចាំ​មើល​ថា តើ​មន្ត្រី​នគរបាល​យុត្តិធន៌​ទាំងនោះ​ពិត ជា​អនុវត្ត​ច្បាប់ តាម​ការអះអាង​របស់ លោក​ស្នង ការ​នគរបាល​ខេត្ត​ឬ​អត់ ។​

​ម្យ៉ាងវិញទៀត បើ​ខាង​មន្ត្រីនគរបាល​អនុវត្ត​ដូច​ផែនការ​មួយ នេះ​ប្រាកដ​មែន នោះ​ភូមិ ឃុំ ស្រុក នឹង​គ្មាន​ការភ័យព្រួយ​បារម្ភ ក្រែង​មាន​ករណី​ចោរ​លួច​ឆក់​ប្លន់​អ្វី​ទៀតឡើយ ។ ជាក់ស្តែង​បច្ចុប្បន្ននេះ បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ ល្បែង​កន្ទុយ​លេខឆ្នោត និង បញ្ហា​គ្រឿងញៀន​កំពុងតែ​រីក​រាលដាល​ដូច​ផ្សិត នៅ​ពេញ​ពាស​ក្នុងភូមិ ដោយ គ្មាន​នគរបាល​ណា​ម្នាក់​ចុះ​ទៅ​បង្ក្រាប​នោះ​ឡើយ ដោយ​មាន​នគរបាល​មួយចំនួន​បែរ​ជា​ប ណ្តែ​ត​បណ្តោយឱ្យ​បទល្មើស​កាន់តែ​កើនឡើង ដោយ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​ជនល្មើស​និង​សមត្ថកិច្ច​ផងដែរ ។ ដូច្នេះហើយ ទើប​ការលុបបំបាត់​ករណី​ខុស​ច្បាប់​ទាំង​អម្បាលម៉ាន​ខាងលើនេះ មិនអាច​ធ្វើទៅបាន​នោះឡើយ ។​

​ពួកគាត់​ក៏​សង្ឃឹមទុក​ជាមុន​ថា ស្នងការ​នគរបាល​ខេត្ត​ប៉ៃ លិន និយាយ​បែប​នេះ​ហើយ កូនចៅ​នឹង​ស្តាប់​តាម ថែម​ទាំង​អនុវត្ត​យ៉ាង​ល្អ​ទាំងអស់គ្នា​ថែម ទៀតផង ៕
​ដោយ ៖ នីយ៉ា​

 

img-20170102-wa0002

img-20170102-wa0003

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.