ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​ត្បូង​នៅ​ខេត្ត​ប៉ៃលិន អាច​សេសសល់ ឱ្យ​ប្រជាពលរដ្ឋ​ប្រកប របរ​ទទួលទាន ដោយ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​សង្កេតឃើញថា ក្រុម​ឈ្មួញ​អាច​បន្ត​រក​គ្រាប់​ត្បូង​ដ៏​មានតម្លៃ ដើម្បី​យកទៅ​លក់​ជូន​ជី​វករ កែច្នៃ​ធ្វើ​ជា​គ្រឿងអលង្ការ​លក់​ជូន​ប្រជាពលរដ្ឋ បាន​ប្រាក់​ចិញ្ចឹមជីវិត ។ ជាពិសេស​ច្នៃ លក់​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដែល​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​នានា ចូល​មក​លេង​កំសាន្ត​ក្នុង​ទឹកដី​ខេត្ត​ត្បូង​ពេជ្រ នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​អាជីវករ​លក់​ត្បូង​ម្នាក់ ឈ្មោះ ម៉ៅ សោភា អាយុ​៣០​ឆ្នាំ  រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងថា រហូតមកដល់​ពេលនេះ គ្រាប់​ត្បូង​នៅក្នុង​ខេត្ត​ប៉ៃលិន មិនទាន់​អស់​នៅឡើយ​ទេ គឺ​អាច​សេសសល់​សម្រាប់ ឱ្យ​ឈ្មួញ​ជីក​ក​កា យ​យកទៅលក់​ជូន​អាជីវករ​កែច្នៃ ដាក់តាំង​ក្នុង​ទូ​លក់​ឱ្យ​ប្រជាពលរដ្ឋ ដែល​និយម​គ្រឿង​អ លង្ការ យក​ទៅ​ប្រើប្រាស់​លំអ​រូបរាងកាយ ។ ប្រភព​បន្តទៀតថា ត្បូង​ប៉ៃលិន មាន​ពីរ​ប្រភេទ គឺ​ត្បូង​កណ្តៀង និង​ត្បូង​ទ​ទឹម ហើយ​តម្លៃ​លក់ ក៏​អាស្រ័យ​ទៅលើ​ត្បូង​នោះដែរ ។ បើសិន​ជា​ត្បូង​ល្អ ក្នុង​មួយ​កា​រ៉ាត់ អាច​លក់បាន​១០០​ដុល្លារ ឬក៏​លើស​នេះ ព្រោះ​មាន​ត្បូង​មួយ​ចំ នួន​ដែលមាន​ទំហំ​ធំ គេ​អាច​លក់​បាន​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។ តែ​នៅ​ថ្ងៃនេះ ហា ក់​ដូចជា​ស្ងាត់​ភ្ញៀវ​បន្តិច អាច​លក់​ដាច់​មួយៗ​ដែរ រហូត​ដល់​រដូវ​បុណ្យទាន ជាពិសេស ភ្ជុំ​បិ ណ្ឌ និង​ចូល​ឆ្នាំ​ខ្មែរ មាន​ភ្ញៀវ​ចូល​មក​ទិញ​ត្បូង​របស់​ពួកគាត់ យក​ទៅ​ធ្វើ​ជា​បន្តោង​ខ្សែក ឬ ដាក់​ដាំ​លើ​ចិញ្ចៀន​ពាក់​លំអ​ខ្លួនឯង ។

​បើ​តាម​កម្មករ​ច្នៃត្បូង​ម្នាក់ បានឱ្យដឹងថា ការ​ខាត់​ច្នៃ​គ្រាប់​ត្បូង ត្រូវតែ​ខិតខំ​ប្រឹង​ប្រែ ង​ផ្ចិតផ្ចង់​យកចិត្តទុកដាក់ ដូចគ្នា​ទៅ​នឹង​ការ​យក​មាស​ច្នៃ​ធ្វើ​ខ្សែក​ដែរ ដោយ​ច្នៃ​ម៉ូត​គ្រប់បែបយ៉ាង ដើម្បី​ទាក់ទាញ​ភ្នែក​អតិថិជន ពេល​ឃើញ​ទាក់ចិត្ត​អាច​ទិញ​យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ឬ​ជួញដូរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ផងដែរ ។ ការ​ច្នៃត្បូង ក្នុង​១​កា​រ៉ាត់ អាច​ទទួលបាន​ប្រាក់​ឈ្នួល​១​ដុល្លារ ហើយ​ក្នុង​មួយថ្ងៃៗ អាចធ្វើ​បាន​ច្រើន សម្រាប់​ឱ្យ​ថៅកែ ដាក់តាំង​លក់​នៅ​ក្នុង​ទូ មុខ​ផ្ទះ​ដាក់​បង្ហាញ​ភ្ញៀវ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សុខ ស៊ី​ដា​ណេ ប្រធានការិយាល័យ​រ៉ែ និង​ថា​ម​ព ល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននេះ ឈ្មួញ​ដែល​មាន​អាជ្ញាប័ណ្ណ​ចេញ​ពី​សាលាខេត្ត ប៉ៃលិន មាន​ចំនួន​៤​កន្លែង ដោយ​ពួកគេ​ធ្វើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច ពោល​គឺ​លក្ខណៈ​គ្រួ សារ​ប៉ុណ្ណោះ ហើយ​មិន​អនុញ្ញាតិ​ឱ្យ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ធ្វើ​ជា​លក្ខណៈ​ទ្រង់ ទ្រាយ​ធំ​នោះឡើយ ។

​លោក​បន្ត​ទៀត​ថា ការធ្វើសកម្មភាព​ជីក​កកាយ​រក​រ៉ែ​ត្បូង​នេះ ក្នុង​១​ហិកតា ត្រូវតែ​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន​២​ពាន់​ដុល្លារ បើ​ពុំ​ដូច្នោះ​ទេ មិន​អាច​ឱ្យ​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ​ដី​រែង​រក​រ៉ែ​ត្បូង​បានឡើយ ។ លោក​បញ្ជាក់ទៀតថា បច្ចុប្បន្ន​រ៉ែ​ត្បូង​នៅក្នុង​ខេ ត្តប៉ៃ​លិន អាច​សេសសល់​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ដែល​មាន​ដើមទុន អាច​យក​គ្រឿងចក្រ ទៅ​ជីក​កកាយ​នៅលើ​ដី​ឯកជន​របស់​ខ្លួន​បាន តែ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត​ជាមុនសិន ។ បើ​ពុំ មាន​ការសុំ​ច្បាប់​ដូច្នោះ​ទេ ខាង​លោក​នឹង​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ នីយ៉ា​

 

img-20161202-wa0062 img-20161202-wa0035

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.