ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ឯកឧត្តម សាយ សំ​អាល់ ជំរុញ​ឲ្យ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហកា​រណ៍​ជាមួយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង​ក្រុមហ៊ុន​ពាក់ព័ន្ធ ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជម្រុញ​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ត្រូវ​សហកា​រណ៍​ជាមួយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ព្រម​ទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ទៅនឹង​ការប្រមូល​សំរាម និង​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ពី​ព្រោះ​បញ្ហា​នេះ​អនុវត្ត​នៅ​មិនទាន់មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ ។ ឯកឧត្តម​បាន​លើកឡើង​ជា​ចម្ងល់​ថា ហេតុ​អ្វី​កញ្ចប់​ថវិកា​ទំលាក់​ជូន​ហើយ បែរ​ជា​អនុវត្ត​មិន​បាន​ទៅ​តាម​គោលការណ៍​របស់​ក្រសួង ។ នេះ​បើ​តាម​ប្រសាសន៍ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​កិច្ចប្រជុំ​ស្តីពី វឌ្ឍនភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ កាលពី​ព្រឹក​ថ្ងៃទី​០៦​ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។ ដោយ​ផ្ទេរតំណែង​ភារកិច្ច​ថ្មី​នេះ​ជូន​មន្ត្រី​ចំនួន​០២​រូប​គឺ​លោក កែវ សុ​ភក៌ វរៈ​ថ្នាក់​មន្ត្រី​ថ្នាក់​លេខ​២​ជា​មន្ត្រី បំរើ​ការងារ​នៅ​នាយកដ្ឋាន​អភិរក្ស​តំបន់​ការងារ​ធម្មជាតិ​ដីគោគ​ខាងកើត​ទន្លេមេគង្គ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ជំនួស​លោក   ឈិត សុផល ដែល​ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​បរិស្ថាន​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​មានប្រសាសន៍​បន្ត​ថា បញ្ហា​សំរាម​នេះ​គឺ​សំខាន់​ណាស់​ពាក់ព័ន្ធ​ទៅនឹង​សុខភាព​ការ​របស់​ប្រជាពលរដ្ឋ ហើយ​ក្រុង​សែន​មនោ​រម្យ​មិនមែន​ជា​ការហៅ​ចៃដន្យ​តៗ​គ្នា​នោះ​ទេ ឈ្មោះ​ក្រុង​សែន​មនោ​រម្យ​ពោរពេញ​ទៅដោយ​សោភ័ណ្ឌភាព​ស្រស់ស្អាត បរិយាកាស​បរិសុទ្ធ ជា​ទឹកដី​ពោរពេញ​ទៅ​ដោយ​សក្តានុពល ជាពិសេស​លើ​វិស័យ​ទេសចរណ៍ បើ​បរិស្ថាន​មិន​ស្អាត​គ្មាន​អ្នកណា​ចង់​មក​លេង​នោះទេ ។​

​បន្ទាប់​មក​ឯកឧត្តម បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ដក​ខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​បទល្មើស​ព្រៃឈ្រើ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដែល​ថ្នាក់លើ​ដាក់ជូន​។​ត្បិត​មុខសញ្ញា​ទាំងអស់​ដែល​កំពុងតែ​ប្រព្រឹត្ត​បទល្មើស​កន្លងមក​នោះ​ត្រូវបាន​ស្គាល់​អស់ហើយ ទាន់​នៅ​មាន​ឱកាស​សូម​កុំ​ប្រព្រឹត្ត​បន្តទៀត​។​

​បន្ទាប់មក​ទៀត​ឯកឧត្តម បាន​ផ្តាំផ្ញើរ​ដល់​ប្រធាន​មន្ទី​ដែល​ទើប​តែងតាំង ត្រូវ​បន្ត​កិច្ចសហកា​រណ៍​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បង្ក្រាប​រាល់​បទល្មើស​ដែល​កើតមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធិភាព ព្រមទាំង​ឯកភាព​ផ្ទៃ​ក្នុង​ដោយ​សមូហភាព​៕
​សន ចាន់​ឌី​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.