ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​តែងតាំង​លោក កែវ អង្កា​ម ជា​មេ​គយ​ភូមិភាគ​គ្រប់គ្រង​៥​ខេត្ត​កំពុង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កា​ម អនុប្រធាន​ការិយាល័យ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​លោក កែវ សុឃាង ប្រធាន​នាយកដ្ឋាន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយ​ទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ គ្រប់គ្រង​ចំនួន​៥​ខេត្ត​គឺ​៖ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និង​កែប ។​

​ប្រភព​ព័ត៌មាន​ដដែល​បានបញ្ជាក់​ថា ការតែងតាំង​នោះបាន​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រី​គយ គ្រប់​លំដាប់ថ្នាក់ ព្រោះ​គេ​គិតថា ការ​ផ្តល់​តំណែង​ខ្លាញ់​ទៅ​លោក កែវ អង្កា​ម នាពេលនេះ អាច​ផ្តើមចេញពី​អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ឬ​អាច​និយាយថា លោក កែវ អង្កា​ម បាន​ឡើងបុណ្យ​ឡើង​សក្កិ​នេះ គឺ​តាម​ជើងខោ​បងប្រុស ។ មន្ត្រី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​បន្ត​អះអាងថា ក្រសួង​ស្ថាប័ន​ភាគច្រើន​ក្នុង​រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បាន​ធ្វើ​ការកែទម្រង់​ជា​បន្តបន្ទាប់​ហើយ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​កំណែទម្រង់​ការចាត់តាំង​ចៀសផុត​ពី​អំពើពុករលួយ ។ ប៉ុន្តែ​សម្រាប់​អគ្គនាយកដ្ឋាន​គយ គឺ​អត់​មាន​ទាន់​កែទម្រង់​អ្វី​ទាំងអស់​និយាយ​រួម​កាលពីមុន អំពើពុករលួយ​ប៉ិន​ណា​មក​ដល់ពេលនេះ ពុករលួយ​នៅ​ដដែល ឬ​កាន់តែ​រីក​ធំ​ថែម​ទៀត ។​

​សំខាន់​ការតែងតាំង​តម្លើង​ឋានៈ​ដែល​គេ​ស្គាល់ តែ​បក្សពួក​បងប្អូន ឬ ស្គាល់​តែ​លុយ​ប៉ុណ្ណោះ ។ ជាក់ស្តែង​ដូចជា​ការតែងតាំង​លោក កែវ អង្កា​ម ប្អូនប្រុស​បង្កើត លោក​កែវ សុឃាង ធ្វើជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង ចំនួន​៥​ខេត្ត​នេះ​ជាដើម ទោះ​ជា​គេ​ថា មិន​ពុករលួយ​ក៏​យើង​មើលទៅ​ឃើញថា ពុករលួយ​បក្សពួក​ដែរ ។​

​ដូច្នេះ​ទាមទារ​អោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន មេត្តា​ជួយ​ពិនិត្យ​ផង ដើម្បី​ធ្វើ​ការបំបាត់​នូវ​អំពើ​ពុករលួយ បក្សពួកនិយម​គ្រួសារនិយម ក្នុង​អគ្គនាយកដ្ឋាន​ខ្លាញ់​មួយ​នេះ ៕​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.