ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

​ទីស្នាក់ការ ដែន​ជម្រក​សត្វព្រៃ​ស្រុក​លំផាត់​រង​ការ​ចោទ​ពី​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ថា​ចង​អង្រឹង​អង្គុយ ចាំ​យាមផ្លូវ​អោយ​ជនជាតិ​វៀតណាម ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដែន​ជម្រក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគីរី ៖ ជនជាតិ​វៀតណាម ២ នាក់​ជា​មេ​ឈ្មួញ​ឈើ ដែល​មាន​កម្មករ​ប្រមាណ​ជាង​១០០​នាក់ ចូល​កាប់​យក​ឈើ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវ​ប្រជាពលរដ្ឋ​ស្រុក​លំផាត់​ចោទ ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់​ចង អង្រឹង​អង្គុយចាំ​យាម​ផ្លូវ អោយ​ជនជាតិ​វៀតណាម​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​យ៉ាង​គរ​គ្រឹក​គរ​គ្រេង​គ្មាន​ការបង្ក្រាប​ពី​អាជ្ញាធរ  ឫ​ក៏​សមត្ថកិច្ច​ជំនាញ​ណាមួយ​ឡើយ​។​

​សេចក្តីរាយការណ៍​ពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លំផាត់​បានបញ្ជាក់​អោយដឹងថា ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់  បើកដៃ​អោយ​ក្រុម​ឈ្មួញ​ខ្មែរ​និង វៀតណាម​ចូល​កាប់​យក​ឈើ​ដឹក​ចេញពី​ក្នុង​ដែន​ជម្រក​យ៉ាង​គរ​គ្រឹក​គគ្រេង​ដោយ មាន ការបើក​ដៃ​ពី​ក្រុម​មន្ត្រី​បរិស្ថាន​ស្រុក​លំ​ផាត ទីតាំង​ដែល​ជនជាតិ វៀត ណា​ម កំពុង​ធ្វើ​សកម្មភាព​កាប់ រំលំ​យក​ឈើ​ខាងលើ នោះ​ស្ថិតនៅ​ចំណុច​ភូមិ​កែង​សាន់​សមុទ្រ​លើ​និង​សមុទ្រ​ក្រោម​ឃុំ​សេ​ដា ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់​ខេត្ត​រតន​គី​រី​។​

​មេ​ឈ្មួញ​ឈើ​ដែល​ជា​ជនជាតិ វៀត ណា​ម ខាងលើ​នោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ ឡែ​ប និង​ទុង គឺ​ជា​មេ​ឈ្មួញ​លំដាប់​ដែល ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជួល​កម្មករ​ខ្មែរ​និង​វៀតណាម ចូល​កាប់​យក​ឈើ​ដែល​មាន​ប្រភេទ​ឈើ​ដូច ជា​៖​សុ​ក្រំ ត្រាច ស្រឡៅ នាងនួន​កកោះ ជ្រិៈ និង​ប្រភេទ​ឈើ​ល្អៗ​ជាច្រើន​មុខ​ទៀត ដែ​មាន​មុខកាត់​ចាប់ពី​៣០​ឡើង​។​

​អ្នកស្រុក​លំផាត់​រាយការណ៍​ថា ឈ្មួញ​វៀតណាម​ទាំង ២​នាក់​ដែល​មាន​កម្មករ​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់​យក​ឈើ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ដែន​ជម្រក​អភិរក្ស​ខាងលើ ដឹកជញ្ជូន​ចេញ​យ៉ាង​អណាធិបតេយ្យ​ពី​ព្រៃ​ដែន​ជំរក្ស​បរិស្ថាន​ខាងលើ ត្រូវ​អ្នក​ស្រុក​លំផាត់​ខឹងសម្បា​ការកាប់​រាន​យក​ឈើ​ដឹក​ចេញ​ខាងលើ​នោះ​យ៉ាងខ្លាំង​អ្នកស្រុក​បន្ត​ថា ទី​១-​មិន​មាន​ជម្រក​សត្វ​ផ្សេងៗ​រស់នៅ  ទី​២-​ធ្វើអោយ​ធាតុអាកាស​មានការ​ប្រែ​ព្រួល​និង​មាន​ភាពមិនប្រក្រតី​។​

​ប្រភពព័ត៌មាន ពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លំផាត់​បន្តថា ក្រុម​បរិស្ថាន​ដែល​លើក​ស្លាក​យីហោ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​លំផាត់​ខាងលើ គ្រាន់តែ​ជា​ស្នាក់ការ​ចាំ​យាម​មើល​ផ្លូវ​អោយ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​តែប៉ុណ្ណោះ​។​

​មន្ទី​បរិស្ថាន​ខេត្តរ​ត​គី​រី មិនអាច​សុំ​ការបំភ្លី​បាន​នោះ​ទេ ជុំវិញ​ករណី​ជនជាតិ​វៀតណាម​ចូល​កាប់​យក​ឈើ​ក្នុងព្រៃ​ដែន​ជម្រក​បរិស្ថាន​ខាងលើ​នេះ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។​

​ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី និង​លោក​ហុង វណ្ណ​រាន នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​លំផាត់ ភ្នាក់ងាព័ត៌​យើង​សុំការ​បំភ្លី​ជំវិញ​ករណី​ជនជាតិ​វៀ​តដែល​ជា​ឈ្មួញ​ឈើ​ចូល​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​និង​មាន​កម្មករ​វៀតណាម​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​និង​មាន​គ្រឿងចក្រ​ឈួសឆាយ​ផ្លូវ​ដើម្បី​អោយ​គោយន្ត​ឆ្នៃ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​ខាងលើ តែ​លោក​ប្រាប់ថា​ជាប់​ប្រជុំ​រួច​ក៍បិទ​ទូរស័ព្ទ​តែម្តង​៕
​សន ចាន់​ឌី​

 

 

 

img-20161228-wa0007 img-20161228-wa0005 img-20161228-wa0008 img-20161228-wa0006

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.