ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

លោក អ៊ី ចំរើន ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ អូរយ៉ាដាវ .. បើកដៃ​ឱ្យ​ឈ្មូញ​នាំ​ឈើ​ចេញចូល​ទៅ​ប្រទេស​វៀតណាម យ៉ាង​រលូន​ទាំងយប់​.​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ថ្មីៗ​នេះ​នៅ​ដើមខែ ធ្នូ ចុង ឆ្នាំ​២០១៦​គេ​សង្កេតឃើញ​មាន​(. រថយន្ត​សាំ​យ៉ុង​ដឹក ឈើ​ប្រណិត )​ជាច្រើន​គ្រឿង និង​ឡានធំ ជាច្រើន​គ្រឿង​ទៀត បាន​ដឹក​ឈើ​ចេញ​តាម ច្រកទ្វា​ព្រំដែន ឆ្លង​ទៅ​ប្រទេស​វៀតណាម ខុស​ច្បាប់​ដោយ​រលូន និង …​ការហូរចូល ពី វៀតណាម មក​វិញ​មាន ,​ប្រេងសាំង .​បារី ,​អីវ៉ាន់​ចាហួយ ,​មាន​ជន (​អន្តោរ​ប្រវេសន៍ វៀតណាម ) ចេញ​ចូល​ខុសច្បាប់​ជាច្រើន​នាក់​ក្រោម​ការគ្រប់គ្រង​របស់ លោក អ៊ី ចំរើន​ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​ផងដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល ដឹកឈើ តូចតាច នៅ​ទីនោះ​ពី កម្ពុជា ទៅ វៀតណាម បាន​លើកឡើង​ថា​៖​ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី ចេញ .​ចូល ទៅ​ដឹក ,​បន្លែបង្ការ ,​ឫ​អីវ៉ាន់​,​ចា​ហ៊ួយ ,​និង អាស្រ័យ​ផល អនុផល​ព្រៃឈើ តូចតាច​បន្តិចបន្តួច ឫ​គ្រឿង សង្ហា​រឹម ដឹក​ចេញ​ទៅ​វៀតណាម ត្រូវ​ក្រុម​នគរបាល​អន្តោរ​ប្រវេ​សន៍ ឃាត់​ទុក​បង្ខំ យកលុយ ឬ បិទ​ច្រកទ្វា​មួយរយៈ រីឯ អ្នករកស៊ី​ដឹក​ឈើ​ពិតប្រាកដ បើកទ្វាឲ្យ​ទៅ​រលូន​ព្រោះ​អ្នក​រកស៊ី​ឈើ បាន​បង់ប្រាក់​ប្រចាំខែ រួចរាល់​អស់ហើយ ។​

​ទាក់ទង​នឹង​ការបិទច្រក​ទ្វា​ខាងលើ​នេះ ប្រភពព័តិមាន​ពី​មន្ត្រីប៉ូលិស នៅ ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​អោយ សារព័តិ​មានដឹងថា ៖​គឺ​ដោយសារតែ​មាន​ទំនាស់​ផ្ទៃ ក្នុង​និង​ប្រកាន់​បក្សពួក ហើយ​ចាប់តាំងពី លោក អ៊ី ចំរើន មកកាន់ ជា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ ច្រក ទ្វារ​អន្តរជាតិ អូរយ៉ាដាវ មក​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី​ខ្លាំងណាស់​។​ពាក់ព័ន្ធ​ករណី​ខាងលើ អ្នកយក​ព័ត៌មាន អប្សរា មិន​អាច​ធ្វើ​ការទំនាក់ទំនង​ទៅនឹង លោក អ៊ី ចំរើន ប្រធាន នគរបាល អន្តោប្រវេសន៍ ប្រចាំ ច្រក ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បានទេ​។​

​លោក អ៊ី ចំរើន បង្ក​ផលវិបាក និង មិន​គិត​ដល់ មុខមាត់​ដល់ ឯកឧត្តម សុខ ផល​អគ្គនាយកដ្ឋាន អន្តោរ​ប្រវេសន៍ ដែល​ខិតខំ​កំណែទម្រង់ អន្តោរ​ប្រវេសន៍ ខុសច្បាប់​គ្រប់​ច្រកល្ហក​ឲ្យមាន​ច្បាប់​តាម ស្តង់ដា អន្តរជាតិ តាម បទ បញ្ជា​រាជ រដ្ខាភិបាល​កម្ពុជា​ដែល​មាន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា នោះឡើយ គឺ លោក អ៊ី ចំរើន​ប្រធាន (​ស្នាក់ការ ច្រក​អន្តរជាតិ​អូរយ៉ាដាវ ) ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ខ្លួនឯង​៕

​ប្រជាពលរដ្ឋ​…​មួយចំនួន បាន​និយាយថា​.​ពួកគាត់​អាណិត​និង​គោរព​.​សម្ដេច តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងណាស់ ដែល សម្តេច លោក​តែង បាន ប្រកាស​ដាក់ បទបញ្ជា ឱ្យ មាន​ការធ្វើ​កំណែ ទម្រង់​ស៊ីជម្រៅ ទៅលើ ស្ថាប័ន​ពាក់ព័ន្ធ ជា​ច្រើន​ខែ​ឆ្នាំ​មកហើយ​…​តែ​មន្ត្រីៗ​ថ្នាក់លើ​ថ្នាក់​ក្រោម អន្តោប្រវេសន៍ ..​ហាក់​មិន រវល់​ស្ដាប់ .​ឬ​អនុវត្ត​សោះ​…​បែប​ទំនង​ពួកគេ​.​ដឹងចិត្ត​ដឹង​ថ្លើម សម្ដេច តេ​ជោ ច្បាស់​ហើយ​ថា … ទោះបី​យ៉ាងណា​ក៍ .​សម្ដេច មិន​ហ៊ាន​ដក​ពួកគេ​ពី​តំណែង​ដែរ​…​ជាពិសេស​ជិត​ដល់​រដូវ​…​បោះឆ្នោត​.​ស្រាប់​ផង …​នោះ សម្ដេច រឹតតែ​មិន​ហ៊ាន​… ដដែល ។​

​ប៉ុន្តែ​សូម​កុំភ្លេចថា …​ប្រជាពលរដ្ឋ​.. ម្ចាស់ឆ្នោត​.. មាន​សិទ្ធិ ដក​មេដឹកនាំ ឬ​ដក​មន្ត្រីៗ ត្រី​ស្អុយ​នៅ​ឆ្នាំ​. ២០១៧ និង ឆ្នាំ ២០១៨ .​ខាងមុខ​នេះ​ខ្លះ​ផងដែរ ៕

 

img-20161210-wa0011 img-20161210-wa0013

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.