ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ភ្ញៀវ​ថៃ​មក​ចូល​តាម​ច្រកទ្វារ​ព្រំ​ប៉ៃលិន​បាន​ចូល​លេង​ល្បែង​កាស៊ីណូ​ឈ្នះ ១​លាន​៤​សែន​បាត ត្រូវបាន​ថៅកែ ប្តឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​លុយ​វិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ភ្ញៀវ​ថៃ និង​ខ្មែរ​ចំនួន​៥​នាក់ ត្រូវបាន​សន្តិសុខ​កាស៊ីណូ​ម្កុដ​ពេជ្រ និង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន ខណៈ​ពួកគេ​បាន​លេងល្បែង​កាស៊ីណូ​ឈ្នះ​រហូត​ដល់​១​លាន ៤​សែន​បាត (​ប្រាក់​ថៃ​) ដោយ​ពួកគេ​ទាំងនោះ​រង​ការចោទប្រកាន់ថា បាន​ប្រើល្បិច​ខូច ដោយ​ឃុបឃិត​ជាមួយ​បុគ្គលិក​កាស៊ីណូ​មួយ​ចំនួន ដែល​ធ្វើការ​នៅក្នុង​នោះ​ប្តូរ​ម៉ាស៊ីន​ចែក​សន្លឹក​បៀ​រ ហើយ​ផ្តល់​ព័ត៌មាន​ស ម្ងាត់​ឱ្យ​ទៅ​ថៅកែ​ថៃ​ដែល​ចូល​លេង​ល្បែង​នោះ ។

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​កាស៊ីណូ​ម្កុដ​ពេជ្រ ក្បែរ​ច្រក​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ភ្ញៀវ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​៥​នាក់ ទី​១. ឈ្មោះ បញ្ញា ភេទ​ស្រី អាយុ​ប្រហែល​២៥​ឆ្នាំ រស់​ខេត្តបាត់ដំបង ទី​២. ឈ្មោះ ដាលីន ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ខេត្ត​បន្ទាយមានជ័យ ចំណែក​ភ្ញៀវ​ប្រុសៗ ជនជាតិ​ថៃ​២​នាក់ និង​ភ្ញៀវ​ខ្មែរ​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​មិន​អនុញ្ញាតិ​ឱ្យ​សួរនាំ ។

​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ភ្ញៀវ​ថែ​បាន​ដឹក​នារី​វ័យក្មេង​ខាងលើ ទាំង​ពីរ​នាក់ មក​ក្នុង ខេត្ត​ប៉ៃលិន អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​នៅ​យប់​ថ្ងៃកើតហេតុ វេលា​ម៉ោង​១១​និង ៣០​នាទី​យប់ ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ថៅកែ​ថៃ (​ភ្ញៀវ​) បាន​ឱ្យ​នារី​វ័យក្មេង​នោះ​ចូល​ទៅ​ជួ យក​ត់​សន្លឹ​កបៀរ​នៅ​ក្នុង​កាស៊ីណូ​នោះដែរ ដោយ​លេង​មុនដំបូង​ចាញ់​អស់​លុយ​ជា​ច្រើន លុះ​រហូតដល់​វេលា​ម៉ោង​៣​ទាបភ្លឺ​ឈាន​ចូលដល់​ថ្ងៃទី​២៩ ខែ​ធ្នូ ទើប​លេង​ឈ្នះ​រហូត​ដល់​ចំនួន​១ លាន​៤​សែន​បាត ក៏​មាន​ការសង្ស័យ​ថា​ប្រើល្បិច ទើប​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំងអស់​តែ​ម្តង ។

​បើ​តាម​នារី​វ័យក្មេង​ម្នាក់ ឈ្មោះ បញ្ញា បានឱ្យដឹងថា រូបនាង​រស់នៅ​ខេត្ត​បាត់ដំបង ដោយ​ថៅកែ​ជនជាតិ​ថៃ បាន​ហៅ​ឱ្យ​ជិះ​រថយន្ត​ចេញពី​ខេត្ត​បន្ទាយមានជ័យ ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ក្បែរ​នោះ​អស់​រយៈពេ ល​៣​យប់​មកហើយ លុះ​នៅ​យប់កើតហេតុ ថៅកែ​នោះ​ក៏​បាន​លេង​តាំងពី​យប់​ជ្រៅ រហូតដល់​ជិត​ភ្លឺ ទើប​ឈ្នះ​បាន​ប្រាក់​ជាច្រើន ក៏​បាន​ដក​ឱ្យ​នាង​ម្នាក់ៗ ចំនួន​៣​ម៉ឺន​បាត (​ប្រាក់​ថៃ​) ខណៈ​រៀបនឹង​ចេញពី​កាស៊ីណូ ស្រាប់តែ​សន្តិសុខ និង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់​ឃាត់ខ្លួន​នាំយកទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​ការសួរនាំ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ចំណែក​រូប​នាង​ពិតជា​មិន​បានដឹង​រឿង​អ្វី​នោះឡើយ ដោយ​គ្រាន់តែ​ចូល​លេង​ជាមួយ ថៅកែ​ប៉ុណ្ណោះ ។

​ចំណែក​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​ទាំងនោះ​ពិតជា​លេងល្បិច​មែន ដោយ​ឃុបឃិត​ជាមួយ​បុគ្គលិក​មួយចំនួន រួច​ប្តូរ​ម៉ាស៊ីន​ចែក​បៀ​រ ទើ ប​លេង​ឈ្នះ​បែបនេះ ហើយ​ប្រមូល​ភស្តុតាង​បាន​ប្រហែល​៨០% ព្រោះ​នារី​ទាំង​ពីរ​នាក់​នោះ ក៏​បាន​ឆើ្លយ​សារភាពអ​ស់​ខ្លះ​ដែរ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ភ្ញាក់​ងារ​យើង​បាន​ទាក់ទង​ទៅ​លោក វ៉ាន់ ណា​ឡុង មេ​ប ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា ខាង​លោក​គ្រាន់តែ​ទទួលបញ្ជា​ពី​ថ្នាក់ លើ​ឱ្យ​ចាត់ការ​រឿងនេះ​ប៉ុណ្ណោះ បើ​ចង់ដឹង​ច្បាស់​សូម​ទាក់ទង​ទៅ​ខាង​ព្រះរាជអាជ្ញា​អម​សា លា​ដំបូង​ខេត្ត​ប៉ៃលិន​ខ្លួន​ឯង​ចុះ ខាង​លោក​មិន​ហ៊ាន​នោះឡើយ ៕
​នាគ​ខៀវ​ជាយដែន ស សារឿ​ន​

 

img-20161231-wa0022 img-20161231-wa0023 img-20161231-wa0021

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.