ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ចេញ​អជ្ញាប័ណ្ណអ​នុ​ញ្ញា​ត្តិ​អោយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន ធ្វើ​អា​ជី​កម្ម​រ៉ែ​ត្បូង ដោយ​មិន​ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ ដែល​នៅសល់​តិចតួច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត​ប៉ៃលិន  បានឲ្យដឹងថា​៖ មាន​ក្រុមហ៊ុន​ចំនួន​៤ ដែល​បោះ​ទីតាំង​រុករក​រ៉ែ​ត្បួង​ក្នុង​ក្រុង​ប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ ចំណែកឯ​ម៉ាស៊ីន​រែង​រ៉ែ​ត្បូង​វិញ សុទ្ធតែ​ជា​ម៉ាស៊ីន ស្វ័យប្រវត្តិ ព្រមទាំង​មាន​លក្ខណៈ​ជា​ទ្រុងទ្រាយ​ធំៗ ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ធនធានធម្មជាតិ ដែល​មាន​តិចតួច​នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល ។ ប្រភពព័ត៌មាន ក៏​បាន​បន្ត​ឲ្យដឹង​ដែរថា​៖ ធនធានធម្មជាតិ​ប្រភេទ​រ៉ែ​ត្បួងថ្ម​នៅ​ខេត្ត​ប៉ៃលិន ជា​ប្រភេទ​រ៉ែ​ត្បួង ដែល​គេ​ទទួល​ស្កាល់​ថា​ជា​រ៉ែ​ត្បួង​លេខ​មួយ ប្រចាំ​នៅ​តំបន់​អាស៊ី ហើយ​ដោយសារតែ​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ដ៏​រ៉ាំ​ង​រ៉ៃ​នោះ ទើប​ធ្វើឲ្យ​ក្រុមហ៊ុនធំៗ​មួយចំនួន របស់​ប្រទេស​ថៃ​ឆ្លៀត​ឪ​កាស​ចូលមក​រុករក​រ៉ែ​ត្បួង​យ៉ាង​អាណាធិបតេយ្យ​ក្នុង​ខេត្ត​ប៉ៃលិន  ដោយ​មាន​ការការពារ ពី​ទាហាន​ខ្មែរ​កាលពី​ជំនាន់​នោះ ទើប​ធ្វើ​ត្បួង​ក្នុង​ខេត្ត​ប៉ៃលិន អស់​មួយចំនួន​ធំ​ផងដែរ ។ ប្រភពព័ត៌មាន បាន​បន្តទៀតថា​៖ ពេលនេះ​ក៏​មាន​ក្រុមហ៊ុន​ឯកជន មក​បោះ​ទីតាំង​រុករក​រ៉ែ​ត្បួង​ដោយ​ប្រើប្រាស់​គ្រឿងច​ក្រធំៗ និង​ម៉ាស៊ីន​សុទ្ធសឹង​ជា​ម៉ាស៊ីន​ទំនើបៗ ដែល​ជា​បញ្ហា​ធ្វើឲ្យ​ពួកគាត់​ព្រួយបារម្ភ​ជាខ្លាំង ហើយ​ប្រសិនបើ​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ​មិន​អើ​រពើរ នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ដូចនេះ ច្បាស់​ជា​ថ្ងៃ​អ​នា​គត់​កូនចៅ​ជំនាន់​ក្រោយ​មិន​ស្គាល់​ត្បូង​បរ​ប៉ៃលិន​ទៀត​នោះទេ ។​

​លោក តាំង ប៊ុនហេង ជា​ម្ចាស់​អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង  បាន​បញ្ជាក់​ឱ្យដឹងថា ៖ អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង​របស់គាត់ គឺ​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​មុន​នឹង​លោក​ធ្វើ​អាជីវកម្ម​នេះ គឺ​លោក​បាន ធ្វើ​លិខិត​សុំ​ការអនុញ្ញាតិ​ពី​អាជ្ញ​ធរ​មូលដ្ឋាន ព្រមទាំង​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ទៀត​ផង ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ យើង​មិន​អាច​ទំនាក់ទំនង លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ចូល មិន​មាន​អ្នកទទួល ។ ចំណែក លោក សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មាន​ប្រសា​ស​ន៏​ឱ្យដឹង​កាលពី​វេលា​ម៉ោង​១២ និង​៣៣​នាទី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ថា​៖ អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង​នេះ គឺ​ពិតជា​បាន​ទទួល​ច្បាប់​អនុញ្ញាត្តិ​ធ្វើ​អាជីវកម្ម​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ពិតមែន ដោយ​លោក​បាន​បញ្ជាក់ថា​៖ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត គឺ​ទទួលបាន​សិទ្ធ​ពី​ក្រសួង ក្នុងការ​អនុញ្ញាត្តិ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ត្រឹមតែ​ទ្រង់ទ្រាយ​តូច ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​ចំពោះ​ក្រុមហ៊ុន​ដែល​ធ្វើ​អា​ជី​កម្ម​រុករក​រ៉ែ​ត្បូង​ក្នុង​ខេត្ត​ប៉ៃលិន មាន​បី គឺ​ក្រុមហ៊ុន​ឈ្មោះ​តាំង ប៊ុនហេង ជា ជនជាតិខ្មែរ មាន​ពីរ​ទីតាំង និង​ក្រុមហ៊ុន​ឈ្មោះ ជា សុភ័ក្ត្រ ជា​ជនជាតិ​ខ្មែរ មាន​មួយ​ទីតាំង​ផងដែរ ចំណែក​ផ្ទៃដី ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ជា​ដី​ដែល​មាន​បណ្ណ​កម្ម​សិទ្ធ​ត្រឹម​ត្រួវ​តាមច្បាប់ ទើប​មន្ទីរ​អនុញ្ញាត​ចេញ​ច្បាប់​ឲ្យធ្វើ​អាជីវកម្ម  ។ លោក​ក៏​សំណូមពរ​ដល់​បងប្អួន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ដី​របស់​បងប្អួន​មាន​បណ្ណ​កម្មសិទ្ធ​ស្រប​ច្បាប់ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ធ្វើ​អា​ជី​កម្ម​ចុះ មន្ទីរ​និង​ចេញ​លិខិតអនុញ្ញាត​ជូន​ផង​ដែរ ។​

​សូមបញ្ជាក់​ថា​៖ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន ចេញ​អាជ្ញាប័ណ្ណ លេខ ១២៦​រ​ថ​.​ប​ល ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​អនុញ្ញាត្តិ​ឱ្យ​លោក តាំង ប៊ុនហេង ជា ជនជាតិខ្មែរ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើ​អាជីវកម្ម​រែង​យក​រ៉ែ​ត្បូងថ្ម ដែល​មាន​តម្លៃ ជា​លក្ខណៈ​គ្រួសារ​ស្ថិត​នៅ​ភូមិបរ​ហ៊ុយ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​លើ​ផ្ទៃដី​សរុប​ចំនួន ១​ហិតា មាន​ទទឹង​ប្រវែង​៨០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១២៥​ម៉ែត្រ រយៈពេល ១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ៕ អត្ថបទ សេង សុវណ្ណារិទ្ធ​

 

img-20161204-wa0011 img-20161204-wa0012

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.