ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

​នាយ​ប៉ុស្តិ៍​នគរបាល វរ​ព្រំដែន រកស៊ី​ឃុបឃិត​ជាមួយ​ឈ្មួញ បើកដៃ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ទៅ​លីឈើ នៅ​ទឹកដី​ថៃ ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍ បានឱ្យដឹងថា នាយ​ប៉ុស្តិ៍​នគរបាល​វរ​ព្រំដែន​លេខ​៨២១ ដែល​ឈរជើង​នៅត្រង់​ចំណុច​បង្គោល​ឡាក់​លេខ​៦៨ ក្នុង​ភូមិប​ហ៊ុយ​ត្បូង ស​ង្កា ត់ប​យ៉ាខា ក្រុងប៉ៃលិន បាន​នឹង​កំពុង​តែ​រកស៊ី​ឃិបឃិត​ជាមួយ​ក្រុម​ឈ្មួញ ដោយ​បើកដៃ​និង ជួល​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លីសែង​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ។ ការ​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​យក​ឈើប្រណិត​ពី​ក្នុង​ប្រទេស​ថៃ ស្ទើរតែ​រាល់ថ្ងៃ​នេះ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​យក​ឈើ​ទៅ​ដាក់​ស្តុក​ទុក​នៅ​ខាងក្រោយ​បន្ទាយ​មួយ​នេះ លុះ​ពេល​មាន​ឱកាសល្អ ក៏​ដឹក​តាម​រថយន្ត​យកទៅ​លក់​តែ​ម្តង ។

​សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា កន្លងទៅ ក៏​មាន​សេចក្តីរាយការណ៍​ដែរ​ថា ក្រុម​ឈ្មួញ បាន​ឱ្យ​ប្រជាពលរដ្ឋ​លីសែង​ឈើ​យកទៅ​ដាក់​នៅ​ខាងក្រោយ​បន្ទាយ រួច​លើក​ដាក់​រថយន្ត​ទាំងយប់ ដឹក​ក​ទៅ​ក្រុងប៉ៃលិន បន្ត​ទៅ​ទិស​ខាងកើត ឆ្លងកាត់​ខេត្ត​បាត់ដំបង ដើម្បី​បន្ត​លក់​ឱ្យ​ឈ្មួញ ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា លោក ស្រី សុខ នាយ​ប៉ុស្តិ៍​បន្ទាយ​វរ​ព្រំដែន​លេខ​៨២១ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ម្នាក់ ឈ្មោះ អឿន រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន ដោយ​ជួល​កម្មករ​ខ្មែ រ​ឱ្យ​ចូល​ទៅ​លីសែង​ឈើប្រណិត​រាល់ថ្ងៃ ដូចជា​បេង នាងនួន គ្រញូង នៅក្នុង​ព្រៃ ទឹកដី​ប្រទេស​ថៃ ជា​យូរ​ឆ្នាំ​មកហើយ ។ តែ​គ្មាន​អាជ្ញាធរ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ ហ៊ា ន​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​នោះឡើយ ព្រោះ​គេ​មាន​ខ្នង​ធំ​នៅ​ពីក្រោយ ។​

​ប្រភព​បន្តទៀតថា ការចូល​ទៅ​យក​ឈើ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​នេះ ពិតជា​មាន​ការលំបាក​យ៉ាងខ្លាំង ដោយ​ដើរ​ឆ្លង​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ អស់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ទើប​វិលត្រឡប់​មក​វិញ ហើយ​ផ្សង​នឹង គ្រោះថ្នាក់​បំផុត បើសិនជា​មាន​ទាហាន​ថៃ ជួប​តាម​ផ្លូវ ឬ​ចាប់បាន គេ​អាច​នឹង​បាញ់​សម្លាប់​ចោល​នៅ​ក្នុង​ព្រៃ​ទីនោះ ព្រាត់ប្រាស​ប្រពន្ធ​កូន ជាក់​ជាមិនខាន ។

​ពលរដ្ឋ​បញ្ជាក់ទៀតថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ នគរបាល​ខាងលើ រួមជាមួយ នឹង​ឈ្មួញ បាន​ជួល​កម្មករ​ប្រហែល​៣០ ទៅ​៤០​នាក់ ឱ្យ​ដើរ​ចូល​ទៅ​ក្នុងព្រៃ​ជ្រៅ ដើម្បី​យក​ឈើ​មក​ដាក់​ទុក​នៅ​ក្នុង​ខ្ទម​មួយ​ខាងក្រោយ​បន្ទាយ រួច​ត្រឡប់​ទៅ​វិញ​ទៀត ។ ពួកគាត់​ពិត ជា​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​កម្មករ ដោយ​ព្រោះ​ធ្លាប់​ទទួលដំណឹង​ពី​បណ្តា​ខេត្ត​ផ្សេងៗ ដូចជា ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ ត្រូវបាន​ទា​ហ៊ាន​ថៃ​បាញ់​របួស និង​ស្លាប់​ជាច្រើន​នាក់ ខណៈ​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​គេ កាលពី​ពេល​ថ្មីៗ កន្លងទៅនេះ ។ ដូច្នេះ បើសិន​ជា​កម្មករ​ទាំង​នោះ​ជួប​បញ្ហា​គ្រោះថ្នាក់ នឹង​គ្មាន​នរណា​ទទួលខុសត្រូវ​នោះឡើយ ពោល​គឺ​គេ​គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណោះ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ លោក ស្រី សុខ នាយ​ប៉ុស្តិ៍​នគរបាល​វរ​ព្រំដែន​លេ ខ​៨២១ ត្រង់​ចំណុច​ឡាក់​៦៨ បាន​ឆ្លើយ​បដិសេធ​ឱ្យដឹងថា ខាង​លោក​អត់​បាន​ដឹង​រឿង​នេះ​ទេ ហើយក៏​មិន​បាន​រកស៊ី​ឈើ​ខុសច្បាប់​អ្វី​ជាមួយ​ឈ្មួញ តាម​ដែល​គេ​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​នោះដែរ ។

​បើ​តាម​លោក ម៉ៅ វឿន ហៅ ណា​ង នាយករង​ការពារ​តំបន់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិ ន បានឱ្យដឹងថា ខាង​លោក​ធ្លាប់​ទទួលបាន​ដំណឹង​នេះ​ជារឿយៗ​ដែរ តែ​នេះ​មិនមែន​ជា​តួនាទី​របស់​ខាង​មន្ត្រី​បរិស្ថាន​នោះឡើយ គឺជា​តួនាទី​របស់​កងទ័ព ឬ​ខាង​នគរបាល​វរ​ព្រំដែន ។ ទោះបីយ៉ាងណា​ក៏ដោយ ខាង​លោក​ក៏​មិន​អនុញ្ញាតិ ឱ្យ​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ឆ្វេច​ឆ្វា​ចនៅតាម​ព្រំដែន​នោះ​ឡើយ ព្រោះ​នៅ​ថ្ងៃ​ណា​មួយ​ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​ទទួលរង គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​លោក​នឹង​ធ្វើ​ការបង្ក្រាប​តាម​តួនាទី​របស់​ខ្លួន ដែល​អាច​ធ្វើទៅបាន ។

​ចំណែក លោក ឱម វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យដឹងថា ខាង​លោ ក​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ។ តែ​បន្ទាប់​ពី​ទទួលបាន​ដំណឹង​នេះ ខាង​លោក​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ហើយ​បើសិនជា​មាន​ការរកស៊ី​ឆ្លងដែន​ទៅ​លីសែង​ឈើ​ខុសច្បាប់​មែន ខាង​លោក​នឹង​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ នីយ៉ា​

 

img-20161202-wa0039 img-20161202-wa0038

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.