ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ជន​បង្ហោះ​វីដេអូ​ធ្វើ​ទារុណកម្ម​លើ​កុមារ​ដោយ​ប្រើ​ឧបករណ៍​ឆក់​នោះ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​បាន​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំ៏ពង់ចាម ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រ​ណ្ឌ​ទណ្ឌ​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការ​ជា មួយ​ស្នងការដ្ឋាន​ខេត្ត​មណ្ឌល​គី​រី និង អង្ក​ការ CPU នាយកដ្ឋាន​នគរបាល​ព្រ​.​ទ បាន រំដោះ​កុមារ​រងគ្រោះ ១​នាក់ ភេទ​ប្រុស អាយុ​២​ឆ្នាំ ។

​តាម​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់ ៖ ១-​ឈ្មោះ រ៉េត សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់​នៅ​នៅ​ភូមិ​៣L ឃុំ​ជី​រោទី ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ  ២-​ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ កាន់​អត្ត​សញ្ជាតិ​ខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ ៣-​ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​ចំការ​អណ្តូង ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។

​ប៉ុន្តែ​ជនសង្ស័យ​ដែល​គេ​ដឹងថា​ជា​ជនជាតិ​វៀតណាម​នោះ បន្ទាប់​បាន​ប្រើ​អំពើហឹង្សា​លើក​ក្មេង​អាយុ​២​ឆ្នាំ​យ៉ាង​ឃោរឃៅ នោះ​បាន​រត់គេចខ្លួន​ហើយ​។​

​ក្នុង​ការចុះ​ឃាត់​នេះដែរ បន្ទាប់​មាន​ព័ត៌មាន ពី​ការធ្វើ​ទារុណកម្ម​លើ​ក្មេងប្រុស​នេះ រយះពេល​២​ខែ​កន្លង​មក​ហើយ តែ​ទើប​បែកធ្លាយ​វីដេអូ​លើ​បណ្តាញ​សង្គម BF រួចមក កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​កំពង់ចាម តាម​ចាប់​មុខសញ្ញា និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ នៅ​ចំណុច​ភោជនី​ដ្ឋា​ន កំពុងចំលង​ទន្លេ​មេ​ង្គ ភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម វេលា​ម៉ោង​៦​នឹង​៥៤​នាទី ក្នុងករណី​ហិង្សា និង​រំលោភ​លើ​កុមារ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​កំពុង​សាកសួរ​នៅ​ការិយាល័យ​កណ្តា​ក​ព្រ​ណ្ឌ​ទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕
​

 

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.