ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

មេ​រង​នគរបាល​សេដ្ឋកិច្ច​លោក​ឧត្តមសេនីយ៍​ឡុងស្រេង​ប្រតិកម្ម​ចំពោះ​ការចោទ​របស់​កាសែត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍​ ឡុង ស្រេង ​អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំ​ងបទល្មើ​សសេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ប្លុក​មួយ​ឈ្មោះ​ជាតិខ្មែរ​និង​គេហ​ទំ​ពរ័ជយយ​ខ្មែរ​ដែល​ចោទ​ថា​លោកប្រ​អំណាច​លោកនាយ​ឧត្តមសេនីយ៍នេត សាវឿន  អគ្គស្នងការ​នគ​បាល​ជាតិ​និង​ដិកា ដែល​ព្រះរាជអាជ្ញារង   តុលាការ​រាជធានី​ភ្នំពេញ​ម្នាក់​ស៊ីញ៉េ​ទុក ឱ្យ​លោក​ឧត្តមសេនីយ៍  ដាក់​ក្នុង​កាបូប​សម្រាប់​គំរាម​អាជីវករ  ស្លូតត្រង់​និង​រកស៊ី​តូចតាច ។​លោក​ឧត្តមសេនីយ៍​ឡុងស្រេង​បាន​បញ្ចាក់ប្រាប់​កាសែត​ឲ្យបាន​ដឹង​ថា​៖ ការចោទប្រកាន់​របស់​សារព័ត៌មាន  ទាំង​ពីរ​ពុំ​មាន​ការពិត​ទេ​លោក​សុំ​បដិសេធ​ទាំងស្រុង   ត្រង់​ពាក្យ​ថា​លោក​យក​តួនាទី​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍  នេត​សាវឿន អគ្គ​នគរបាលជាតិ​មក​ប្រើប្រាស់​នោះ ។ សូម​អោយ​បញ្ជាក់ថា​៖​នៅ​កន្លែង​ណា​ពេល​ណា  មាន​អ្វីខ្លះ​ដែល​ជា​អំណះអំណាង  ជា​ទឡ្ហីករណ៍  ។ លោក​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ  លោក​តែងតែ​បំពេញ​ភារកិច្ច​តាម​តួនាទី​យ៉ាង​ខ្ជាប់ខ្ជួន   ហើយ​បញ្ហារ ចោទថា មាន​ព្រះរាជអាជ្ញារង​ម្នាក់​នៅ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ស៊ី​ញ៉េ​ដិ​ការរាប់រយ​សន្លឹក​ឱ្យ​គាត់​សម្រាប់​គម្រាម គាបសង្កត់  អា​ជីករ អ្នករកស៊ី​នោះ​ក៍​ជា​រឿង​មិន​ពិត​ដែរ ។

​តើ​ព្រះរាជអាជ្ញារង​ម្នាក់​នោះ​ឈ្មោះ​អី​?​លោក​ឡុង​ស្រេង​បញ្ជាក់ថា​៖​បញ្ហា​ការងារ​គឺ​ព្រះរាជអាជ្ញា​ជា​នាយ​នគរបាល​យុត្តិធម៌  ចឹង​រាល់​បេសកកម្ម   របស់​នគរបាល​គឺ​ព្រះរាជអាជ្ញា  ជា​អ្នកសម្របសម្រួល   និង​ដឹកនាំ​អនុវត្តន  លោក​មិន​ដែល​ល្មើស​ទេ  ។
​បញ្ហា​មួយទៀត​គឺ​ចោទថា​លោក​កំពុង​សាងសង់​ខុន​ដូ  សែសិប​ជាន់ និង​កំពុង​បើក​អាជីវកម្ម​ផ្លូវភេទ  នៅ​អតីត​រោងកុន​គីរីរម្យ    លោក​បញ្ជាក់ថា​លោក​គ្មានទេ គឺមាន​តែ​ផ្ទះ​ដែល​រស់​នៅ​សព្វថ្ងៃនេះ​តែប៉ុណ្ណោះ ។  សូម​អោយ​កាសែត មាន​ការស៊ើបអង្កេត​ចុះ   បើ​មាន​មែន​ដូច​ការចោទប្រកាន់​លោក​សុខចិត្ត​ដើរ​ចូល​គុក  បើ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ថោកទាប​ដូច​ការចោទប្រកាន់ របស់​អ្នកកាសែត​ទាំងពីរ​។​ករណី​ចោទប្រកាន់​នេះ​លោក​ឡុង​ស្រេង​និយាយថា​៖​លោក​មាន​ការសោកស្តាយ​ណាស់​នូវ​អ្វី​ដែល​កាសែត​ផ្សាយ​ព័ត៌មាន​មិន​ពិត​បង្ខូច​កិត្តិយស​របស់​លោក  ដែល​ខំ​ធ្វើ​អំពើ​ល្អ​ជា​រៀង​រហូត​មក   ដូចជា​ការចុះ​ទៅ​ជួយ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ត្នោត​ស្រុក​កញ្ច្រៀច​ខេត្តព្រៃវែង​ជាដើម   ។​បញ្ហារ​នេះ​សូម​លោក​ចាងហ្វាង​ការផ្សាយ​នៃ​កាសែត  ជាតិខ្មែរ  និង​កាសែត​ជួយ​ខ្មែរ   មេត្តា​ពិនិត្យ​អត្ថបទ​នេះ​ឡើងវិញ   ហើយ​ស​សេរ​កែតម្រូវ​តាម​ការ​គួរ​ជៀសវាង​ការនិយាយ​បំផ្លើស​ខុស​ការ​ពិត​។​ទោះជា​យ៉ាងណា​លោក​ឡុង​ស្រេង​មិន​បាន​បញ្ជាក់​ទេ​ថា​លោក​នឹង​មាន​វិធានការ​បែប​ណា​ចំពោះ​កាសែត​ដែល​មិន​ព្រម​បកស្រាយ​ជូន​លោក​វិញ​នោះឡើយ​។​

​ការផ្សាយ​របស់​កាសែត​ជាតិខ្មែរ  និង​កាសែត​ជួយ​ខ្មែរ​កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៦   ក្រោម​ចំណងជើង​ថា​លោក​ឧត្តមសេនីយ៍ត្រី  ឡុង​ស្រេង  យក​អំណាច​លោកនាយ​ឧត្តមសេនីយ៍នេត សាវឿន  អគ្គស្នងការ​នគ​បាល​ជាតិ  មកប្រើប្រាស់  ដើម្បី​គំរាម  ចាប់​អា​ជីករ​រកស៊ី​តូចតាច   និង​មាន​ដីកា​ជា​ច្រើន​សន្លឹក   ដែល​ព្រះរាជអាជ្ញារង   តុលាការ​រាជធានី​ភ្នំពេញ​ម្នាក់​បាន​ស៊ីញ៉េ​ទុក​មុន ឱ្យ​លោក​ឧត្តមសេនីយ៍  ដាក់​ក្នុង​កាបូប​សម្រាប់​គំរាម​អាជីវករ  ស្លូតត្រង់​និង​រកស៊ី​តូចតាច  ហើយ​កាសែត​បាន​បន្ថែមថា​លោក​បាន​ទិញ​និង​កំពុង​សាងសង់​ខុន​ដូ  កំពស់​៤០​ជាន់​ហើយ​កំពុង​បើក​ក្លឹប​គិរី​រម្យ   (​ដែល​ជា​អតីត​រោងកុន​គិរី​រម្យ​ចាស់​) ជា​កន្លែង​រកស៊ី​ផ្លូវភេទ​៕

 

 

DCIM100MEDIA

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.