ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

រដ្ឋ​មន្ត្រី​សុខាភិបាល ត្រូវ​អញ្ជើញ​ឱ្យ​ចូល​បំភ្លឺ​ជូន រដ្ឋសភា នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ រដ្ឋសភា បាន​សម្រេច​ឱ្យ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺ​នៅវេលា​ម៉ោង​៨៖០០​ព្រឹក ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​តាម​ការអះអាង​របស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​របស់​រដ្ឋ​សភា​។​
​លោក ឡេង ប៉េងឡុង បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការសម្រេច​អញ្ជើញ លោក ម៉ម ប៊ុនហេង ទៅ​បំភ្លឺ​នៅ​រដ្ឋសភា នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ខាងមុខនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​។​

​សូមបញ្ជាក់​ថា នា​ថ្មីៗ​នេះ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺ​អំពី​បញ្ហា​មួយចំនួន​ជូន​រដ្ឋសភា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ នៅក្នុង​ក្រសួង​សុខាភិបាល​។​

​តាម​លិខិត​បង្ហាញ​ថា បញ្ហា​ទាំងនោះ​មានដូចជា ភាពមិនប្រក្រតី​ក្រោម​ការទទួលខុសត្រូវរ​បស់​ក្រសួង​, ការផ្តល់​សេវា​មិន​ត្រឹមត្រូវ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​, វិធានការ​ក្រសួង​ក្នុងការ​ពង្រឹងគុណភាព​ជំនាញ​ពេទ្យ និង​ការអនុវត្ត​ក្រមសីលធម៌​, ការ​ចែកចាយ និង​គ្រប់គ្រង​សម្ភារ​ពេទ្យ និង​ថ្នាំពេទ្យ​, ការគ្រប់គ្រង​មន្ទីរពេទ្យ​ឯកជន និង​រថយន្ត​សង្គ្រោះ​បន្ទាន់​, ផែនការ​ធានា​បន្ត​និរន្តរភាព នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា កិច្ចការពារ​ជនរងគ្រោះ​ពី​កំហុស​គ្រូពេទ្យ និង​ការកេងប្រវ័ញ្ច​, វិធានការ​របស់​ក្រសួង​ក្នុង​ការផ្តល់​សេវា​សុខភាព ដល់​ពលរដ្ឋ​ក្រីក្រ​ឱ្យមាន​ប្រសិទ្ធភាព ការគ្រប់គ្រង​ការផលិត និង​ការ​នាំចូល​ថ្នាំពេទ្យ និង​ការគ្រប់គ្រង​ឱសថ​ថ្នាំពេទ្យ​ក្លែងក្លាយ និង​ថ្នាំពេទ្យ​ខូច​គុណភាព​ជា​ដើម​៕

 

morm_bunheng4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.