ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល សហកា​ជាមួយ​អាជ្ញាធរ​ស្រុក​ឆ្លូង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ឈ្មួញ​រកស៊ី​ឈើ​ខ្នាត​តូចៗ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បានឲ្យដឹងថា រាល់​ថ្ងៃ​មាន​ឧកញ៉ា ២​ទៅ​៣​នាក់  ដែល​ដឹកឈើ​ច្រើន និង​លើស​ទម្ងន់ ជាងគេ កំពុងតែ​ធ្វើ​ចរាចរ ជា​រៀង​ថ្ងៃ ហើយ​សមត្ថកិច្ច ហាក់​ស្ទាក់ស្ទើរ ក្នុង​ការបង្ក្រាប ឬ​ទប់ស្កាត់ ព្រោះ​តែ​ខ្លាច​អំណាច​។​

​ឈ្មួញ​ទាំងនោះ បន្តថា រថយន្ត​ធន់​ធំ​របស់​ក្រុមហ៊ុន​ឧកញ៉ា តុ​ប វី​ដា    និង​ក្រុមហ៊ុន DTC របស់​លោក​ឧកញ៉ាល័​ក្ខ ដែល​កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី   និង​បន្ដ​មក ដាក់ នៅ​ចំណុច​ភូមិ​ច្រាប ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​នោះ គេ​សង្កេតឃើញថា​ពុំ​មាន​សមត្ថកិច្ច  ឬ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះមក​ត្រួតពិនិត្យ​នោះទេ​។ តែបើ​ពួកគាត់​ជា​អ្នកតូចតាច គឺ​មិន​អាច​គេច​រួច​នោះ​ទេ​។​

​ទាក់ទង​នឹង​ការចោទប្រកាន់​នេះ នៅ​ពេល​ថ្មីៗ​កន្លងទៅនេះ នាយក​ក្រុមហ៊ុន​DTC ក៏​ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​មណ្ឌលគិរី​ថា    ឈើ​ទាំង​អស់នោះ គឺជា​ឈើ​ដែល​ក្រុមហ៊ុន​របស់​លោក​ដេញថ្លៃ​បាន ក្រោយពេល​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​រឹបអូស​ពី​ក្រុមហ៊ុន​មួយចំនួន ក្នុង​ខេត្ត​មណ្ឌលគិរី​។ ម្យ៉ាងទៀត ឈើ​ដែល​កំពុង​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​នាពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ច្បាប់​ត្រឹមត្រូវ និង​ផ្ទុក​ឈើ​ត្រឹមតែ​១៧​ម៉ែត្រគូប​ប៉ុណ្ណោះ ពោល​គឺ​ពុំ​លើស​ទម្ងន់​នោះ​ទេ ។​

​ចំណែក លោក ឧកញ្ញា តុ​ប វី​ដា  យើង​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​។ តែ​មេការ​របស់​លោក​ឧកញ៉ា តុ​ប វី​ដា លោក ផាន់​ណា បាន​ឆ្លើយថា រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​លោក គឺ​ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ទៅ​ខេត្ត​កោះកុង មាន​ច្បាប់​ត្រឹមត្រូវ ។ ចំណែក​ការ​លើស​ទម្ងន់ ឬ​យ៉ាងណា​នោះ លោក​មិន​បានដឹង​ទេ ព្រោះ​ខាង​មន្ទីរ​ជំនាញ​មិនដែល​ហៅ​រថយន្ត​ឲ្យចូល​ថ្លឹង​ផង​។​

​ទាក់ទង​នឹង​ករណី​ខាងលើ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី លោក ម៉ៅ ធន​រក្ស បាន​ថ្លែងថា   លោក​ទទួលស្គាល់ថា ករណី​ខាងលើ ពិតជា​មាន​មែន ព្រោះ​បច្ចុប្បន្ន​រថយន្ត​ធន់​ធំ​កំពុង​ចរាចរ ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្រុមហ៊ុន​មួយចំនួន​ដែល​ជា​របស់​ឧកញ៉ា​ធំៗ ពីរ​បី​ក្នុង​ខេត្ត​មណ្ឌលគិរី ទាំង​យប់​ទាំង​ថ្ងៃ បាន​និង​កំពុងតែ​ធ្វើឲ្យ​ផ្លូវជាតិ និង​ផ្លូវ​១​ចំនួន​ទៀត ខូច​យ៉ាងធ្ងន់ធ្ងរ​។​

លោក​បន្តថា បើ​តាម​ច្បាប់​កំណត់​គឺ​អនុញ្ញាត​ឲ្យ​រថយន្តទាំ​ង​នោះ​ផ្ទុក​ទម្ងន់​ត្រឹមតែ​ពី​២៥​ទៅ​៣០​តោន​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​មណ្ឌលគិរី​ពុំ​មាន​ស្ថានីយ​ជញ្ជីង​ថ្លឹង ទើប​បណ្ដាល​ឲ្យ​មន្ត្រី​ជំនាញ​ជួប​ការលំបាក​ក្នុង​ការអនុវត្ត​ការងារ ។ ម្យ៉ាងទៀត មន្ទីរជំនាញ ក៏​បាន​ស្នើ​ទៅ​ក្រសួង​សាធារណការ ដើម្បី​សុំ​បង្កើត​ស្ថានីយ​ជញ្ជីង​ថ្លឹង តែ​ខាង​ក្រសួង​នៅ​មិន​ទាន់​ឆ្លើយតប​នៅឡើយ​៕

 

 

img-20161224-wa0023 img-20161224-wa0024

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.