ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​ម្ចាស់​ដី អំពាវនាវ​ដល់​សម្តេច​តេ ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ស្នង​នគរបាល​ខេត្ត​ប៉ៃលិន បន្ត​ធ្វើ​សកម្មភាព​សាងសង់​របង​លើ​ដី​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​ម្នាក់ ឈ្មោះ ចាន់ ថា​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន បាន​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ ជោ​ហ៊ុនសែន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឱ្យ​ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍ ឱ្យ​គាត់​ដែល​ជា​ពលរដ្ឋ​ស្លូតត្រង់ ខណៈដី​របស់​ខ្លួន ត្រូវបាន​បុរស​ម្នាក់ ឈ្មោះ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន អាង​អំណាច បាន​រំលោភ​យក​ដី​របស់​គាត់ ដែល​មាន​ទទឹង​ប្រវែង​៤២​ម៉ែត្រ បណ្តោយ​៥០​ម៉ែត្រ នៅ​ចំ​ណុ ច​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​ជាប់​ផែស្ងួត ជាង ហៀ​ង ក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ដោយ​បាន​ទិញ​ពី​បុរស​ម្នាក់ ឈ្មោះ មាស សុខុម ហៅ​ទូច ជា​មន្ត្រី​នគរបាល ត្រូវ​ជា​កូនចៅ​លោក ជា ចាន់​ឌិន ផងដែរ ។​

​លោក​រំលឹកថា ដី​នោះ​ទិញ​នៅ​ឆ្នាំ​២០០៣ ដោយ​មាន​លិខិត​ទិញ​លក់ ទទួលស្គាល់​ពី​លោក ប៊ុន ចាន់​វុទ្ធី អតីត​មេភូមិ​អូរ​រអិល មាន​បង្កាន់ដៃ​បោះត្រា​ពី​លោក កង ថេង មេឃុំ​ស្ទឹង​កាច់ មាន​ការចុះហត្ថលេខា​ពី​លោក មាស សារី អតីត​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ។ បន្ទាប់​ពី​ទិញ​បាន​រយៈពេល​៦​ខែ លោក​ទៅ​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​នោះ ស្រាប់តែ​លោក ជា ចាន់​ឌិន បញ្ជា​កូនចៅ ចុះ​ទៅ​ហាមឃាត់ ។ ក្រោយមក​លោក​មិន​សុខចិត្ត ក៏​ហៅ​ម្ចាស់​ដើម និង​អាជ្ញាធរ ភូមិ ឃុំ មក​ធ្វើ​អន្តរាគមន៍ ។ ប៉ុន្តែ​ដោះស្រាយ​មិន​ចេញ ព្រោះ​គេ​អាង​អំណាច ហើយ​បន្ត​សំនុំរឿង​ដល់​ថ្នាក់​ខេត្ត តែ​គ្មាន​លទ្ធផល ទើប​រហូត​ដល់​គាត់​ដាក់​ពាក្យបណ្តឹង​សុំ​រក្សា​ការពារ​ទៅ​ខាង​រដ្ឋបាល​សាលា ដំបូង​ខេត្ត​ប៉ៃលិន​ជា​ច្រើនលើក​ច្រើនសារ ។ តែ​គេ​មិន​ព្រម​ចាត់ការ​ឱ្យ​គាត់​នោះឡើយ ព្រោះ​មាន​ការឃុបឃិត​គ្នា ។

​លោក ចាន់ ថា​នី បញ្ជាក់​បន្ថែម​ទៀត​ថា លោក ជា ចាន់​ឌិន បាន​យក​គ្រឿងចក្រ​ទៅ ឈូសឆាយដី របស់​គាត់​អស់​រយៈពេល​៤​លើក​មក​ហើយ ដែល​ធ្វើឱ្យ​ដី​នោះ​ខូច​ទ្រង់ទ្រាយ ដើម​ទាំងស្រុង ហើយ​លោក​ក៏​បាន​ចុះ​ទៅ​ហាមឃាត់​ចំនួន​៤​លើក​ដែរ គេ​នៅ​បន្ត​ធ្វើ​រហូត​ដ ល់​ពេល​នេះ ។ គាត់​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ពិសេស​សម្តេច​តេជោ ជួយ​រក​យុត្ត​ធ ម៌​ឱ្យ​គាត់​ផង ខណៈ​ស្នងការ​នៅ​តែ​បំពាន​ជា​បន្តបន្ទាប់​ដូចនេះ ។

​ជាមួយគ្នា​នោះ​ដែរ លោក អ៊ុំ ប៊ុនធឿន មេធាវី​របស់​លោក ចាន់ ថា​នី បានឱ្យដឹងថា ឯកសារ បានបង្ហាញ​ប្រាប់​យ៉ាងច្បាស់​ថា កូនក្តី​របស់​លោក ពិត​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ​ប្រា កដ​មែន ព្រោះ​មាន​មេភូមិ មេឃុំ ចៅហ្វាយស្រុក រហូត​ដល់​សុរិយោដី ជា​អ្នក​ចុះហត្ថលេខា និង បោះត្រា​សព្វគ្រប់​អស់ហើយ ។ ចំណែកឯ​ខាង​ស្ថាប័ន​តុលាការខេត្ត​ប៉ៃលិន ពេល​ទ​ទួ ល​បណ្តឹង​ហើយ អត់​ព្រម​ចាត់ការ​នោះទេ ពោល​គឺ​យក​ទៅ​ផ្អឹប​ចោល​តែម្តង ។ លោក​បន្ត​ទៀត​ថា លោក ជា ចាន់​ឌិន កំពុងតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន លែង​មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល និង​ស្ថាប័ន​សមត្ថកិច្ច​ផងដែរ ។

​ចំណែក​លោក សំ សារ៉េត អភិបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ភាគី ឈ្មោះ ចាន់ ថា​នី លោក ក៏​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើ​ការផ្អាក​ការសាងសង់​របង​នៅលើ​ដី​ទំនាស់​នោះ​មួយ រយៈពេល​សិន រង់ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ ។​

​ភ្នាក់ងារ​យើង បាន​ទំនាក់​ទំ​នឹង​ទៅ​ខាង​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត ប៉ៃលិន ជា​ច្រើនលើក​ច្រើនសារ​ដែរ តែ​បិទ​ទូរស័ព្ទ មិនអាច​ទាក់ទង​បាន ។ រីឯ​លោក ប៉ូ​លី ឧត្តម ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​ប៉ៃលិន ក៏​មិន​អាច​ទំនាក់ទំនង​បាន ដែរ ៕
​ដោយ ៖ នីយ៉ា​

 

img-20161202-wa0063 img-20161202-wa0049 img-20161202-wa0061 img-20161128-wa0010 img-20161128-wa0006

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.