ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​ប៉េអឹម​ស្រុក សហការ​ជាមួយ​ប៉េអឺម​ផ្ទៃ​ប្រទេស បង្ក្រាប​បាន​ឈើ ៥០០ កំណាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖  នៅវេលា​ម៉ោង 2.20​នាទី ថ្ងៃទី​6​ខែ​ធ្នូរ ឆ្នាំ​2016 កម្លាំង​PM​ស្រុក​អូរយ៉ាដាវ បាន សហកា​រណ៍ ជាមួយ​កងកម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស​ក្រោម​បទ​បញ្ចារ​របស់​ឯកឧត្តម សៅ សុខា បានធ្វើការ បង្គ្រាប់​កន្លែង​ស្តុប​ឈើ​ប្រណីត​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ប៉ា​ដល់ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ ឈើ​ទាំង​នោះ​គឺ​កាប់​ពី​តំបន់​សហគមន៍​ដែនជម្រកសត្វព្រៃ​ដែលជា​តំបន់ហាមឃាត់ ដោយ​មាន​ឈ្មួញ​ដែល​មាន​ខ្នងបង្អែក​នឹង​មាន​លុយ​ទើប​អាច​កាប់​ឈើ​ទាំង​នោះ​បាន​យ៉ាង​រលូន​បែបនេះ ឈេ​ី​ទាំងនោះ​រឹបអូស​បាន​ប្រមាណ​ជិត​500​កំណាត់ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​គំន​ឈើ​នោះ​បាន​អោយដឹងថា ឈើ​ទាំង​នោះ​ធ្វើការ​ដឹក​ចេញពី​ចំនុច ភូមិ​ញ៉ាង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ឆ្លងកាត់​ទន្លេ​សេ​សាន្ត ចូល​មក​ភូមិ​ប៉ា​ដល់ ដែល​ជា​កន្លែង​ស្តុប​ឈើ​ប្រណិត​ខាងលើនេះ​។​

​បើ​តាម​ប៉ូលីស​នៅ​ភូមិ​ប៉ក​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​បងប្អូន​ជនជាតិដើម​ភាគតិច​បាន​លួច​និយាយប្រាប់​ខាង​សារព័ត៌មាន​ថា ឈើប្រណិត​ទាំងនេះ មាន​ម្ចាស់​ដល់​ទៅ​3​នាក់​ឯណោះ ទី​១​ឈ្មោះ លើ​យ ភេទ​ប្រុស ទី​២​ឈ្មោះ យ័ន  ភេទ​ប្រុស ទី​៣​ឈ្មោះ  ង៉ែត ភេទ​ស្រី​។​

​សូមបញ្ជាក់​ថា ប​ច្ចុក​ប្បន្ន ឈើ​ទាំង​នោះ​នៅ​កន្លែង​ដដែល ដោយសារ​ពិបាក​ដឹក​ជញ្ចូន ទើប​កងកម្លាំង​PM​ស្រុក​ដាក់​កង​ម្លាំង​យាម​ចាំ រហូតដល់​ព្រឹក​ថ្ងៃទី​៧ ទើប​ធ្វើ​ការដឹកាជ​ញ្ចូ​នទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ដើម្បី​អោយ​ម្ចាស់​ឈើ​ទាំង​នោះ​ចូល​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ព្រៃឈើ ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ​បាន​អោយដឹង​ថា ឈើ​ទាំង​នេះ​ប្រហែល​ជា​កម្លាំង​ជំនាញ​ដឹង​អស់​ហើយ ដោយ​រងចាំ​ម្ចាស់​ឈើ​ទាំង​នោះ​បង់លុយ​អោយ​សិន ទើប​មិន​ព្រម​ចុះ​ទៅ​ចាប់ តែ​ដោយសារ​បែកធ្លាយ​ដល់​អ្នកកាសែត ទើប​នាំគ្នា​ចុះទៅ​ចាប់​យក​ស្នាដៃ​តែម្តង​ទៅ​ជូន​ថ្នាក់លើ ៕

 

img-20161207-wa0032 img-20161207-wa0033 img-20161207-wa0031

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.