ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​រថយន្ត​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​គ្មាន​ការបង្ក្រាប ផ្គើន​ទៅនឹង​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី​ ៖ ថ្ងៃទី ៤ ខែ​ធ្នូ វេលា​ម៉ោង​ប្រមាណ ៥​ព្រឹក ក្រុម​ឈ្មួញ​បាន​ដឹក​ឈើ​មក​ដល់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ រង់ចាំ ដល់​ម៉ោង ៧​ព្រឹក ទើប​ខាង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​បើក​បា​រ៉ាស់​ឱ្យចូល ។ មន្ត្រី​សមត្ថកិច្ច​តូចតាច​ម្នាក់​ដែល​ប្រចាំការ​នៅ​ផ្លូវ ជាតិ​លេខ ៧៨ សូម​មិន​បញ្ចោ​ញ​ឈ្មោះ​ប្រាបឱ្យដឹង​ថា ការដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្ពោះទៅ​វៀតណាម​ដោយ​រលូន​នេះ ដោយសារ​តែ​មេព្រៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ឃុបឃិត​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ។​

​ទោះបីជា​មាន​រថយន្ត​ប្រមាណ ២០​គ្រឿង ប្រភេទ​សាំ​យ៉ុង និង​ត្រូពិក បាន​សម្រុក​ដឹកឈើ​ប្រណីត​ទៅ​ប្រទេស​វៀត ណា​ម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ដោយ​រលូន​យ៉ាងណានោះ ពោល​គឺ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​នោះឡើយ ។​

​ទាក់ទិន​ទៅ​នឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​ប្រទេស​វៀតណាម មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​រតនគីរី បានលើកឡើង​ស្រដៀង​គ្នា​ថា បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​ប្រទេស​នោះ​ហាក់​គ្មាន​ប្រសិទ្ធភាព​បន្តិច​សោះឡើយ ។ ទន្ទឹម​នឹង​ករណី​ជំនួញ​ឈើ​ប្រណីត ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ គ្មាន​ការទប់ស្កាត់​ដែល​ជា​ការផ្គើន​ទៅនឹង​បញ្ជា​របស់​ប្រមុខ​រាជ រដ្ឋាភិបាល​នេះ មិន​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ណាមួយ​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ ។​

​គូសបញ្ជាក់ថា រហូតមកដល់​ម៉ោង​ប្រមាណ​ជាង ៧​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រុម​ឈ្មួញ​ដឹកឈើ​តាមរ​ថយ​ន្តា​ង​លើ ក៏បាន ត្រឡប់​ថយ​ក្រោយ​វិញ ពោល​គឺ​មិន​ឱ្យ​ដឹក​ឆ្លងដែន​ទៅ​វៀតណាម​ទេ ហើយក៏​មិន​ដឹង​ពី​មូលហេតុ​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ថា នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី ១៤ ខែ​ធ្នូ ក្នុង​ចំណោម​រថយន្ត​ចំនួន ២០​គ្រឿង សមត្ថកិច្ច​ឱ្យ​ចេញ​តែ ៥​គ្រឿង​ប៉ុណ្ណោះ ឯ​នៅសល់​ប៉ុន្មាន​ត្រឡប់ក្រោយ​វិញ​ទាំងអស់ ៕
​

 

img-20161210-wa0011 img-20161210-wa0013

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.