ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ និង​រំសាយ​ទៅ​កាន់​មណ្ឌល​សុខភាព​វិញ​

​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ និង​រំសាយ​ទៅ​កាន់​មណ្ឌល​សុខភាព​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ និង​រំសាយ​ទៅ​កាន់​មណ្ឌល​សុខភាព​វិញ​។
​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សូម​កោតសរសើរ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មន្ត្រី​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​របស់​យើង​ទាំងអស់ ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ពេលកន្លងមក​។ ដោយ​ឆ្លងកាត់​ព្រឹត្តិការណ៍ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត ពិសេស​ក្រុម​គ្រូពេទ្យ​របស់​យើង បាន​ប្រមូលផ្តុំ​គ្នា​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។ ក្រុម​គ្រូពេទ្យ​របស់​យើង​បាន​បង្កើន​ការយកចិត្តទុកដាក់ ទាំង​ចំនួន​ក្រុមគ្រូពេទ្យ និង​បណ្តុះបណ្តាល​ក្រុម​ជំនាញ​ក្នុង​ការ​យក​សំណាក ការព្យាបាល​អ្នកជំងឺ និង​កាត់ផ្តាច់​ការចម្លង​ក្នុង​សហគមន៍​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា​ក្រោយ​ពី​ការរំសាយ​ក្រុម​គ្រូពេទ្យ​នឹង​ទៅ​បំពេញ​ការងារ​តាម​មណ្ឌល​សុខភាព​ដើម​វិញ ម្យ៉ាង​ទៀត​ក្រុម​គ្រូពេទ្យ​យើង​មាន​ជំនាញ​បច្ចេកទេស​ក្នុង​ការ​យក​សំណា​កកូ​វីដ​-១៩ និង​ការព្យាបាល ដោយសារ​តែ​សកម្មភាព​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​មាន​ការថយចុះ​គួរឱ្យកត់សម្គាល់ ទើប​យើង​សម្រេច​រំសាយ​ក្រុមគ្រូពេទ្យ​ទៅ​កាន់​មណ្ឌល​សុខភាព​វិញ​។ រដ្ឋបាលខេត្ត នឹង​ចងចាំ​គុណ​តម្លៃ​ក្រុមគ្រូពេទ្យ ដែល​បំពេញការងារ​នៅ​សមរភូមិ​មុខ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ម្យ៉ាង​ទៀត​ក្រុម​គ្រូពេទ្យ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​របស់​យើង ។

​ក្នុងឱកាស​នោះ​ឯកឧត្តម អភិបាលខេត្ត សូម​ចូលរួម​សោកស្តាយ​ចំពោះ​ក្រុមគ្រួសារ​សព​អ្នក​គ្រូពេទ្យ អ៉ឹម ស្រីនិ ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​បុព្វហេតុ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នេះ​ជា​ការបាត់បង់​នូវ​ធនធានមនុស្ស ដែល​ជា​វីរភាព​ដ៏​ល្អ​ប្រពៃ​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត សូម​ឱ្យ​វិញ្ញាណក្ខន្ធ​អ្នក​គ្រូពេទ្យ​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.