ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​លោក​អ៊ី ចំរើន ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​បើកដៃ​ឈ្មូញ​នាំ​ឈើ​ចេញ​និង​អន្តោរ​ប្រវេសន៍​វៀតណាម​ចេញ​ចូល​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ នៅ​ដើម​ខែ​ធ្នូ​រហូត​មកដល់​ថ្ងៃទី​១៩​ឆ្នាំ​២០១៦ រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ជាច្រើន​គ្រឿង​និង​ឡានធំ​ជាច្រើន​គ្រឿង​ទៀត​បាន​ដឹក​ឈើ​ចេញ​តាម​ច្រកទ្វា​ព្រំដែន​ឆ្លង​ទៅ​ប្រទេស​វៀតណាម​ខុស​ច្បាប់​ដោយ​រលូន និង​ការហូរ​ចូល​ពី​វៀតណាម​មក​វិញ​មាន​ប្រេងសាំង​បារី​អីវ៉ាន់​ចា​ហួយ មាន​អន្តោរ​ប្រវេសន៍​វៀតណាម​ចេញ​ចូល​ខុសច្បាប់​ជាច្រើន​នាក់ ក្រោម​ការគ្រប់គ្រង​រប​ស់លោក​អ៊ី ចំរើន ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​។​

​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​តូចតាច​និង​ទិញ​នុំ​កញចប់​មក​ពី​វៀតណាម​បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី​ចេញចូល​ទៅ​ដឹក​បន្លែបង្ការ ឫ​អីវ៉ាន់ ចា​ហ៊ួយ​និង​អាស្រ័យ​ផល អនុផល​ព្រៃឈើ​តូចតាច​បន្តិចបន្តួច ឫ​គ្រឿង​សង្ហា​រឹម​ដឹក​ចេញ​ទៅ​វៀតណាម​ត្រូវ​ក្រុម​នគរបាល​អន្តោរ​ប្រវេសន៍​ឃាត់​ទុក​បង្ខំ​យក​លុយ​ឬ​បិទ​ច្រកទ្វា​មួយរយៈ រីឯ​អ្នក​រកស៊ី​ដឹកឈើ​ពិតប្រាកដ​បើកទ្វាឲ្យ​ទៅ​រលូន​ព្រោះ​អ្នករកស៊ី​ឈើ​បាន​បង់ប្រាក់​ប្រចាំខែ​រួចរាល់​អស់ហើយ ។​

​ទាក់ទង​នឹង​ការបិទច្រក​ទ្វា​ខាងលើ​នេះ​ប្រភពព័តិមាន​ពី​មន្ត្រីប៉ូលិស​នៅ​ច្រក​ទ្វារអ​ន្ត​រ​ជាតិ​អូរយ៉ាដាវ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយ​សារព័តិ​មានដឹងថា គឺ​ដោយសារតែ​មាន​ទំនាស់​ផ្ទៃ ក្នុង​និង​ប្រកាន់​បក្សពួក ហើយ​ចាប់តាំងពី​លោក​អ៊ី​ចំរើន​មកកាន់​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​មក​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី ។​
​
ពាក់ព័ន្ធ​ករណី​ខាងលើ​អ្នកយកព័ត៌មាន​មិន​អាច​ធ្វើ​ការទំនាក់ទំនង​ទៅ​នឹង​លោក​អ៊ី​ចំរើន​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​បាន​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ ៖ កាលពី​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​មាន​អន្តោ​ប្រវេ​ស​វៀតណាម​ខុសច្បាប់​ចូល​មក​កាន់​ខេត្ត​រតនគីរី​ច្រើនពេក ទើប​ក្រុម​គណបក្ស​ប្រឆាំង​កែន​គ្នា​តវ៉ា​បណ្តេញ​អន្តោរ​ប្រវេសន៍​ខុសច្បាប់​ចេញពី​ទឹកដី​ខ្មែរ ។ លោក អ៊ី ចំរើន បង្ក​ផលវិបាក​និង​មិន​គិត​ដល់​មុខមាត់​ដល់​ឯកឧត្តម សុខ ផល អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ដែល​ខិតខំ​កំណែទម្រង់​អន្តោរ​ប្រវេសន៍​ខុសច្បាប់​គ្រប់​ច្រកល្ហក​ឲ្យមាន​ច្បាប់​តាម​ស្តង់ដា​អន្តរជាតិ​តាម​បទបញ្ជា​រាជរដ្ខាភិបាលកម្ពុ​ជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ឡើយ គឺ​លោក​អ៊ី ចំរើន ប្រធាន​ស្នាក់ការ​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ខ្លួនឯង ៕

 

w123 w12​

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.