ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ​២០១៦​នេះ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​រដ្ឋសភា  អស់លោក លោកស្រី​ជា​សមាជិក សមាជិកា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត រួមទាំង​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ  សិស្ស និស្សិត គរុ​សិស្ស យុវជន​កាយរិ​ទ្ធ​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា   ប្រជាពលរដ្ឋ ប្រមាណ ៣​ពាន់​៦០៨​នាក់ ដែល​បាន​និមន្ត អញ្ជើញ​ចូលរួម ប្រារព្ធ​ធ្វើ​មិ​ទ្ទិញ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ​១៩៧៨ ២​ធ្នូ​ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ អ៊ឹង ហឿន  អនុប្រធាន​គណៈកម្មាធិកា​រ​បក្ស​ខេត្ត និង ជា​អនុប្រធាន​គណៈ  កម្មា​ធិ​ការ​រណសិរ្ស​សាមគ្គី​អភិវ​ឌ្ឍ​ន៍​មាតុភូមិ​កម្ពុជា​ខេត្ត និង ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត  ។​

​បន្ទាប់​ពី​គោរព​ភ្លេង​ជាតិ និង គោរព​ព្រះរាជ​វិញ្ញាណក្ខ័ន្ត រួចមក ឯ​.​ឧ អ៊ឹង ហឿន ក៏​បាន​អាន​នូវ​សុន្ទរកថា របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធានរដ្ឋសភា និង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា  ក្នុងឱកាស​មី​ទ្ទិញ​អបអរសាទរ​ខួប អនុស្សាវរីយ៍​ទី​៣៨ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​២​ធ្នូ ឆ្នាំ​១៩៧៨ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​បាន​ចា​រិត​ជាប់​ជានិច្ច​នៅក្នុង​ដួងចិត្ត​នៃ​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប ។ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នេះ​ហើយ ដែល​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​យល់ឃើញថា រណសិរ្ស​២​ធ្នូ គឺ ជា​បុព្វការី​ដ៏​មាន​គុណូបការៈ​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ស្រប​ទៅ​នឹង​ទិស​ស្លោក​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែលថា មាន​ថ្ងៃទី​២​ធ្នូ​ទើប​មាន​ថ្ងៃទី​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​មកដល់​បច្ចុប្បន្ន​នេះ ។
​ស្មារតី​ថ្ងៃទី​២​ធ្នូ ឆ្នាំ​១៩៧៨ នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវបាន​ដូរ​ឈ្មោះ​ជា រណ សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែលជា​អង្គការ​ចាត់តាំង​មហាជន មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស  ប្រជាជន​គ្រប់​ទិស​ទី​បាន​ក្រោកឈរ​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី ដោយ​បាន​ទទួល​ឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង ការគាំទ្រ​ពី​មិត្តភក្ដិ​ជិត​ឆ្ងាយ​លើ​សកលលោក ដើម្បី​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ទទួលបាន​ជ័យជំនះ​ដ៏​ត្រ​ចេះ​ត្រចង់​នា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩  ដែល​បាន​បញ្ចប់​នូវ​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​ដែល​ពុំ​ធ្លាប់​មាន​នៅ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បាន​បើក​ឡើង​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា​យើង​ក៏​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិសេរីភាព និង ឱកាស​ដើម្បី​ស្ដារ និង កសាង​អភិវឌ្ឍន៍​មាតុភូមិ​របស់​ខ្លួន​ឡើងវិញ ដែល​នេះ​គឺជា​សច្ចៈ​ធម៌ ប្រវត្តិសាស្ត្រ  ។
​ក្នុង​សន្ទរកថា​នោះដែរ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល ៣៨​ឆ្នាំ​កន្លងមកនេះ ក៏​បាន​បង្ហាញ​នូវ​សមិទ្ធិផល​លើ​គ្រប់​វិស័យ  និង ដើម្បី​អនុវត្ត​ឲ្យបាន​ជោគជ័​យ នូវ​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​របស់ជាតិ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ។ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​ណា​កាល​ទី​៣ ដែល​ជា​របៀបវារៈ​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន  និង ធានាបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ ចិរភាព ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ព្រម​ទាំង​លើ​កក​ម្កើ​ង​នូវ​នីតិរដ្ឋ សមធម៌ និង យុត្តិធម៌​សង្គម ដើម្បី​លប់បំបាត់​នូវ​រាល់​បាតុភាព​ល្មើសច្បាប់​នានា ។​

​ក្នុង​ខ្លឹមសារ​សុន្ទរកថា ក៏​បាន​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និង អង្គការសហប្រជាជាតិ ក្នុង​ការបង្កើត​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​នៅក្រោម​ច្បាប់​កម្ពុជា ដើម្បី​កាត់ក្តី​ឧក្រិដ្ឋជន  សម្ខាន់ៗ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ   ក្នុង​ការ​ផ្តល់​ភាពយុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា និង ជួយ​ពង្រឹង​នូវ​មូលដ្ឋាន ទប់ស្កាត់​មិន​ឲ្យ​ឧក្រិដ្ឋ​កម្មនេះ នឹង​កើតឡើង​ជា​ថ្មី​នៅ​កម្ពុជា ឬ​ទីណា​ទៀត​បាន​ឡើយ
​ក្នុងនោះ​ដែរ​ក៏​មាន​តំណាង​សមាជិក សមាជិការ​នៃ​អង្គ​មិ​ទ្ទិញ បាន​មាន​ចំណាប់អារម្មណ៍ និង ប្តេជ្ញាចិត្ត គាំទ្រ ស្មារតី​២​ធ្នូ ក្នុង​ការឆ្លើយតប​ចំពោះ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម របស់​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក៏ដូចជា គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្រេចបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់ ក្នុង​រយៈពេល​៣៨​ឆ្នាំ​កន្លងមកនេះ ៕

 

dsc_0089 dsc_0116 dsc_0099 dsc_0111

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.