ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​ផ្ទុះ​រឿង​អាស្រូវ បន្ទាប់​ពី​អនុប្រធាន​ពន្ធនាគារ​ខេត្ត អោប​ថើប​អ្នកទោស នៅ​មុខ​មន្ត្រី និង​អ្នកទោស​រាប់រយ​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ចេញពី​ពន្ធនាគារ ឱ្យដឹង​ច្បាស់​ថា អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​ម្នាក់ បាន​ប្រព្រឹត្តិ​រឿង​មិន​ត្រឹមត្រូវ ដោយ​ហៅ​អ្នកទោស​ស្រី​ស្រស់​ស្អា ត សាច់​សខ្ចី​ម្នាក់ ជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង រៃ​មាស​ម្នាក់ ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ឱបថើប​យ៉ាង​ស្រើបស្រាល់ នៅមុខ​អ្នកទោស និង មន្ត្រី​ពន្ធនាគារ​មួយចំនួន​នៅ​មុខ​ពន្ធនាគារ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ បើទោះបីជា​រឿងរ៉ាវ​មួយ​នេះ បាន​កើតឡើង​អស់​រយៈពេល​យូរ​បន្តិច​មែន តែ​អ្នកទោស​ជាច្រើន មាន​ការហួសចិត្ត និង និយាយ​ខ្សឹបខ្សៀវ​តៗ គ្នា រហូត​ដល់​បែកធ្លាយ​ដល់​សារព័ត៌មាន​តែ​ម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ច្បាស់​ការ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​ថា កាលពី​ថ្ងៃ​សុក្រ​ទី​១៨ ខែវិច្ឆិកា កន្លងទៅ លោក អ៊ុយ វិចិត្រ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បាន​ហៅ​ទណ្ឌិត​ស្រី​ម្នាក់ ឈ្មោះ អ៊ូ រស្មី អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង រៃ​មាស ទៅ​អង្គុយ​ផឹកស៊ី​ជាមួយ​នៅ​អាគារ​ខាងលើ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៦​ល្ងាច ។

​ប្រភព​បន្តទៀតថា ខណៈ​កំពុង​តែ​ផឹកស៊ី លោក​អនុប្រធាន​ពន្ធនាគារ រូបនេះ បាន​អង្គុយ​គៀកក​.​នាង អ៊ូ រស្មី ជាប់​រហូត ដោយ​មាន​មន្ត្រី​ពន្ធនាគារ​ចំនួន​៧ ទៅ​៨​នាក់ នៅ​អង្គុ យ​ជាមួយ​ផងដែរ ។ លុះ ក្រោយមក​អ្នក​ទាំង​ពីរ បាននាំគ្នា​ទៅ​ឱប​ថើប​គ្នា​នៅ​ខាងក្រោយ​អាគារ​កន្លែង​ផឹកស៊ី ដូច​លលក​ញី​ឈ្មោល រហូតដល់​ពេល​ល្ងាច លោក អ៊ុយ វិចិត្រ បាន គៀកក​. អ្នកទោស​ស្រី​រូបនេះ ចុះ​ពី​កន្លែង​ផឹកស៊ី ទៅ​ខាង​ក្រោម លុះ​ពេល​ចូល​ទៅ​ដល់​មុខ ទ្វារ​បន្ទប់​ពន្ធនាគារ អ្នក​ទាំង​ពីរ​បាន​នាំគ្នា​សម្ងំ​ទីនោះ​ជាង​កន្លះ​ម៉ោង ។   ក្រោយមក​បាន​គៀកក​.​គ្នា ដើរ​ទៅដល់​កន្លែង​លក់ដូរ​ក្នុង​បរិវេណ​ពន្ធនាគារ អង្គុយ​ឱបថើប​គ្នា​ប្រហែល​កន្លះ ម៉ោង​ទៀត ។

​ប្រភព​បញ្ជាក់ទៀតថា ពេល​នោះ​អនុប្រធាន​ពន្ធនាគារ​រូបនោះ បាន​ចូល​ទៅក្នុ ង​បន្ទប់​ពន្ធនាគារ​ជា​កន្លែង​អ្នកទោស ហើយ​ក៏​ឱបថើប​គ្នា​នៅ​ក្នុង​នោះ​ទៀត រហូត​ដល់​អ្នកទោស​ស្រីៗ នាំគ្នា​រត់​ចេញ​ទៅ​ខាងក្រៅ​ប្រសាច ព្រោះ​ពួកគេ​ទ្រាំ​មិន​បាន​នឹង​ទង្វើ ដ៏​មិនចេះ អៀនខ្មាស​បែបនេះ ។ ពេល​ឃើញ លោក អ៊ុយ វិចិត្រ ចូលទៅក្នុង​បន្ទប់​ពន្ធនាគារ​យូរ ពេក ទើប​លោក សុខ សារូ អនុប្រធាន​ពន្ធនាគារ​ម្នាក់ទៀត ក៏​ចុះ​ពីលើ​កន្លែង​ផឹកស៊ី​ទៅ​ទាញ​ដៃ​ចេញពី​បន្ទប់​អ្នកទោស ។ ចំណែក​មន្ត្រី​អនុរក្ស​ពន្ធនាគារ​មួយ​ចំនួន និង អ្នកទោស​ចំនួន​១៦០​នាក់ បាន​ត្រឹម​ឈរ​មើល​ពួក​គេ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ មិន​ហ៊ាន​មាត់​ក​. អ្វី​នោះឡើយ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ច្បាប់​ពន្ធនាគារ មិន​អនុញ្ញាតិ​ឱ្យ​អ្នកទោស​ណា​ម្នាក់​ជាប់ ពាក់ព័ន្ធ​ស្នេហា​គ្នា​ក្នុង​នោះ​ឡើយ លើសពី​នេះ​អ្នកទោស និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ ក៏​មិន​អាច​ឱ្យ​មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​បើកចំហរ​បែបនេះ​ដែរ ព្រោះ​អាច​ធ្វើឱ្យ​កន្លែង​ដាក់​អ្នក ទោស​ក្លាយទៅជា​រឿងអាស្រូវ ។

​ប្រភព​ដដែល​បន្ថែមទៀត​ថា មូលហេតុ​ដែល​នាង​សុំ​ប្តូរ​ចេញពី​ពន្ធនាគារ​ព្រៃ​ស មក រស់​នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយសារ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកទោស​ម្នាក់ទៀត ឈ្មោះ យ៉េន កា​រ៉ាត់ ដែល​ជា​អនិកជន រស់នៅ​ប្រទេស​អូស្ត្រាលី ជាប់ទោស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន  បន្ទាប់​ពី​ស្រឡាញ់គ្នា​រួច ទើប​សុំ​ប្តូរ​មក​ប៉ៃលិន​នេះ​តែម្តង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​មិនអាច​ទាក់ទង​ទៅ​លោក អ៊ុយ វិចិត្រ បំភ្លឺ បានទេ ។ លោក សុខ សារូ អនុប្រធាន​ពន្ធនាគារ បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ នេះ ខាង​លោក អត់​បាន​ដឹង​រឿង​នោះទេ ហើយ​លោក​ក៏​អត់​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​អ្នក ស្រី​ម្នាក់​នោះដែរ ។ ចំណែក លោក នៅ ធឿង ប្រធាន​ពន្ធនាគារ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន អត់​មាន​រឿង​ឱប​ថើប​គ្នា​បែបនេះ​ទេ ហើយ​នេះ​ជា​រឿង​បំផ្លើស ប៉ុណ្ណោះ ។

​សូមបញ្ជាក់​ថា ក្រោយ​បើក​សវន​ការ​កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៤ នាង អ៊ូ រស្មី អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង រៃ​មាស ត្រូវបាន​កំណត់​ទោស​ចំនួន​៧​ឆ្នាំ ពី​បទ​សញ្ចារកម្ម ដែល​មាន​ស្ថាន​ទម្ងន់ទោស និង ពីបទ​ការជួញដូរ​មនុស្ស​ខុសច្បាប់ ។ នាង​ត្រូវ​សាលាឧទ្ទរ​រាជធានី​ភ្នំពេញ ប្រកាស​សម្រាល​ទោស​ពី​៧​ឆ្នាំ មក​ត្រឹម​៥​ឆ្នាំ កាលពី ខែ​កុម្ភៈ ឆ្នាំ​២០១៦ មុននេះ និង​ត្រូវ​គេ​បញ្ជូន​ចេញពី​គុក​ព្រៃ​ស តែ​មិន​មាន​ដំណឹង​ថា​យក​ទៅ​ឃុំ​នៅឯណា​នោះ​ឡើយ ៕ ដោយ ៖ នីយ៉ា​

 

img-20161207-wa0097 img-20161207-wa0098

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.