ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ធ្វើ​ទស្ស​កិច្ច​សិក្សា​ស្តី​ពី​ការកសាង ពង្រឹង​អង្គភាព​កងទ័ព​អោយ​រឹងមាំ​លើ​គ្រប់​វិស័យ​នៅ​ផ្នែក​សឹក​រង​ស្រុក​សាលា​ក្រៅ និង​កងការពារ​ព្រំដែន​គោក ៥០៤ ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​ដែល​រួម​ម​ឯកឧត្តម ឧត្តមសេនីយឯក ជា សារ៉ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងទ័ព​ជើងគោក និង ឯកឧត្តម ឧត្តមសេនីយឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ និង​មាន​ការចូលរួម​ពី ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន  ព្រមទាំង​មេ​បញ្ជាការ មេបញ្ជាការរង នាយទាហាន​ជាច្រើន​អ្នក​ទៀត ដែល​ស្ថិតនៅ​ភូមិ​សាលា​ក្រៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោក​វរសេនីយ៍ត្រី ពេជ្រ វណ្ណ​សាង មេបញ្ជាការ​ផ្នែក​សឹក​រង​សាលា​ក្រៅ​បាន​អាន​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​ក​ក់កក្តៅ​ចំពោះ​គណៈប្រតិភូ​ហើយនឹង​បាន​បង្ហាញ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នា​ពេល​កន្លងមក​ជា​ច្រើន មាន​អាគារ​ទីបញ្ជាការ ០១​ខ្នង អាគារ​ស្នាក់នៅ ០២​ខ្នង ផ្ទះបាយ ដំណាំ​ហូប​ផ្លែ​ផ្សេងៗ ហើយ​លើសពីនោះ​មាន​ការចាត់តាំង​កសាង​អង្គភាព​អោយ​រឹងមាំ​លើ​គ្រប់​វិស័យ និង​ចាត់​តាំងធ្វើ​ទស្ស​កិច្ច​សិក្សា​ដក​បទពិសោធន៍ និង​ឆ្លុះបញ្ចាំង ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ​ក្រោម​ការត្រួតពិនិត្យ ពី​មេបញ្ជាការ​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ​៥ ធ្វើឲ្យ​មាន​ការរីកចំរើ​ន​ប្រែប្រួល​ឈានឡើង​ជា​លំដាប់​ផងដែរ​។​

ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន  បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ផ្នែក​សឹក​រង​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​ការពារ​តាម​តំបន់​ព្រំដែន និង​គោលដៅ​តាម​ទីបញ្ជាការ​នី​មួយៗ​មាន​លក្ខណៈ​ល្អប្រសើរ​។ ឯកឧត្តម​បាន​សុំ​អោយ​កងឯកភាព​នី​មួយៗ​ត្រូវ​ចូលរួម​ជួយ​មូលដ្ឋាន​អោយបាន​ច្រើន​បន្ថែមទៀត ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​បង្ហាញ​ពី​ការចូលរួម​ក្នុង​សង្គម​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ម្យ៉ាងវិញទៀត​ត្រូវ​ពង្រឹង​កិច្ច​ការពារ​សន្តិភាព​ស្រប​តាម​គោលនយោបាយ​ឈ្នះៗ​របស់​រាជរដ្ឋាភិបាល​អោយបាន​រឹងមាំ​បំផុត​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ទាំង​ថ្នាក់​ក្រុង​ស្រុក​ខេត្ត និង​ប្រទេសជាតិ​ទាំងមូល​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា ក៍​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ទស្ស​កិច្ច​ស្តី​ពី​ការកសាង​ពង្រឹង​អង្គភាព​នាពេលនេះ គឺ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​ក្នុង​តំបន់ និង​ចាត់​វិធានការ​រួម​គ្នា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តការ​សឹក​ក្នុង​តំបន់ ការសួរសុខទុក្ខ ការចែករំលែក​បទពិសោធ​ន៍ ពិសេស​ការការពារ​ព្រំដែន​អធិបតេយ្យភាព​ក្នុង​ដែន​សមត្ថកិច្ច​នី​មួយៗ​អោយ ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​។

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់​បន្តទៀតថា អ្វី​ដែល​ជា​ប្រការ​សំខាន់​បំផុត របស់​កងអនុសេនាធំ គឺ​មាន​លក្ខន្ដិកៈ បទ​វិន័យ​ទូទៅ មាន​ឋានានុក្រម​ដឹកនាំ​បញ្ជា បាន​គោរព និង​អនុវត្តន៍​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការ និង​មេបញ្ជាការ​កងទ័ពជើងគោក ដើម្បី​ធ្វើឲ្យ​កងទ័ព​កាន់តែ​ទទួល​បាន​បទ​ពិសោធន៍ ក្នុង​ភារកិច្ច​ការពារ បូរណភាព​ដែនដី ការពារ​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​ការពារ​រាជរដ្ឋាភិបាល ស្របច្បាប់​របស់​កម្ពុជា​៕  ,​ស  សារ៉េត  ប៉ៃលិន​ថ្ងៃទី 25​ខែ​12​ឆ្នាំ​2016​។​

 

img-20161229-wa0025 img-20161229-wa0030 img-20161229-wa0022 img-20161229-wa0023

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.