ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ឯក សឿន ពង្រាយ​កូនចៅ​ក្រោម​ឱវាទ ដាក់​ប៉ុស្តិ៍​ជជុះ យក​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​ល្បី​ពេញ ខេត្តសៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប​ ៖ សេចក្តីរាយការណ៍​ថា មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល ឈរជើង​ក្នុង​ទឹកដី ខេត្តសៀមរាប មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ការបង្ក្រាប​ឈ្មួញ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ និង​បទល្មើស សេដ្ឋកិច្ច ផ្សេងៗ​ទៀត​នោះ​ទេ ហើយ​គេ​ឃើញ ប៉ូលិស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ឈរជើង​តាម​ផ្លូវជាតិ លេខ​៦ ក្នុងស្រុក​ជីក្រែង ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ក្រុង​សៀមរាប ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក តែង​ជំរិត​យកលុយ ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ​ឆ្លងកាត់​ខេត្ត​សៀមរាប គឺជា​ប្រភព​ចំណូល​ដ៏ សំខាន់ របស់​ក្រុម​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ស្ថិតនៅក្រោម ការគ្រប់គ្រង​របស់ លោក​អនុ​សេនី​យ៍ ឯក ឯក សឿន មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ប្រចាំ​ខេត្ត​សៀមរាប​។

​គេ​មិនដឹងថា លោក ឯក សឿន បង់លុយ​ថ្លៃ លិខិត​បេសកកម្ម អោយ​ថ្នាក់លើ ចំនួន​ប៉ុន្មាន​នោះទេ ទើប​ហ៊ាន​បញ្ជា ឱ្យ​កូនចៅ​ក្រោម​ឱវាទ ធ្វើ អ្វីៗ​តាម​អំពើ​ចិត្ត និង​មិន​ខ្វល់​ពី​ការ រិះគន់​អ្វី​ទាំងអស់​។ សូម្បី​តែ​ឈ្មួញ និង​អាជីវករ​ដឹកទំនិញ​ចាប់ហួយ ដែល​បាន​បង់ពន្ធ ជូន​រដ្ឋ​ត្រឹមត្រូវ ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ឱ្យ ប៉ូលិស​សេដ្ឋកិច្ច ក្រោម​ការគ្រប់គ្រង របស់លោក ឯក សឿន ដែរ​។​

​នៅក្នុង​ខេត្ត​សៀមរាប មាន​ផ្លូវ​ចំនួន​៣ ដែល​លោក ឯក សឿន បញ្ជា​ឱ្យ​កូនចៅ ប្រមូល​លុយ​ពី​ឈ្មួញ ដឹកជញ្ជូន​ទំនិញ ក៏​ដូចជា​ពី​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​ផ្លូវ​ជាតិ​លេខ​៦ ពី​ខេត្ត​បន្ទាយមានជ័យ ចូលមក ក្រុង​សៀមរាប ផ្លូវ​ពី​ខេត្ត​ឧត្តរមានជ័យ ចូល​មក​ក្រុង​សៀមរាប និង​ផ្លូវ​ពី​ខេត្ត​ព្រះវិហារ ចូល​ក្រុង​សៀមរាប ឆ្លងកាត់ ស្រុក​ស្វាយ​លើ​។

​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា លោក ឯក សឿន ចំណាយ​ដើមទុន​មិន​តិច​ទេ ក្នុង​ការទទួលបាន លិខិត​បេសកកម្ម ឈរជើង​នៅក្នុង ខេត្តសៀមរាប ដូច្នេះហើយ​ទើប​ខំ​ប្រមូល​លុយ ស្រង់ដើម យ៉ាង​ក្រអឺតក្រទម ។​
​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ឯក សឿន បាន​ទេ​ក្នុង​ពេល​នេះ ?៕

 

netsavoeun_chanvanthoeun

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.