ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​សក្កិ​មន្ត្រីនគរបាល​ជាតិខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​កសាង​គុ ណ​សម្បត្តិ និង សមិទ្ធិផល​នានា​ជាច្រើន និង ការបង្ក្រាប​ចាប់​បាន​ករណី​ចោរប្លន់​កាល​ពី​ពេ ល​ថ្មីៗ កន្លងមក ។ ប៉ុន្តែ​ទន្ទឹមនឹងនោះ ក៏​មាន​បញ្ហា​ប្រឈម​នៅ​មាន​ការខ្វះចន្លោះ​ផងដែរ ដូចជា ទី​១. បញ្ហា​ប្រជា​ការពារ​ភូមិ ត្រូវ​រៀបចំ​ឡើង​វិញ ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​ប្រសិទ្ធិភាព​ថែម​ទៀត ទី​២. បញ្ហា​ជម្ងឺ​រ៉ាំរ៉ៃ គឺ​ករណី​គ្រឿងញៀន ដោយ​កន្លងមក​គ្រាន់តែ​បាន​ទប់ ទល់​ប៉ុណ្ណោះ មិន​បាន​បង្ក្រាប​ឱ្យអស់​សមត្ថភាព​នោះឡើយ ទី​៣. បញ្ហា​កិច្ចការ​ទូទៅ​សេវាសាធារណៈ សៀវភៅ​អត្រានុកូលដ្ឋាន សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ អត្ត​សញ្ញា ណ​ប័ណ្ណ ត្រូវតែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា ទី​៤. បញ្ហា​បង្គោល​ព្រំដែន ត្រូវឱ្យ​សមត្ថកិច្ច​នគរបាល​វរ​ព្រំដែន យកចិត្តទុកដាក់​ការពារ​ទឹកដី​របស់​ខ្លួន​ឱ្យបាន​ល្អ ត្រូវ​ស្គាល់​ទីតាំង​ឱ្យបាន​ច្បាស់លាស់ ។ នេះ​ជា​ការលើកឡើង​របស់​ឯកឧត្តម អៀង វុ​ធ អ​ភិ បាល​រង​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅក្នុង​សាលប្រជុំ​ស្នងការ​នគរបាល​ខេត្ត ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធា ន​នាយកដ្ឋាន​បុគ្គលិក ។

​ឯកឧត្តម​បន្តទៀតថា ទាក់ទង​នឹង​បញ្ហា​បង្គោល​ព្រំដែន ត្រូវ​ឱ្យ​ដឹង​ច្បាស់លាស់​ទាំងអស់គ្នា ជាពិសេស​បង្គោល​សី​ម៉ា​លេខ​៦៦, ៦៧,៦៨,​ជាប់​នឹង​ព្រំដែន​ថៃ ដោយ​ត្រូវ​ស្គាល់​ប្រាកដថា ខាង​ណា​ជា​ដី​របស់​គេ ហើយ​ខាង​ណា​ជា​ដី​របស់​យើង ។ ម្យ៉ាងវិញទៀត បញ្ហា​គ្រឿងញៀន មិន​ត្រូវ​ឆ្លើយ​យក​រួចខ្លួន​នោះ​ឡើយ ត្រូវតែ​ធ្វើ​ការបង្ក្រាប​ដោយ​ទទួលខុសត្រូវ ។ លើសពីនេះ សូម​ឱ្យ​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​ការប្រកាន់​បក្ខពួក ការ​អាងខ្នង អាង​ខ្សែ និ ង​ត្រូវ​បន្ត​សាមគ្គី​គ្នា ឱ្យមាន​ការគោរព និង​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​មាន​សមធម៌ សមភាព នៅក្នុង​សង្គម​ជាតិ​របស់​យើង ។

​បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាន​នាយកដ្ឋាន​បុគ្គលិក បានឱ្យដឹងថា លោក​ពិតជា​មាន​ការរំភើប​រីករាយ​យ៉ាងខ្លាំង ដោយ​ឃើញ មន្ត្រីនគរបាល​ជា​ច្រើន​នាក់ មាន​ការឡើង​តំណែង និង​ទទួលបាន​ឋានន្តរសក្តិ ដោយសារតែ​ការយកចិត្តទុកដាក់​បំ ពេញ​ការងារ​របស់​ខ្លួន​បានល្អ ហើយ​លោក​ក៏​យល់ស្រប​នឹង​ប្រសាសន៍​របស់​ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​បាន​កើតមានឡើង នៅក្នុង​ខេត្ត​ប៉ៃលិន ។

​ចំណែក លោក​ឧត្តមសេនីយត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​អា ន​របាយការណ៍​ឱ្យដឹងថា ការប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង បំពាក់​ឋានន្ត​រ​សក្កិ​មន្ត្រីនគរបាល​ជាតិ នេះ​រួមមាន ដូចខាងក្រោម ទី​១. ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​មាន​ចំនួ ៦០​នាក់ ថ្នាក់​ស្នងការរង​ចំនួន​០១​នាក់ ថ្នាក់​នាយ​ការិយាល័យ​ចំនួន ០២​នាក់ ថ្នាក់​នាយ​រង​ការិយាល័យ​ចំនួន​០៤​នាក់ ថ្នាក់​អធិការរង​ចំនួន​០១​នាក់ ថ្នាក់​មេបញ្ជាការរង​វរៈ​ព្រំ ដែន ចំនួន​០១​នាក់ ថ្នាក់​នាយ​ផ្នែក​ចំនួន​២២​នាក់ ថ្នាក់​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​០៣​នាក់ ថ្នាក់​នាយរង​ផ្នែក​ចំនួន​២១​នាក់ ថ្នាក់​នាយ​រង​បុ​ស្តិ៍​រដ្ឋបាល​ចំនួន​០៥​នាក់ ទី​២.​បំពាក់​ឋានន្តរសក្តិ​ចំនួន​១៣៩​នាក់  ថ្នាក់​ឧត្តមសេនីយ៍ត្រី ចំនួន​០៣​នាក់ ថ្នាក់​វរសេនីយ៍ឯក ចំនួន​០៤​នាក់  ថ្នាក់​វរសេនីយ៍ទោ ចំនួន​០៧​នាក់ ថ្នាក់​វរសេនីយ៍ត្រី ចំនួន​០៥​នាក់ ថ្នាក់​អនុសេនីយ៍ឯក ចំនួន​០៤​នាក់ ថ្នាក់​អនុសេនីយ៍ទោ ចំនួន​២១​នាក់ ថ្នាក់​អនុសេនីយ៍ត្រី ចំនួន​៣៦​នាក់ ថ្នាក់​ព្រិន្ទបាលឯក ចំនួន​១៧​នាក់ ថ្នាក់​ព្រិន្ទបាលទោ ចំនួន ៣៣​នាក់ ថ្នាក់​ពលបាលឯក ចំនួន ០៩​នាក់ ៕ ដោយ ៖ នីយ៉ា​

 

img-20161221-wa0006 img-20161221-wa0007 img-20161221-wa0009 img-20161221-wa0005

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.