ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

សមត្ថកិច្ច​សន្និដ្ឋាន​ថា​ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ​ស្លាប់​ក្នុង​សណ្ឋាគារ​កាស៊ីណូ​(​ហ្វ្រា​ណា​ស៊ី​)​ត្រូវបាន ឃាតករ​ជា​ជនជាតិ​ថៃ​ដូចគ្នា​សម្លាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​ ៖ ​ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​កាស៊ីណូ​ (​ហ្វ្រា​ណា​ស៊ី​)​ និង​មាន​កន្សែង​រឹត​ក​សព​ ​ជាដំបូង​ ថៅកែ​សណ្ឋាគារ​កាស៊ីណូ​ព្យាយាម​លាក់បាំង ​កាលពី​វេលា​ម៉ោង​១៣-០០​នាទី ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​សណ្ឋាគារ​កាស៊ីណូ​(​ហ្វ្រា​ណា​ស៊ី​)​ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​លោក​គឹម ពន្លក អធិការ​ស្រុក កំរៀង​បាន​ប្រាប់​សារពត៌មាន​យើង​តាម​រយៈ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦​ថា ពាក់ព័ន្ធ​ទៅ​និង​រឿង​ឃាតកម្ម​ខាងលើនេះ ​សមត្ថកិច្ច​របស់​លោក​កំណត់​មុខសញ្ញា​បាន​ហើយ​កំពុង​ធ្វើ​ការស្រាវជ្រាវ ដោយ​សុំ​ការសហការ​ជាមួយ​ភាគ​គី​ថៃ​ហើយ​ចំពោះ​ជនសង្ស័យ​ជា​មុខសញ្ញា​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការត្រួតពិនិត្យ​និង​ស៊ើបអង្កេត​បន្ត​។​

​ប្រភព​ប្រាប់អោយដឹង​ថា​៖​ជនរងគ្រោះ​ឈ្មោះ​ម​នី ឆៃ​បុត្រ ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​ជា​ជនជាតិ​ថៃ​រស់នៅ ភូមិ​អង​ងិន ស្រុក​សៃម៉ៃ ក្រុង​ថេប​មហានគរ  ប្រទេស​ថៃ​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ប្រើប្រាស់​កន្សែង​រឹត​ក​បណ្តាលអោយ​ស្លាប់​នៅក្នុង​បន្ទប់​។​

​ឆ្លង​តាម​ការត្រួតពិនិត្យ​ជាក់ស្តែង​ដោយ​សព​ជនរងគ្រោះ​មាន​កន្សែង​ជាប់​និង​ក​ផង​នោះ​សមត្ថកិច្ច​បាន​ដាក់​ការ​សន្និដ្ឋាថា ៖ ជនរងគ្រោះ ពិតជា​ត្រូវបាន ឃាតករ​ជា​ជនជាតិ​ថៃ​ដូច គ្នា​ភេទ​ស្រី​ដែល​ស្នាក់​នៅ​បន្ទប់​ជាមួយគ្នា​បាន​ធ្វើ​សកម្មភាព យក​កន្សែង​មក​រឹត​ក បណ្តាលអោយ​ស្លាប់​រួច​គេចខ្លួន​បាត់​តែ​ម្តង ៕

 

t001 t002

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.